សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 9, 2012

អ្នកបុរីកីឡាទុកសារ​ឲ្យ​រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​​រឿងក្រុម​ហ៊ុន​ផានអ៊ីម៉ិច​រំលោភ​កិច្ចសន្យា​


ដោយ​នៅសល់តែពីរ​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ គឺ​​ថ្ងៃទី១១​កក្ក​ដាខាងមុខនេះ ​ប្រមុខការទូត​របស់សហរដ្ឋ​អាមេរិក​នឹង​​មក​ដល់​ស្រុក​ខ្មែរ ​ដើម្បី​ចូល​រួម​កិច្ច​​ប្រជុំ​អាស៊ាន​នោះ​ ​កាល​ពីព្រឹកមិញ​ក្រុម​ប្រជាពលរដ្ឋ​ពីសហគមន៏​បុរី​កីឡា ប្រមាណ​១៥​នាក់​​បានលើកគ្នា​​ដាក់​ញត្តិ​​ទៅ​ស្ថានទូត​អាមេរិក ​ដែល​ជា​សារ​ប្រាប់​លោក ស្រីហ៊ីលឡារី គ្លីនតុន ពីការរំលោភ​កិច្ចសន្យា​​សាងសង់​​ដោយ​ក្រុម​ហ៊ុន ផានអ៊ីមេច ដែល​ស្និទ្ធនឹង​​រដ្ឋា​ភិបាល ។
លោកស្រី ហ៊ីឡារីគ្លីនតុន ដែល ពលរដ្ឋ សហគមន៏ បុរីកីឡា រំពឹង ថា នឹងជួយ អន្តរាគមន៏ រក យុត្តិ ធម៌ ឲ្យ ដល់ ពួក គេ
សារ​នោះ​បានរំឭក​ថា កាលពី​ឆ្នាំ​២០០៣​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៤,៦០​ហិកតា ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១០ សហគមន៍​នៅ​បុរី​កីឡា មាន​ស្ថិតិ ១.៧៧៦​គ្រួសារ ធ្វើការ​អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​នឹង​កន្លែង​ឲ្យ​​បាន​សមរម្យ​។
​ ប៉ុន្តែ​ ក្រោយពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ទទួលបាន​​សិទ្ធិ​សង់​លំនៅដ្ឋាន និង ​បាន​ចុះកិច្ចសន្យា​ជាមួយ​តំណាង​សហគមន៍​ទាំង​១០ និង​​សាលា​រាជធានី​ភ្នំពេញ យល់ព្រម​សាងសង់​អគារ​ស្នាក់នៅ​ចំនួន​១០ អគារ កំពស់ ៦​ជាន់ ដែល ១​អគារ​មាន ១៧៤​បន្ទប់ លើ​ផ្ទៃដី ២​ហិកតា នៅសល់​ផ្ទៃដី ២.៦០​ហិកតា ប្រគល់ជូន​ក្រុមហ៊ុន​ជា​ថ្នូរ​នឹង​កា​សាងសង់​អគារ​ទាំង​១០​ជូន​ប្រជាពលរដ្ឋ​ ។ តែ បច្ចុប្បន្ន​ក្រុមហ៊ុន​បញ្ឈប់​ការសាងសង់​ត្រឹម ៨​អគារ ដោយ​សំអាងថា ខ្លួន​មានការ​ខាតបង់​ក្នុងការ​សាងសង់​អគារ​ទាំង​៨ ហើយ​អគារ​ទី​៨ ដែល​ទើប​សាងសង់​រួច​ថ្មីៗ មិនទាន់បាន​ឲ្យ​ប្រជាពលរដ្ឋ​​​ចាប់ឆ្នោត​​ដើម្បី​​ស្នាក់នៅ​ដូច​អគារ​មុនៗ​ផង ស្រាប់តែ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ ក្រុមហ៊ុន​បាន​យក​គ្រឿ​ចក្រ និង​កម្លាំង​ប៉ូលិស​របស់​ស្នងការ​រាជធានី ប្រមាណ​ជាង ៣០០​នាក់ មក​ឈូសឆាយ​លំនៅដ្ឋាន របស់​​ប្រជាពលរដ្ឋ ៣០០​គ្រួសារ ដោយ​គ្មាន​សេចក្ដីជូនដំណឹង​ជាមុន និង​សាលក្រម​សម្រេច​របស់​តុលាការ​ឡើយ​។ ក្នុងខណៈ​គ្រឿងចក្រ​កំពុង​ឈូសឆាយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​បណ្ដើរ ក្រុមហ៊ុន​បាន​បញ្ជា​ឲ្យ​ធ្វើការ​ហ៊ុម​ព័ន្ធមិន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលទៅ​រស់នៅ​លើដី​នោះឡើយ​។

គូរបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​​​​ដែលដីធ្លី​ផ្ទះ​សម្បែង​របស់ពួក​​គេ​ត្រូវបានរំលោភបំពាន​ដោយ​អយុត្តិធ​ម៌​​ពីសំណាក់​ក្រុមហ៊ុន​​និង​ពួកអ្នកមានអំណាច​​នៃ​របប​នេះ តែងតែ​ព្យាយាម​លាតត្រដាង​សេច​ក្ដី​ទុក្ខ​សោក​​របស់​ពួកគេ នៅ​ពេលដែល​ពួក​មេដឹកនាំ​​នៃ​​ប្រទេស​មហា​អំណាច​​មក​​បំពេញ​បេសកម្ម​ក្នុង​ស្រុក​ខ្មែរ​ម្ដង ដែល​យ៉ាងហោចណាស់បាន​ធ្វើ​ឲ្យពួកគេ​បាន​អស់​ចិត្ត​និង​ធូរ​ស្រាល​ពីសេចក្ដីទុក្ខ​សោក​ដ៏តាន​តឹង​​នេះ​ដែរ​៕ ​

No comments:

Post a Comment

yes