តារាចម្រៀងប្រចាំផលិតកម្មថោន នាង សាសា
ភ្នំពេញៈ កុំថាឡើយគូស្នេហ៍ សូម្បីតែអ្នកបានជួបនឹងតារាចម្រៀង សាសា ម្តងៗក៏ញាក់សាច់មិនតិចដែរ នៅពេលពួកគេបានឃើញសម្រស់ដើមទ្រូងមូលក្បំយ៉ាងទ្រលុកទ្រលន់របស់ តារាចម្រៀងរូបនោះ។ ប៉ុន្តែកុំភ្លេចថា ដើមទ្រូងសខ្ចីពើងធំនោះមិនមែនជាទ្រព្យធម្មជាតិរបស់ សាសា ទាំងស្រុងនោះឡើយ ពោលគឺនាងបានឡើងចុះប្រទេសថៃដើម្បីកែសម្ផស្សស្ទើររេចជណ្តើរយន្ត ហោះទៅហើយ ហើយថ្មីៗនេះ សាសាទើបតែទទួលការវះកាត់ខ្ទង់ច្រមុះដោយចំណាយប្រាក់ប្រមាណជាង៥ ពាន់ដុល្លារ តែទន្ទឹមនឹងនោះនាងក៏ទទួលការព្រមានពីគ្រូពេទ្យថា នាងមិនអាចកែសម្ផស្សបានបន្តទៀតនោះទេ។
ដើមទ្រូងធំ ច្រមុះស្រួចប៉ុណ្ណឹងហើយ សាសា នៅតែមិនពេញចិត្ត នាងនៅតែព្យាយាមកែខៃសម្រស់ដើមទ្រូង និងច្រមុះរបស់នាងមួយលើកជាពីរលើកដែលគិតមកទល់នឹងពេលនេះ នាងបានកែខៃសម្រស់របស់នាងជាលើកទី៨ហើយ។ ការចំណាយពេលវេលាឡើងចុះប្រទេសថៃជាញឹកញាប់ និងចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ដើម្បីទទួលបានភាពស្រស់ស្អាត នេះ ទស្សនិកជនបានលើកឡើងថា សាសា ទំនងធ្វើឡើងដើម្បីផ្គាប់ចិត្តសង្សាររបស់នាងជាអ្នកមានទ្រព្យវ័យ ក្មេង។ ប៉ុន្តែសាសា បានឲ្យដឹងថា ម្ចាស់បេះដូងរបស់នាងមិនចង់ឲ្យនាងកែប្រែសម្រស់ធម្មជាតិនោះទេ ពោលគឺនាងជាអ្នកពេញចិត្តធ្វើដោយខ្លួនឯង។
ការឡើងទៅកែច្រមុះឲ្យមានក្តោងខ្ពស់ស្រស់ស្អាតជាលើកទី៨នៅ ប្រទេសថៃរបស់ សាសា គឺជាលើកចុងក្រោយហើយ ខណៈដែលលើកនេះ សាសា បានឲ្យដឹងថា គ្រូពេទ្យវះកាត់នឹងមិនអនុញ្ញាតឲ្យនាងកែច្រមុះរបស់នាងទៀតនោះ ទេ ទោះបីជាលើកចុងក្រោយនេះ នាងទទួលបានលទ្ធផលពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។ សាសា បានបន្តថា នាងបានទទួលការប្រឹក្សា និងការវះកាត់ច្រមុះជាលើកចុងក្រោយកាលប៉ុន្មានខែមុននេះនៅ ប្រទេសថៃ។
អតីតតារាចម្រៀងក្នុងក្រុមក្លាស៊ីក សាសា បាននិយាយថា៖«បងនោះជាការកែច្រមុះជាលើកទី៨របស់ខ្ញុំ ហើយក៏ជាលើកចុងក្រោយដែរ ខ្ញុំមានការពេញចិត្តច្រើនសម្រាប់ការកែសម្ផស្សនេះ តែបើមិនពេញចិត្តក៏គ្មានជម្រើសដែរ ព្រោះគ្រូពេទ្យបានប្រាប់ថា ខ្ញុំមិនអាចកែច្រមុះបានទៀតទេ នេះជាលើកចុងក្រោយហើយ»។ ដើម្បីទទួលបានសម្រស់ស្រស់សោភាបង្អួតអ្នកផងទាំងឡាយ នៅទឹកចុងក្រោយនេះ សាសា បានវេចប្រាក់ដុល្លារមួយកញ្ចប់ធំទៅប្រទេសថៃដើម្បីទទួលបានការ វះកាត់នេះ។ ក្នុងសម្តីមួយៗ សាសា បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នាងមានអាការធម្មតានៅពេលនេះ ហើយសម្រាប់ការវះកាត់កែច្នៃលើកនេះនាងត្រូវចំណាយប្រាក់ប្រមាណ ជិត៦ពាន់ដុល្លារអាមេរិក។
អ្នកចម្រៀងលេងដើមទ្រូងរូបនេះនិយាយថា៖«កន្លែងពេទ្យខ្ញុំកែច្រមុះហ្នឹង ជាពេទ្យធំនៅប្រទេសថៃ ដូច្នេះខ្ញុំអត់មានបារម្ភមានបញ្ហាអ្វីនោះទេ ណាមួយខ្ញុំបានចំណាយប្រាក់ច្រើនណាស់សម្រាប់លើកនេះ គឺអស់ប្រមាណជាង៥ពាន់ដុល្លារឯណោះ»។
ដោយមានការព្រមានពីគ្រូពេទ្យផ្នែកកែសម្ផស្សនោះ នៅពេលចោទសួរថាតើនាងចង់បន្តកែសម្ផស្សផ្នែកណាមួយទៀតដែរឬទេ នោះ សាសា បានឆ្លើយវិញយ៉ាងលឿនថា នាងលែងកែសម្ផស្សទៀតហើយ ឥឡូវនេះគឺគ្រប់គ្រាន់ហើយ៕
No comments:
Post a Comment
yes