លោក រ៉ុង ឈុន
ភ្នំពេញ: នៅរសៀលម៉ោងជាង ៣ ថ្ងៃទី៣កក្កដា ឆ្នាំ២០១២ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា បានឲ្យដឹងថា លោកមិនត្រូវបានចាប់ខ្លួន ក្នុងពេលដែលលោកដឹកនាំកម្មករតវ៉ា នៅក្រៅរោងចក្រកាត់ដេរ តាយ យ៉ាង ( Tai Yang ) នៅខាងក្រោយផ្សារបែកចាយ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក រ៉ុង ឈុន បានថ្លែងតាមទូរស័ព្ទ ក្នុងពេលលោកកំពុងស្ថិតនៅជាមួយនឹងកម្មករកាត់ដេរ តាយ យ៉ាង ថា ក្រុមកម្មករប្រឆាំងនឹងដីការក្សាការពារ ដែលតុលាការបង្គាប់ឲ្យកម្មករ ចូលធ្វើការឡើងវិញ។ តែករណីនេះ ជារឿងអយុត្តិធម៌ ព្រោះកូដកម្មរបស់កម្មករនៅរោងចក្រ តាយ យ៉ាង បានជូនដំណឹងត្រឹមត្រូវ តាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ មកដល់រសៀលថ្ងៃទី៣កក្កដា ឆ្នាំ២០១២ កញ្ញា យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលចូលរួមដឹកនាំកម្មករតវ៉ាជាមួយលោក រ៉ុង ឈុន បានឲ្យដឹងថា ការចរចារវាងសហជីពតំណាងកម្មករ ភាគីថៅកែរោងចក្រ និងអាជ្ញាធរ នៅមន្ទីរការងារខេត្តកណ្តាល បានសម្រេចតាមសំណើរបស់កម្មករជាង ៣.០០០ នាក់ នៅរោងចក្រកាត់ដេរ តាយ យ៉ាង ហើយ។

ក្រុមកម្មករ នៅរោងចក្រកាត់ដេរ តាយ យ៉ាង បានទាមទារប្រាក់អត្តប្រយោជន៍ការងារ ចំនួន ៥ ចំណុច មានជាអាទិ៍ ថ្លៃចំណាយលើការធ្វើដំណើរ និងការស្នាក់នៅចំនួន ១៥ ដុល្លារ ថ្លៃទឹកដោះគោកូន ចំនួន ១៥ ដុល្លារ និងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១៥ ដុល្លារ ជាដើម៕
No comments:
Post a Comment
yes