មេដឹកនាំសហជីពសហភាពកម្ពុជាបាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានដាក់លិខិតទៅកាន់សាលាក្រុងភ្នំពេញរួចហើយ ដើម្បីការហែរក្បួននាំញាត្តិរបស់កម្មករ-កម្មការិនីនៃរោងចក្រតៃណានទៅកាន់ខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រីនាថ្ងៃពុធ ក្នុងសប្ដាហ៏នេះ ។
លោក រ៉ុង ឈុន ដែលនៅតែបន្តដឹកនាំក្រុមកម្មករធ្វើកូដកម្មរហូតមកដល់ព្រឹកថ្ងៃច័ន្ទនេះ បានឲ្យដឹងថា លោកបានជូនដំណឹងទៅសាលារាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃច័ន្ទនេះ ថានឹងដឹកនាំកម្មកររោងចក្រតៃណាន ដង្ហែរញត្តិទៅដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធខាងមុខ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយប្រាក់អត្ថប្រយោជន៍ជូន កម្មករ។
ការតវ៉ារបស់កម្មកររោងចក្រតៃណានដែលមានទីតាំងស្ថិតក្នុងស្រុកអង្គស្នួលខេត្ត កណ្ដាលបានអូសបន្លាយពេលជិតកន្លះខែមកហើយ ។ គម្រោងដង្ហែរក្បួននេះ ត្រូវបានច្រានចោលដោយសាលាក្រុងម្ដងរួចមកហើយកាលពីសប្ដាហ៏កន្លងទៅ ៕
No comments:
Post a Comment
yes