ពលករ ពលការិនីខ្មែរ បានសង្គ្រោះពីការកេងប្រវ័ញ្ចពលកម្មនៅម៉ាឡេសីុ ត្រឡប់មកស្រុកវិញ
ភ្នំពេញៈ ការចរចាអូសបន្លាយពេលសម្រាប់អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីដើម្បីប្រឆាំងការជួញដូរមនុស្សបានជួបប្រទះនូវបញ្ហាថ្មីមួយ កាលពីថ្ងៃចន្ទជាមួយការលុបចោលការពិភាក្សា២ថ្ងៃ រវាងរដ្ឋាភិបាលទាំង២ ចុងក្រោយ។
អ្នកចូលរួមដែលស្រឡាំងកាំងបានស្វាគមន៍នៅសាលទទួលភ្ញៀវនៃសណ្ឋាគារភ្នំពេញដោយបុគ្គលិកដែលប្រាប់ថាពុំមានការប្រជុំបែបនេះទេ និងមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី សាន អារុណ បានថ្លែងថា មន្ត្រីស្ថានទូតម៉ាឡេស៊ីប្រាប់លោកស្រីថា ពួកគេបានពន្យារពេលកិច្ចប្រជុំនេះពីម៉ោង ៣ រសៀលមុនមួយថ្ងៃ ដោយសារតែមន្ត្រីបច្ចេកទេស ២ រូបក្នុងប្រតិភូ៤រូប មិនអាចចូលរួមបាន។
លោកស្រីបន្តថា៖«វាហាក់ដូចជាពួកគេត្រៀមខ្លួនរួចហើយ តែក្រោយមកនៅនាទីចុងក្រោយ វាបានកើតឡើង។ ខ្ញុំនៅតែជឿថា យើងអាចធ្វើការរួមគ្នាជាវិជ្ជមានបាន»។ អ្នកស្រីថា រដ្ឋាភិបាលប្រទេសទាំង២ ឥឡូវនេះអាចនឹងត្រូវពន្យារកិច្ចប្រជុំរហូតដល់ខែកញ្ញា ហើយថា ប្រទេសទាំង ២ នៅតែមានឆន្ទៈរឹងមាំណាស់។
លោក Raja Saifful Ridzuwan អនុប្រធានបេសកកម្មស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញបានថ្លែងថា ការពន្យារពេលនេះគឺដោយសារបញ្ហារដ្ឋបាលនៅម៉ាឡេស៊ី ហើយថា ជំនួបប្រជុំនេះគួរតែធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខ។
លោកថា៖ «ការពន្យារនេះនឹងពុំមានផ្លែផ្កាចំពោះការសម្រេចឲ្យបាន MOU នេះទេ ខ្ញុំសង្ឃឹមថា យើងអាចចុះហត្ថលេខាបានក្នុងពេលឆាប់ៗនេះ»។
កាលពីខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាកបណ្តោះអាសន្នការបញ្ជូនពលករបម្រើតាមផ្ទះទៅម៉ាឡេស៊ីខណៈលេចរឿងអាស្រូវរំលោភបំពាន និងកេងប្រវ័ញ្ចជាច្រើនរួមមានការចោទប្រកាន់ពីការឃុំខ្លួនដោយបង្ខំ ការជ្រើសរើសពលករមិនទាន់គ្រប់អាយុ ការបង្កកប្រាក់ខែ និងទារុណកម្មពីថៅកែ។
លោក មឿន តុលា ប្រធានកម្មវិធីពលកម្មនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា លោកខកចិត្តដែលការចរចា MOU បានពន្យារជាថ្មីទៀត ខណៈពលករជំនួយការមេផ្ទះកម្ពុជាជាច្រើនដែលនៅធ្វើការនៅម៉ាឡេស៊ីនៅតែប្រឈមនឹងការរំលោភកេងប្រវ័ញ្ចធ្ងន់ធ្ងរ។
លោកថា៖ «ករណីស្លាប់នៅតែកើតមាន...ដូច្នេះយើងមិនយល់ហេតុអ្វីរដ្ឋាភិបាលម៉ាឡេស៊ីមិនចាត់វិធានការឲ្យបានម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ»។
លោកស្រី សាន អារុណ ថ្លែងថា សេចក្តីព្រាង MOU នោះនៅជាឯកសារលាក់ការណ៍ដែលកំពុងតែចរចាដោយរដ្ឋាភិបាលប្រទេសទាំង២នៅឡើយ៕
No comments:
Post a Comment
yes