លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី
ថ្លែងទៅកាន់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងបញ្ហាខ្សែបន្ទាត់ព្រំដែនប្រទេស លោកនាយករដ្ឋមន្រ្តី បានបង្ហាញឯកសារចំនួន២០ទំព័រ និងស៊ីឌីនៃរបាយការណ៍សម្ងាត់អំពីផែនការដែលលោក ញឹក ប៊ុនឆៃ និង ខាន់ សាវឿន អតីតមេបញ្ជាការយោធាដែលស្មោះនឹងអតីតប្រធានគណបក្ស ហ្វ៊ុនស៊ិនប៊ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថាបានរៀបចំផែនការឡើងកាន់អំណាចដោយមានការជួយពីអតីតកម្លាំង ប្រដាប់អាវុធរបស់ខ្មែរក្រហម។
លោកបានថ្លែងដោយសំដៅលោក សុន ឆ័យ ជាប្អូនប្រុស(ប្អូនធម៌)លោកក្នុងអំឡុងពេលនោះថា ៖ «ក្នុងអំឡុងពេលនោះ អ្នករាយការណ៍[មកខ្ញុំ]អំពីស្ថានភាពយោធា ដែលបានរៀបចំដោយ ញឹក ប៊ុនឆៃ,ខាន់ សាវឿន និង ហូ សុខ [ស្លាប់]។ វាជាការរាយការណ៍ល្អមួយដែលបានធ្វើឲ្យខ្ញុំមានពេលវេលា គ្រប់គ្រាន់ដើម្បីការពារទប់ទល់ស្ថានការណ៍នោះជាមុន»។« ខ្ញុំមិនបានគិតថាអ្នក[សុន ឆ័យ]ជាចារកម្មនោះទេ ហើយអំពើរបស់អ្នកគឺជាឆន្ទៈល្អសម្រាប់បងប្រុស ឬជាឆន្ទៈល្អសម្រាប់រដ្ឋាភិបាល ក្នុងការរារាំងខ្មែរក្រហមមិនឲ្យកាន់កាប់ទីក្រុងភ្នំពេញបាន»។
លោក ហ៊ុន សែន ក៏បានថ្លែងផងដែរថា ក្នុងអំឡុងពេលនោះលោកបានស្នើឲ្យលោក សុន ឆ័យ ធ្វើការតាមដានប្រធានគណបក្សរបស់លោក គឺ លោក សម រង្ស៊ី ដែលសង្ស័យថា មានទំនាក់ទំនងជាមួយអតីតមេទ័ពខ្មែរក្រហម តា ម៉ុក [ស្លាប់]។
តំណាងរាស្រ្តគណបក្ស សម រង្ស៊ីលោក សុន ឆ័យ បានថ្លែងថា ជាការចោទផ្តេសផ្តាសរបស់លោកនាយករដ្ឋមន្រ្តីដែលថាលោកជា ចារកម្មនេះ វាគឺជាការបរិហារកេរ្តិ៍។
លោកបន្តថា៖ «ខ្ញុំមិនបារម្ភពីការថ្លែងមិនពិតបែបជាការបំភិតបំភ័យ នេះទេ ហើយខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្រ្តី គួរតែមានសេចក្តីថ្លែថ្នូរនៅក្នុងការថ្លែង»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានថ្លែងថា មេដឹកនាំគណបក្សរបស់លោកគ្មានអារម្មណ៍ផ្លាស់ប្តូរចិត្ត បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចោទលោក សុន ឆ័យ ជាចារកម្មរបស់គាត់ទេ។
លោក យឹម សុវណ្ណ ថ្លែងបន្តថា៖ «ខ្ញុំមិនចាប់អារម្មណ៍ចំពោះបំណងនិយាយយកចំណេញនយោបាយរបស់លោក នាយករដ្ឋមន្រ្តី ដើម្បីធ្វើឲ្យគណបក្សខ្ញុំបែកបាក់គ្នានេះទេ វាមិនមែនជាការចោទប្រកាន់លើកទី១ទេ វាជាយុទ្ធសាស្រ្តចាស់ ដែលលោក ហ៊ុន សែន ចោទសហការីខ្ញុំជាច្រើនលើករួចទៅហើយ។ យើងមានភាពចាស់ទុំនៅក្នុងអាជីពនយោបាយ ហេតុដូច្នេះ ការចោទនេះមិនបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកយើងទេ»។
បន្ទាប់ពីក្រុមតស៊ូរាជានិយមត្រូវបានកម្ទេចនៅភ្នំពេញ មានក្រុមតស៊ូរួមគ្នាមួយចំនួនដោយកម្លាំងហ្វ៊ុនស៊ិនប៊ិច ខ្មែរក្រហមនៅតាមខេត្តភាគខាងជើង បានប្រយុទ្ធគ្នាប្រឆាំងនឹងលោក ហ៊ុន សែន បន្តរហូតដល់ខែសីហា ឆ្នាំ១៩៩៧។
បន្ទាប់ពីការដណ្តើមអំណាចដោយលោក ហ៊ុន សែន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានរស់នៅនិរទេសនៅទីក្រុងប៉ារីស។ កម្លាំងប្រដាប់អាវុធរាប់រយនាក់ដែលស្មោះនឹងលោក ញឹក ប៊ុនឆៃត្រូវបង្ខំរត់គេចចេញពីប្រទេសសមាជិកជាច្រើនត្រូវបានបាញ់សម្លាប់ ហើយលោក អ៊ឹង ហួត ត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីទី១ថ្មី មួយរយៈពេលខ្លី។
មេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៊ិច បានត្រឡប់មកកម្ពុជាវិញភ្លាមៗ បន្ទាប់ពីការបោះឆ្នោតសភាឆ្នាំ១៩៩៨។ នៅក្នុងការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រ ៤១ភាគរយ គណបក្សហ្វ៊ុនស៊ិនប៊ិច ទទួលបាន ៣២ភាគរយ និងគណបក្ស សម រង្ស៊ី ទទួលបាន១៣ភាគរយ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៊ិចបានរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ មួយ ក្រោយការបោះឆ្នោតនោះ៕
No comments:
Post a Comment
yes