នាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងបំភ្លឺរឿងព្រំដែនកាលពីសប្តាហ៍មុន
ភ្នំពេញៈលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ឲ្យដឹងថា ការថ្លែងបកស្រាយបំភ្លឺរបស់លោក ទាក់ទងនឹងការបោះបង្គោលព្រំដែននៅវិមានរដ្ឋសភាជាតិកាលពីថ្ងៃទី០៩ខែសីហាកាលពីសប្តាហ៍មុន នឹងមានការបោះពុម្ពជាសៀវភៅ ស៊ីឌីជាភាសាខ្មែរ និងភាសាអង់គ្លេសដើម្បីទុកជាឯកសារមូលដ្ឋានទៅថ្ងៃក្រោយ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីគឺធ្វើឡើងនៅចំពោះមុខនិស្សិតជាង៥ពាន់នាក់ នៅព្រឹកថ្ងៃទីពុធទី១៥ខែសីហា។ លោកបានបញ្ជាក់ថាលោកមិនចង់ពន្យល់រឿងនេះ ច្រើនដងនោះទេបើគេធ្វើមិនយល់ គឺនៅតែមិនយល់ អីចឹង។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងត្រូវមើលពីប្រវត្តិសាស្រ្ត កាលពីម្សិលមិញមានអី ម្សិលម្ងៃមានអី ហើយថ្ងៃនេះ មានអី ដូច្នេះយើងត្រូវមើលពីប្រវត្តិសាស្ត្រ»។
លោកក៏បានរម្លឹកថាដើមទងនៃប្រវត្តិសាស្ត្រព្រំដែនកម្ពុជា និងវៀតណាម មិនអាចច្បិចយកតែមួយកន្លែង មកនិយាយបានទេ។
No comments:
Post a Comment
yes