សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

ពលរដ្ឋ​ខ្មែរ​ឆ្លង​ព្រំដែន ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ នៅតែមាន​បន្ត​

Give our kids a better deal
ពលរដ្ឋ​ឡើង​ភ្នំ​ព្រំដែន​កាប់​ឈើ​គ្រញូង តាម​ច្រក​អូរ​ស្វាយ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​

ឧ​ត្ត​រ​មានជ័យ:  ប្រភពពី​សមត្ថកិច្ច​នៅ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​ក្រុម កំពុងមាន​សកម្មភាព​ឆ្លង​ព្រំដែន ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ នៅមាន​បន្ត​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន គឺ​ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ និង​ក្រុង​សំរោង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
  
​ប្រភព​ដោយឡែក​មួយទៀត​នៅ​ព្រំដែន បានផ្ដល់​ដំណឹង​ថា នៅ​ច្រកព្រំដែន​ដែល​ពលរដ្ឋ​ខ្មែរ​ឆ្លងទៅ​កាត់ឈើ​គ្រញូង មក​លក់​ឲ្យ​ឈ្មួញ កំពុង​កើតមាន​នាពេលនេះ មាន ១. ច្រក​តា​ទុំ និង​ច្រក​ដងទង់ ស្ថិតក្នុង​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ចន្លោះ​បង្គោល​សីមា​លេខ​១២-១៣, ២. ច្រក​អូរ​គ្រញូង ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង និង​ទី​៣. ច្រក​ទឹក​ជប់ ច្រក​ចំបក់​កោង និង​ច្រក​អូរ​ស្វាយ ស្ថិតនៅ​ភូមិ​-​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ និង​ច្រក​ជាច្រើន​ទៀត​នៅតាម​ស្រុក​ជាប់​ព្រំដែន​ខាងលើនេះ ហើយ​ទាហាន​ថៃ​បាញ់​ឲ្យ​ស្លាប់ របួស និង​ចាប់​ខ្លូន គឺ​នៅតែមាន​បន្ត​នៅ​ព្រំដែន​នាពេល​ថ្មីៗ​នេះដែរ​។  
  
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​កើតមានឡើង​តាមបែប​ខាងលើនេះ គេ​និយាយថា មានការ​ឃុបឃិត និង​បើកដៃ​ពី​សមត្ថកិច្ច​នៅ​ការពារ​ព្រំដែន ប្រចាំ​ច្រក​ខាងលើ​នីមួយ​នោះ​ហើយ​។​

  
​សូមបញ្ជាក់ថា ឈើ​គ្រញូង​ដែល​ប្រជាពលរដ្ឋ​កាប់​យកមក​លក់​នៅ​ព្រំដែន​នេះ ជា​ប្រភេទ​ឈើ​ស្ពាយ​នឹង​ខ្នង ទំហំ​មុខកាត់ ១៤​សង់ទីម៉ែត្រ គុណ ១៤​សង់ទីម៉ែត្រ ឡើងទៅ និង​ប្រវែង​ចាប់ពី ៨​តឹក ទៅ ១​ម៉ែត្រ លក់​ឲ្យ​ឈ្មួញ​នៅ​ព្រំដែន (​ជា​កម្លាំង​សមត្ថកិច្ច​នៅ​ទីនោះ​) ក្នុងតម្លៃ​ចាប់ពី ១០.០០០ ទៅ ១១.០០០ រៀល ក្នុង​មួយ​គីឡូក្រាម​៕ 

No comments:

Post a Comment

yes