ក្រុងហ្សឺណែវៈ មហាអំណាចពិភពលោក បានឯកភាពគ្នាកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ នឹងត្រូវេបង្កើតឡើងនៅស៊ីរីដើម្បីបញ្ចប់ជម្លោះនៅទីនោះ ប៉ុន្តែពួកគេនៅតែខ្វែងគំនិតគ្នាចំវិញតួនាទីអ្វីដែលលោកប្រធានាធិបតី បាសារ អាល់-អាសាដ អាចដើរតួនៅក្នុងដំណើរការនេះ។
បន្ទាប់ពីកិច្ចចរចានៅក្រុងហ្សឺ-ណែវ ប្រេសិតសន្តិភាពលោក កូហ្វី អាណាន់ បានថ្លែងថា រដ្ឋាភិបាលនេះ នឹងមានបញ្ចូលសមាជិកនៃរដ្ឋការរបស់លោក អាសាដ និងបក្សប្រឆាំង ហើយរដ្ឋាភិបាលនេះនឹងរៀបចំការបោះឆ្នោតដោយសេរីមួយ។
លោក អាណាន់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ពេលវេលា អស់ហើយ។ ជម្លោះនេះ ត្រូវតែដោះស្រាយតាមរយៈការសន្ទនា និងកិច្ចចរចាសន្តិវិធ»។
កិច្ចចរចានេះ ត្រូវបានគេចាត់ទុកថាជាកិច្ចប្រឹងប្រែងនាទីចុងក្រោយ ដើម្បីបញ្ឈប់អំពើហិង្សាកាន់តែអាក្រក់នៅស៊ីរី ប៉ុន្តែបានជួបឧបសគ្គជាច្រើន ខណៈរុស្ស៊ី ជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់លោកអាសាដ បានជំទាស់នឹងការទទូចរបស់លោកខាងលិច និងរដ្ឋអារ៉ាប់ថា លោក មិនត្រូវលាលែងពីអំណាចទេ។
No comments:
Post a Comment
yes