លោក ហេង ឈាង និងអ្នកគាំទ្ររបស់លោក នៅសាលាឧទ្ធរណ៍ កាលពីពេលកន្លងមក
ភ្នំពេញៈ លោក ហេង ឈាង អតីតអគ្គនាយករងក្រុមហ៊ុន Anco Brothers ត្រូវបាននាំខ្លួនយកទៅចោទសួរ នៅសាលាដំបូងរាជធានី កាលពីថ្ងៃអង្គារម្សិលមិញ ជុំវិញការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងឆបោកដែលប្តឹងដោយឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមមន្ត្រីតុលាការ។
លោក លី លីបម៉េង ចៅក្រមស៊ើបសួរ បានថ្លែងថា លោក ហេង ឈាង ត្រូវបានសាលាដំបូងរាជធានី ធ្វើការចោទសួរកាលពីថ្ងៃម្សិលមិញក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ និងឆបោក។ លោកចៅក្រមបានថ្លែងតាមទូរស័ព្ទថា៖«ខ្ញុំកាន់ករណីក្តីបរិហារ កេរ្តិ៍របស់គាត់។ ខ្ញុំបានចោទសួរគាត់ទាក់ទងករណីបរិហារកេរ្តិ៍របស់គាត់រួចហើយ»។
លោកបន្តថា៖«ទោះខ្ញុំបានសួរគាត់ហើយក្តី ការស្រាវជ្រាវលើគាត់នៅពុំទាន់ចប់នៅឡើយទេ។ ខ្ញុំនឹងបន្តស្រាវជ្រាវទៅលើគាត់បន្ថែមទៀត»។ យ៉ាងណាក្តី លោកបានបដិសេធមិនធ្វើអធិប្បាយលម្អិតអំពីករណីនេះទេ។
លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានី ដែលកាន់ករណីក្តីឆបោករបស់លោក ហេង ឈាងមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
លោក អ៊ន ហ៊ីង មេធាវីការពារក្តីជនជាប់ចោទ បានឲ្យដឹងថា ទាំងលោក ហេង ឈាង និងភរិយាលោកឈ្មោះ ទេព កុលាប ត្រូវបានលោកឧកញ៉ា កុក អាន ប្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងឆបោក។ លោកបន្ថែមថា កូនក្តីលោកជាមនុស្សស្លូតត្រង់ហើយជាជនរងគ្រោះ។ លោកថ្លែងថា៖«វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់លោក ហេង ឈាង និងប្រពន្ធរបស់គាត់ ព្រោះពួកគេ ពុំបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់លើពួកគេនោះឡើយ»។
លោកបានអំពាវនាវដល់តុលាការឲ្យទម្លាក់ការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ។
លោក ឡុង ដារ៉ា មេធាវីការពារក្តីលោកឧកញ៉ា កុក អាន បានឲ្យដឹងថា កូនក្តីរបស់លោក បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ចោទប្រកាន់លោក ហេង ឈាង និងភរិយារបស់គាត់ឈ្មោះ ទេព កុលាប ទៅសាលាដំបូងរាជធានីកាលពីចុងខែធ្នូ ឆ្នាំ ២០១១។
លោកបញ្ជាក់ថា៖«កូនក្តីខ្ញុំបានប្តឹងពួកគេ ២ ករណីគឺឆបោក និងប្រើល្បិចប្រមាថ និងមើលងាយគាត់តាមរយៈកាសែត»។ លោកបន្តថា៖ «កូនក្តីខ្ញុំបានស្នើតុលាការផ្តន្ទាទោសពួកគេទៅតាមច្បាប់ឲ្យ បានធ្ងន់ធ្ងរ»។ លោកបន្តថា កូនក្តីលោកមានភស្តុតាង និងឯកសាររឹងមាំដើម្បីចោទប្រកាន់លោក ហេង ឈាង និងអ្នកស្រី ទេព កុលាប។
កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១២ សាលាឧទ្ធរណ៍បានសម្រេចកាត់ឲ្យលោក ហេង ឈាង និងអ្នកស្រី ទេព កុលាប ជាប់ពន្ធនាគារម្នាក់ៗ ៣ ឆ្នាំ ហើយបានបង្គាប់ឲ្យពួកគេសងប្រាក់ចំនួន ៥៨ ៩៧៣ ២៦៥,២៨ ដុល្លារ និងសំណងជំងឺចិត្តចំនួន ៥ ម៉ឺនដុល្លារ ដល់លោកឧកញ៉ា កុក អាន ដែលជាដើមបណ្តឹង
No comments:
Post a Comment
yes