រតនគិរី ៖ លោក រាមផាន អភិបាលខេត្តរតនគិរីបានចេញលិខិតមួយច្បាប់លេខ៣៨៥.១២ស.ជ.ណ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ហើយឲ្យគណៈបញ្ជាការខេត្តចុះអនុវត្តន៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ឲ្យរុះរើសំណង់ទីស្នាក់ការផ្សារបានលុងចេញដោយចោទថាជាសំណង់អានាធិបតេយ្យ ប៉ុន្តែផ្អាកជាបណ្ដោះអាសន្ន ដោយយោងលើលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ។
ផ្សារបានលុងមានទីតាំងស្ថិតនៅសង្កាត់ឡានបានសៀក ក្រុងបានលុង ខេត្តរតគិរី។ លោកឧកញ៉ា សា លាង នាយកក្រុមហ៊ុន ហេង រ៉ាដា វិនិយោគ ផ្សារបានលុងបានឲ្យកម្ពុជាថ្មីដឹងថា សំណើសុំប្ដូរទីតាំងស្នាក់ការផ្សារបានលុងខេត្តរតនគិរីតាមលិខិតលេខ៩៦២ ស.ជ.ណ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០០៧ របស់ក្រសួងមហាផ្ទៃស្ដីពីការឯកភាពតាមគោលការប្រគល់ជូនលោក សា លាង ធ្វើការវិនិយោគជួសជុល និង សាងសង់ផ្សារតាមលិខិតលេខ១២០៨ ស.ហ.វទ.រ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៨របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៕
No comments:
Post a Comment
yes