សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 7, 2012

គ.ជ.ប កាន់តែបង្ហាញចង្គូមឲ្យឃើញរឹតតែច្បាស់ថា ជាឧបករណ៏នយោបាយរបស់ គណបក្សកាន់អំណាច បន្ទាប់ពីប្រកាសជាសាធារណៈអំពីការបិទផ្លូវលោក សម រង្ស៊ី


អ៊ឹម សួស្តី ( ឆ្វេង ) យឹម សុវណ្ណ ( ស្តាំ )

ជាច្រើនលើកច្រើនសារគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ..ប ) ដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការនោះ ត្រូវបានទទួលរងសំពាធពីការរិះ គន់យ៉ាងចាស់ដៃ ពីសំណាក់គណបក្ស សម រង្ស៊ី មន្រ្តីអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ​ទូទៅ ថាគណកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាឧបករណ៏នយោបាយរបស់គណបក្សប្រជា ជនកាន់អំណាចសព្វថ្ងៃ ។

ការលើកឡើងបែបនេះ ពីសំណាក់គណបក្សប្រឆាំង សម រង្ស៊ី មន្រ្តីអង្គការសង្គមស៊ីវិល និងប្រ​ជាពលរដ្ឋទូទៅ គឺបន្ទាប់ពីពួកគាត់បានមើលឃើញថា គ..ប នៅរៀងរាល់ពេលបោះឆ្នោតម្តងៗ បានធ្វើការរៀបចំជាស្រាច់ដើម្បីឲ្យគណបក្សប្រជាជន ឈ្នះតែឯ ឈ្នះជានិច្ច និងឈ្នះជារៀង​រហូត ដោយហេតុថា គ..ប បានផ្តល់ភាពងាយស្រួលជាច្រើនដល់គណបក្សប្រជាជន ទាំងការ ឃោសនារកសម្លេងឆ្នោត ការរួមដៃគ្នាបង្កើតលិខិតបញ្ជាក់អត្តសញ្ញាណដើម្បីបន្លំសន្លឹកឆ្នោត ការចូលរួមលួចសន្លឹកឆ្នោតជាមួយនិងគណបក្សប្រជាជន ការផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលិញ និងមានអនុភាពដល់ពួកអន្តោប្រវេសន៏យួនខុសច្បាស់ ដែលគេដឹងថាជាអ្នកទាំងនោះគឺជា​សម្លេង​គាំទ្ររបស់គណបក្សប្រជាជន ការមិនបានធ្វើការផ្សព្វផ្សាយអំពីព័ត៌មាននៃការចុះឈ្មោះ និងការបោះឆ្នោតជូនទៅដល់ប្រជាពលរដ្ឋឲ្យមានភាពទូលំទូលាយជាដើម ។


ជាមួយគ្នានោះនៅរាល់បណ្តឹងរបស់គណបក្ស សម រង្ស៊ី ដាក់ជូនទៅ គ..ប ចំពោះភាពមិនប្រក្រ តីដែលបានកើតមានឡើងនៅក្នុងពេលចុះឈ្មោះ ថ្ងៃឃោសនា និងថ្ងៃបោះឆ្នោតគឺ គ..ប ទទួល យកពាក្យបណ្តឹងទាំងនោះ មានចំនួនតិចតួចជាទីបំផុត ជាមួយនិងការទទួលយកនោះចំពោះ​ការ​ដោះស្រាយវិញគឺ គ..ប ធ្វើការដោះស្រាយពុំមានភាពយុត្តិធម៌នោះឡើយ តែងតែលំអៀង​ជា​និច្ចទៅរកគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ហើយពាក្យបណ្តឹងមួយចំនួនទៀតដែល គ..ប ទទួលយកនោះគ្រាន់តែជាការល្អមើលតែប៉ុណ្ណោះ គឺគេមិនបានធ្វើការដោះ​ស្រាយឲ្យ​នោះឡើយ មានន័យថាពាក្យបណ្តឹងទាំងនោះគឺ គ..ប ធ្វើការទាត់ចោលនិងផ្អិបទុកទាំងអស់ ។

ប៉ុន្តែផ្ទុយទៅវិញប្រសិនបើពាក្យបណ្តឹងណាមួយរបស់គណបក្សប្រជាជន ធ្វើការផ្តឹងផ្តល់មកលើ គណបក្ស សម រង្ស៊ី ចំពោះករណីអ្វីមួយនោះគឺ គ..ប ចាត់វិធានការភ្លាមៗជាបន្ទាន់ និងប្រញាប់ ជាទីបំផុត ហើយធ្វើការដោះស្រាយជូនគណបក្សប្រជាជនទទួលបានភាពជោគជ័យ និងរលូនជា ទីបំផុត ។ តែនៅពេលណាគណបក្សប្រឆាំង សម រង្ស៊ី ក៏ដូចជាសង្គមស៊ីវិលធ្វើការស្រែកខ្លាំង អំពីភាពអយុត្តិធម៌ទាំងនេះ ទើបគេឃើញ គ..ប ក្រោមការគ្រប់គ្រងរបស់លោក អ៊ឹម សួស្តី និង លោក ទេព នីថា ធ្វើការដោះស្រាយឲ្យគណបក្ស សម រង្ស៊ី ទទួលបានជ័យជំនះលើបណ្តឹងនោះ ដើម្បីជាការបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋមួយចំនួនថា គ..ប ធ្វើការងារដោយឈរលើភាពឯករាជ្យ ត្រឹមត្រូវ អព្យាក្រឹត្ត និងយុត្តិធម៌ ដែលតាមពិតនេះគ្រាន់តែជាល្បែងរបស់ គ..ប តែប៉ុណ្ណោះ ។

គួរជំរាបជូនផងដែរថា កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ លោក អ៊ឹម សួស្តី ប្រធាន គ..ប បានធ្វើការប្រកាសជាសាធារណៈថា លោក សម រង្ស៊ី គឺពុំមាន​សិទ្ធិ​ធ្វើ​នយោបាយ និង​ពុំមាន​សិទ្ធិ​បោះឆ្នោត ហើយក៏​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅពេលបោះឆ្នោតផងដែរ ។ មិនតែ​ប៉ុណ្ណោះ លោក អ៊ឹម សួស្តី ក៏បានធ្វើការប្រកាសផងដែរថា គ..នឹង​សរសេរ​នីតិវិធី​បន្ថែមទៀត ទាក់ទង​នឹង​ការឃោសនា​របស់​គណបក្ស​នយោបាយគឺ « ខណៈដែលប្រធានគណបក្សគឺលោក សម រង្ស៊ី មានទោសជាប់ពន្ធនាគារបាននិងកំពុង​និរទ្ទេស​ខ្លួន​នៅ​ក្រៅប្រទេស ហើយ​បានធ្វើ​ការឃោសនា និង​ដឹកនាំ​សកម្មភាព​គណបក្ស​ប្រឆាំងមួយនេះ តាមរយៈប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទំនើប​ គឺ វីដេអូ ខន់ហ្រ្វរិន » ។ ដោយលោក អ៊ឹម សួស្តី បានលើកឡើងថា ពីព្រោះនៅក្នុង​ច្បាប់គឺមានភាព ចន្លោះប្រហោងត្រង់ចំណុចនេះ ដូច្នេះមានន័យថា គ..ប ក្រោមការគ្រប់គ្រងរបស់លោក អ៊ឹម សួស្តី ដែលជា​ឧបក​រណ៏​របសើគណបក្សប្រជាជន គេចង់ធ្វើការបិទផ្លូវរបស់លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើនយោបាយ ឬ ធ្វើការឃោសនាជាសម្លេង និងរូបភាពតាមរយៈវីដេអូ ខន់ហ្រ្វរិន ជាមួយនិង​សកម្មជន និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី ឡើយព្រោះដោយសារតែពួកគេខ្លាចពីប្រជាប្រិយ​ភាពរបស់លោក សម រង្ស៊ី ។

ដែលត្រង់នេះហើយបានជាគេដឹងកាន់តែច្បាស់ថា គ..ប ធ្វើការបំរើឲ្យគណបក្សប្រជាជនកំពុង កាន់អំណាចយ៉ាងពេញទី ដែលមិនអាចប្រកែកបាននោះឡើយ នេះជាភស្តុតាងយ៉ាងក្រឡៅ​សម្រាប់ធ្វើការដាក់បន្ទុក ព្រោះ គ..ប គឺជាកញ្ជ្រូង ដែលបញ្ចេញកន្ទុយដោយខ្លួនឯង ។

ជុំវិញទៅនិងការលើកឡើងក្នុងគោលបំណងដើម្បីបិទផ្លូវនយោបាយរបស់លោក សម រង្ស៊ី តាម គ្រប់រូបភាពពីសំណាក់លោក អ៊ឹម សួស្តី មេ គ..ប ត្រូវបានលោក យឹម សុវណ្ណ តំណាងរាស្រ្ត និង ជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី មានប្រតិកម្មនិងបានវាយបកយ៉ាងចាស់ដៃទៅស្ថា​ប័ន គ..ប ក្រោមកាគ្រប់គ្រង់របស់លោក អ៊ឹម សួស្តី ជាពិសេសគឺបុគ្គល អ៊ឹម សួស្តីនេះតែ ម្តងថា « គណបក្ស សម រង្ស៊ី គឺមិនបានចាប់អារម្ភទៅនិងសំដីរបស់លោក អ៊ឹម សួស្តីទេព្រោះ​លោក អ៊ឹម សួស្តី គ្រាន់តែធ្វើបំរើឲ្យគណបក្សប្រជាជនតែប៉ុណ្ណោះ ។ ហើយរឿងដែលយើងខិតខំ ប្រឹងប្រែង​និងស្វះស្វែងគឺករណីរបស់លោកប្រធានដោយផ្លូវទូត និងកាទូត ហើយសង្ឃឹមថាលោកប្រ ធាន​និងវិលត្រឡប់ចូលមកក្នុងប្រទេសវិញឆាប់ៗខាងមុខនេះ យើងមិនខ្វល់និងបុគ្គលម្នាក់ ពី​រ​នាក់​ដែលធ្វើជាឧបករណ៏នយោបាយសម្រាប់គណបក្សប្រជាជននោះទេ ព្រោះករណីរបស់​លោក​ប្រ​ធាន​គឺជារឿងនយោបាយ ព្រោះគាត់ជាវីរជនស្នេហាជាតិ ជាមេដឹកនាំគណបក្ស​ប្រឆាំងដ៏​ធំ​បំផុត​នៅក្នុងប្រទេស​កម្ពុជា ហើយជាអ្នកមានវីរភាពក្នុងការការពារព្រំដែន និងយុត្តិធម៌ជូនប្រជាលរដ្ឋ ។ ដូចនេះដំ​ណោះស្រាយត្រូវតែមាន អ្នកស្នេហាជាតិត្រូវតែរស់នៅក្នុងប្រទេស ត្រូវតែទទួលបាន​ការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងប្រទេសដើម្បីការពារផលប្រយោជន៏ជាតិ » ។

លោក យឹម សុវណ្ណ បានបន្តរទៀតផងដែរថា​ « លោកប្រធាន សម រង្ស៊ី និងគណបក្ស សម រង្ស៊ី មិនមែនមានតែម្នាក់នោះទេ នៅស្ទើរទូទាំងប្រទេសកម្ពុជាគឺសុទ្ធតែជា សម រង្ស៊ី ទាំងអស់ ដូច នេះប្រជាពលរដ្ឋលោកមិនខ្វល់ខ្វាយចំពោះគណបក្សកាន់អំណាចដែលធ្វើអ្វីគ្រប់បែបយ៉ាង មក​លើគណបក្ស សម រង្ស៊ី ជាពិសេសលោក ប្រធាន សម រង្ស៊ី នោះទេ ហើយអ្វីដែល​យើងត្រូវ​យក​ឈ្នះលើគណបក្សកាន់អំណាចនៅឆ្នាំ ២០១៣ នោះគឺគណបក្ស សម រង្ស៊ី មានយុទ្ធសាស្រ្ត​របស់​ខ្លួនរួចជាស្រេចទៅហើយ » ។

មួយវិញទៀតទាក់ទងទៅនិងការលើកឡើងរបស់លោក អ៊ឹម សួស្តី ដែលទាក់ទងទៅនិង​គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលត្រៀមនឹងច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយថានឹងបាត់បង់អាសនៈសមាជិកសភា អាសនៈក្រុមប្រឹក្សាឃុំ​-​សង្កាត់ នឹងអាសនៈក្រុមប្រឹក្សាស្រុក​-​ខណ្ឌ ត្រូវបានលោក យឹម សុវណ្ណ ធ្វើការឆ្លើយតបទៅលោក អ៊ឹម សួស្តី វិញយ៉ាងខ្លីថា « គណបក្សទាំងពីរគឺគេយល់ច្បាស់អំពីផ្លូវច្បាប់ មិនចាំបាច់លោក អ៊ឹម សួស្តីហ្នឹងខ្វល់ខ្វាយអំពី​រឿងការច្របាច់បញ្ចូលគ្នារបស់គណបក្សទាំងពីរទេ គេយល់ហើយ គេដឹងថានឹងត្រូវដោះស្រាយ របៀបយ៉ាងម៉ិចដើម្បីឲ្យស្របច្បាប់នោះ » ។

សូមជំរាបជូនផងដែរថា ទាក់ទងទៅនិងភាពមិនប្រក្រតីរបស់ គ..ប ដែលធ្វើអ្វីៗគ្រប់បែប​យ៉ាង​ដើម្បីបំរើផលប្រយោជន៏ឲ្យតែគណបក្សប្រជាជនរបស់លោក ហ៊ុន សែន បែបនេះត្រូវបានធ្វើការ ការស្នើរសុំឲ្យមានការផ្លាស់ប្តូរមេ គ..ប គឺបុគ្គល អ៊ឹម សួស្តី និងបុគ្គ ទេព នីថា រួមជាមួយនិងការ កែប្រែលក្ខណ្ឌតិកៈ និងសមាសភាពក្រុមការងាររបស់ គ..ប នេះមួយចំនួនទៀតផងដែរ តែរហូតមកដល់ពេលនេះគឺនៅពុំទាន់មាន ការឆ្លើយតបបែបណានៅឡើយនោះទេ តែប្រហែល​ជា​មិនអាចទេ ព្រោះ គ..ប គឺជាកញ្ជះដាច់ថ្លៃរួចទៅហើយរបស់គណបក្សប្រជាជនកាន់អំណាច សព្វថ្ងៃនោះ ៕


No comments:

Post a Comment

yes