បន្ទាយមានជ័យ ៖ ពលរដ្ឋលើកគ្នាមកផ្ទុះបាតុកម្ម នៅមុខសាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងសុំឲ្យអភិបាលខេត្តជួយរកយុត្តិធម៌ជូនពួកគាត់រឿងឈ្មួញមានអំណាចនៅតែបន្តរំលោភបំពានយកដីស្រែរបស់គាត់ ក្រោយពីអាជ្ញាធរខេត្តបានសម្រេចឲ្យពួកគាត់ឈ្នះក្ដីទៅហើយនោះ។
សូមបញ្ជាក់ថា នៅម៉ោង ៨ និង ៣០នាទី ព្រឹកក្នុងថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១២ នេះមានពលរដ្ឋចំនួន៨៥គ្រួសារប្រមាណ១៣០នាក់ ដែលមកពីភូមិក្កឹបថ្មឃុំគោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ដើម្បីតវ៉ាបន្តរឿងអស់លោកមេឈ្មួញខិលខូចម្នាក់ ដែលលាក់មុខ ហើយបានបានធ្វើសកម្មភាពលួចយកដីរបស់ពួកគាត់។
ឈ្មោះ ប៊ុត ជ្រឹង ភេទប្រុស អាយុ ៤៤ឆ្នាំជាតំណាងរបស់ពលរដ្ឋចំនួន៨៥គ្រួសារ បានអះអាងថា ពួកគាត់បានអាស្រ័យផល នៅលើដីទំនាស់ចំនួន២៤ហិកតា ក្នុងចំណោមដីជាង ៥០០ហិកតា កាលពីឆ្នាំ២០០៩។ លោក ប៊ុត ជ្រឹង បានបន្តទៀតថា ឈ្មោះ ភោគខេមរៈ ភេទប្រុស ដែលគេស្គាល់ថា ជាឈ្មួញ បានរំលោភបំពានដីរបស់ពួកគាត់ ខណៈពេលដែលពួកគាត់កំពុងដល់រដូវស្ទូងស្រូវ ឬ ដាំដំណាំផ្សេងៗ គឺឈ្មោះ ខេមរៈនេះ បានយកថ្នាំទៅបាញ់បំផ្លាញស្រូវរបស់ពួកគាត់។
គេបានបន្តទៀតថា រឿងដីរបស់ពួកគាត់នេះ ត្រូវបានលោកអភិបាលខេត្ត ធ្វើការសម្រេចឲ្យទៅពួកគាត់អស់ទៅហើយ កាលពីឆ្នាំ២០១១ កន្លងទៅ។ តំណាងពលរដ្ឋបានបន្តទៀតថា អ្វីដែលសំខាន់ទៅទៀតនោះ គឺជនល្មើសបង្កហេតុ បានទៅលួចដីរបស់ពួកគាត់ហើយហ៊ានទៅប្ដឹងពួកគាត់ទៅតុលាការទៀត។ គេបានបន្តទៀតថា មុនពេលពួកគាត់មកធ្វើបាតុកម្មនេះ ពួកគាត់បានស្វែងរកក្រុមយុវជនស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញភារកិច្ចដោះស្រាយដីធ្លីជូនពលរដ្ឋ នៅឯស្រុកថ្មីពួកនោះដែរ តែខាងអាជ្ញាធរឃុំ ស្រុក និង ប៉ូលិសមួយចំនួនបានប្រាប់ពួកថា គ្មានក្រុមយុវជនរបស់សម្ដេចហ៊ុន សែន មកដោះស្រាយរឿងដីនៅថ្មពួកទេ ទើបពួកគាត់មកធ្វើបាតុកម្មតវ៉ាមកសាលាលខេត្តតែម្ដងទៅ។
លោក អ៊ុក កែវ រតនៈ អនុប្រធានក្រុមការងារគណៈកម្មការដោះស្រាយវិវាទដីធ្លី បានបញ្ជាក់ថា ខាងសាលាខេត្តសំណូមពរដល់ពលរដ្ឋឲ្យទៅជួបក្រុមយុវជនស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នៅឯស្រុកថ្មពួកតែម្ដងទៅ ងាយស្រួលឲ្យក្រុមគណៈកម្មាធិការនោះធ្វើការដោះស្រាយជូនបងប្អូនភ្លាមៗតែម្ដង៕
No comments:
Post a Comment
yes