សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 7, 2012

លោក អ៊ឹម សុវណ្ណា ប្រធានស្នាក់ការគយក្អមសំណ ចាយប្រាក់ពុករលួយដើម្បីទប់តំណែងរបស់ខ្លួនដែលនិងត្រូវផ្លាស់ប្តូរ


បើនិយាយពីរឿងអំពើពុករលួយ អ្នកណាក៏មានការរអាផងដែរព្រោះអំពើពុករលួយនេះ គឺវាបាន ធ្វើឲ្យប្រទេសជាតិកាន់តែក្រីក្រទៅៗ ហើយប្រជាពលរដ្ឋគឺរស់នៅកាន់តែវាទនាខ្លាំងឡើង ដោយ សារតែអំពើពុករលួយនេះគឺជាដើមចមដែលធ្វើឲ្យមនុស្សភ្លេចគិតពីមនសិការរបស់ខ្លួន ហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៏របស់ខ្លួន បក្ខពួកនិងក្រុមគ្រួសារ ។

យ៉ាងណាម៉ិញនៅក្នុងទិសដៅ​ដើម្បីធ្វើការប្រមូលពន្ធឲ្យបាន​ច្រើនសន្ធឹក​សន្ធាប់ សម្រាប់ជួយ​ទ្រទ្រង់​ផែនការ នៃការ​បង្កើន​ចំណូល​ក្នុងស្រុក​របស់​រដ្ឋាភិបាល​នោះ អគ្គនាយក​គយ​និង​រដ្ឋាករ​បានដាក់​ចេញ​នូវផែនការ​សកម្មភាព​សំខាន់ៗ​ជាច្រើនឲ្យមន្ត្រីក្រោមឱវាទបំពេញបេកសកម្មការងារ ក៏ ប៉ុន្ដែមន្រ្តីគយនិងរដ្ឋាករមួយចំនួនមិនបានធ្វើការងារដើម្បីជាតិនោះទេ គឺដើម្បីតែផលប្រយោជន៏ របស់ខ្លួន បក្ខពួក និងក្រុមគ្រួសារតែប៉ុណ្ណោះ ។ ជាក់ស្តែង​លោក អ៊ឹម សុ​វណ្ណា ដែលមានឋានះជា​ប្រធាន​ស្នាក់ការ​គយ​ប្រចាំ​ច្រកព្រំដែន​ក្អម​សំណ​-​កោះ​រកា គឺមិនមាន​ឆន្ទៈ​អនុវត្ដ​ន៍​តាម​គោលការណ៏​​របស់​ថ្នាក់លើ ធ្វើការឲ្យមាន​ប្រសិទ្ធភាព​នោះទេ គឺលោក អ៊ឹម សុ​វណ្ណា បានប្រព្រឹត្តអំពើ​ពុក​រលួយយ៉ាងខ្លាំខ្លាបំផុត ។ ជាមួយគ្នានោះ​ប្រធាន​ស្នាក់ការ​គយ​ប្រចាំ​ច្រកព្រំដែន​ក្អម​សំណ​-​កោះ​រកា រូបនេះក៏មាន​ការជាប់​ទាក់ទិន​យ៉ាង​ស៊ីជម្រៅ​ជាមួយ​និងក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ក៏ដូចជា​ការ​គាបសង្កត់​ជំរិតទាប្រាក់ពី​អ្នករកស៊ី​ដឹកជញ្ជូន​កសិផល ចេញទៅយួនយ៉ាងអាណាធិបតេយ្យ ។


​សេចក្ដីរាយការណ​ព័ត៌មាន​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ មួយចំនួន​បានឱ្យដឹងថា លោក អ៊ឹម សុ​វណ្ណា គឺបានធ្វើគឃ្លើន​បំផុត​ទៅនឹង​បញ្ជា​របស់​ថ្នាក់លើទេ ហើយបានឃុបឃិតគ្នាឲ្យមាន​ការហូរចូល​ទំនិញគេចពន្ធ ធ្វើឲ្យខាតបង់​ចំណូល​ថវិកាជាតិអស់ជាច្រើននោះ ព្រោះ​លោក អ៊ឹម សុ​វណ្ណា ជានិច្ចជាកាលតែងតែ​គិតថា ខ្នងបង្អែក​របស់ខ្លួន​ដែលមាន​អំណាច​ធំ ជា​អគ្គនាយករង​គយ​និង​រដ្ឋាករ ​ដែល​រូបលោកធ្លាប់តែ​ស្ពាយ​ផលប្រយោជនដែល​បានមកពី​អំពើពុករលួយ​ទៅ​ផ្ដល់ឲ្យ​ជាប្រចាំ​នោះ ដែលនេះអាចជា​យ័ន្តដ៏សក្តិសិទ្ធសម្រាប់​ជួយ​ការពារ​មុខតំណែង​របស់ខ្លយនឲ្យ​រួច​ផុតពី​គ្រោះភ័យ​គ្រប់បែបយ៉ាង​។ ម្ល៉ោះហើយ​បានជា​លោក អ៊ឹម សុ​វណ្ណា គឺចូល​ចិ​ត្ដ​ធ្វើ​អ្វីៗ​តាមតែ​ទំនើង​ចិ​ត្ដ​និងមិន​ខ្វល់ខ្វាយ​អនុវត្ដ​ន៏ទៅ​តាម​អនុសាសន៍របស់​ថ្នាក់លើ ដែល​កំពុង​រឹតបន្ដឹង​ការប្រមូល​​​ចំណូល​ក្នុងស្រុក​នោះទេ ។​
សូមជំរាបជូនផងដែរថា ​លោក អ៊ឹម សុ​វណ្ណា បានធ្វើការឃុបឃិតគ្នា​ជាមួយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗឲ្យមាន​ការនាំ​ចូល ទំនិញ​មិន​ប្រក្រតី​មកពី​យួន ដែលមានដូចជា​គ្រឿងសំណង់​ទំនិញ​វិនិយោគ​គ្រឿងសំអាង របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿង​អេឡិចត្រូនិក ដោយមាន​ការបន្លំ​ពន្ធ បង់ពន្ធ​មិន​គ្រប់​ធ្វើឱ្យ​ខាតបង់​ចំណូលថវិកាជាតិ​រាប់រយ​លាន​រៀល​ក្នុង​មួយខែៗ​។ ព្រោះ​ច្រក​ក្អម​សំណ​មួយនេះគឺជា​សក្ដានុពល​សេដ្ឋកិច្ច​អាច​ប្រមូលប្រាក់​ពី​ការ​នាំចូល​ទំនិញ​មកពីយួន លើសពី​ផែន​ការដែល​អគ្គនាយក​ដ្ឋា​ន​គយ​តម្រូវឲ្យធ្វើយ៉ាង​ងាយស្រួល​បំផុត គឺជា​ឱកាស​ដែល​លោក អ៊ឹម សុ​វណ្ណា អាច​រក្សាទុក​ឈ្មួញ​ធំៗ​មួយចំនួន ដែល​ល្បី​បំផុត​ក្នុង​ការរកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​មកពីយួន តាម​ច្រក​ជ្រៃ​ធំ​នោះ ដែលជា​ប្រយោជន៏ និងជា​ឆ្នាំងបាយ​រាប់សិប​ឆ្នាំ​របស់ខ្លួនមកហើយ​។

​បើតាម​ប្រភពព័ត៌មាន​ពី​មន្ដ្រី ​មួយចំនួន​បានឱ្យដឹងថា លោក អ៊ឹម សុ​វណ្ណា ដល់អាណ​ត្ដិ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​តំណែង​ចេញពី​ប្រធាន​ស្នាក់ការ​គយ​ក្អម​សំណ​ទៅហើយ ក៏ប៉ុន្ដែ​មិនទាន់មាន​ដំណឹង​ថា​ថ្នាក់លើ​ត្រូវ​មកប្រកាស​ដោះដូរ​តំណែង​លោក អ៊ឹម សុ​វណ្ណា រូបនវពេលណា​នោះទេ ហើយ​មាន​មន្ដ្រី​ជាច្រើន​បាន​រត់ការ​ជ្រែ​យក​តំណែង​ជា​ប្រធាន​ស្នាក់ការ​គយ​ច្រក​ក្អម​សំណ​នេះ​ នៅពេល​ដឹងថាលោក អ៊ឹម សុ​វណ្ណា គឺជិត​ដល់​អាណ​ត្ដិ​ដែល​ត្រូវ​ដោះដូរនោះ ​។ ប៉ុន្ដែ​ការបន្ដ​អាជីព​ពុករលួយ​ប្រចាំថ្ងៃ ផ្គើន​ទៅនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយគេ​យល់ថា លោក អ៊ឹម សុ​វណ្ណា អាច​សល់​ប្រាក់​យកទៅ​សែនព្រេន​ថ្នាក់លើដើម្បី​កុំឲ្យ​ដោះដូរ​តំណែង​របស់លោកចេញពីទីនោះអី ​។

សូមបញ្ជាក់ផងដែថា ​តំណែង​ជា​ប្រធាន​ស្នាក់ការ​គយ​ច្រក​ក្អម​សំណ ដែល​នរណាៗ​ក៏​កំពុង​តថ្លៃ​ចង់បាន ព្រោះច្រកនេះគឺវា​ល្អស៊ី​ជាង​ច្រក​ផ្សេងៗ ដែល​គេ​អាច​និយាយបានថា តំណែង​ជា​ប្រធាន​ស្នាក់ការ​គយ​ក្អម​សំណ គឺចង់​ល្អ​ជាង​តំណែង​ជា​អនុប្រធានសាខាគយ​ខេត្ដ​កណ្ដាល​ផងដែរ​ដូច្នេះហើយ​គេ​រំពឹងថាលោក អ៊ឹម សុ​វណ្ណា នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទប់​តំណែង​កុំឱ្យ​រង្គោះរង្គើ ។

សូមជំរាបថាមន្ដ្រី​គយ​មុខលុយ​ដូចជា​លោក អ៊ឹម សុ​វណ្ណា នេះមិនដែល​ខ្វល់ខ្វាយ​អនុវត្ដ​ន​តាម​សេចក្ដីណែនាំ​របស់​ថ្នាក់លើ​ឲ្យមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ចំណូល​ពន្ធ​ប្រចាំខែ​អាច​កើនឡើង​ខ្ពស់ លើសពី​ការរំពឹងទុក ប្រសិនបើ​មាន​វិធាន​ការតឹងតែង​លុបបំបាត់ អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ ឬ​ការបង់ពន្ធ​មិន​គ្រប់​ដែល​ជំនាញ​គយ​តាម​ស្នាក់ការ​អន្ដរជាតិ​មួយចំនួន បាន​បង្វែរ​ចំណូល​ពន្ធ​ទៅ​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​បើតាម​គោលការណ៍របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​ដែល​បានកំណត់​ក្នុងការដោះដូរ​តំណែង​ប្រធាន​ស្នាក់ការ​គយ​តាម​ច្រក​អន្ដរជាតិ​នោះ គឺ​វា​សមល្មម​ដល់ពេល​ដោះដូរតំណែង​លោក អ៊ឹម សុ​វណ្ណា នេះចេញហើយកុំឲ្យថវិការរបស់ជាតិមានការ​បាត់បង់ច្រើនជាងនេះបន្ថែមទៀត

No comments:

Post a Comment

yes