ប្រធានធនាគារពិភពលោកថ្មីដែលជាជនជាតិកូរ៉េកាត់អាមេរិកលោក ជីម យ៉ុង គីម បានចូលកាន់តំណែងហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីឈ្នះការប្រកួតប្រជែងកាលពីខែមេសាមកនោះ។
ថ្ងៃដំបូង នៃការចូលកាន់តំណែងជាប្រធានធនាគារពិភពលោក លោក គីម បានធ្វើការព្រមានថា វិបត្តិនៅតំបន់អឺរ៉ុបដែលកំពុងកើតមានបច្ចុប្បន្ន នឹងបង្កការគំរាមកំហែងចំពោះសេដ្ឋកិច្ចពិភពលោកទាំងមូល។
ជាមួយគ្នានេះ លោក ជីម យ៉ុង គីម ក៏បានផ្តល់អនុសាសន៍ផងដែរថា នៅចំពោះមុខហានិភ័យនេះ ធនាគារពិភពលោកត្រូវយកចិត្តទុកដាក់ឲ្យបានឆាប់រហ័សទៅលើផ្នែកសេដ្ឋកិច្ច និងសីលធម៌ ដើម្បីជួយដោះស្រាយបញ្ហា មិនថាហានិភ័យនោះកើតមាននៅកន្លែងណាក៏ដោយ៕
No comments:
Post a Comment
yes