សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 5, 2012

សាត គឹមសាន ប្រធានការិយាល័យនគរបាលចរាចរណ៏ខេត្តបាត់ដំបង ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកដែលតម្រូវឲ្យលោក នេត សាវឿនចាត់ការជាបន្ទាន់


លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ
អំពើពុករលួយដែលកើតចេញពីការដាក់កុងត្រូវជជុះរបស់មន្រ្តីប៉ូលីសចរាច គឺកើតមាននៅស្ទើរ​គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ក៏ដូចជាការបង្កភាពអាណាធិបតេយ្យផងដែររបស់មន្រ្តីប៉ូលីស ទាំងនោះ ។ ហើយនាពេលកន្លងមក ការកើតមានអំពើពុករលួយ និងភាពអាណាធិបតេយ្យនេះ គឺ ទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ក៏ដូចជាការព្រមានពីលោក ហ៊ុន សែន នា​យក​រដ្ឋមន្រ្តីផងដែរ ចំពោះការដកស័ក្តមន្ត្រីទាំងនោះ តែរហូតមកដល់ពេលនេះមន្រ្តីទាំង​នោះ​មិនត្រូវ បានលោក ហ៊ុន សែន ចាប់បកស័ក្កនោះឡើយ ហើយទុកឲ្យពួកគេដើរធ្វើព្យុះ ភ្លៀង ផ្គរ ស្រេច តែអំពើចិត្តដដែល ។

បើយោងតាមសេចក្តីរាយការណ៏ពីខេត្តបាត់ដំបងមកបានឲ្យដឹងថាលោក សាត គឹម​សាន ប្រធាន​​ការិយាល័យ​គរ​បាល​ចរាចរណខេត្តបាត់ដំបង ជាច្រើន​ឆ្នាំ​មកហើយបានក្ដោប​ចំណូល​ពី​ដង​ផ្លូវជាតិ​លេខ​៥​ និង​ផ្លូវជាតិលេខ​៥៧ តាមរយៈ​ការដាក់​កុងត្រូលជជុះ យ៉ាង​អាណាធិបតេយ្យ​ដើម្បីជំរិតយកលុយពី​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ទាំងតូច ​ទាំង​ធំ ​តាមរបៀប​ពុករលួយ​ បានបង្ក​ឲ្យ​មានផលប៉ះពាល់​យ៉ាងខ្លាំង​


សេចក្តីរាយការណ៏ខាងលើបានឲ្យដឹងទៀតថាលោក សាត​ គឹម​សាន បាន​ពង្រាយ​កម្លាំង​ដាក់​កុងត្រូលជជុះ​ចំនួន​៤​កន្លែង​នៅខេត្តក្រុងបាត់ដំបង ដែលទីតាំងទី១ លោក សាត គឹមសាន​បាន​ដាក់នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ ទី នៅ​ចំណុច​ក្បាល​ស្ពានថ្ម​ថ្មី ទី នៅ​រង្វង់​មូល​តា​ដំបងគ្រញូង និងទី នៅ​រង្វង់មូល​នា​ងគ​ង្ហី​ង ​ភូមិ​អំពិល​ប្រហោង ផ្លូវជាតិ​លេខ​១០ខេត្ត​បាត់ដំបង-​ប៉ៃលិន​ ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅរបស់ខ្លួន​យ៉ាង​រំភើយ ​។ ហើយសមត្ថកិច្ច​ដែល​ឈរជើង​តាមគោលដៅនីមួយៗ​មាន​ជំនាញយ៉ាងខ្លាំង ខាង​គាប​ជំរិត​យកលុយពី​ឈ្មួញដែលជាម្ចាស់​ទំនិញ​ត្រូវឆ្លងកាត់កន្លែងរបស់ពួគគេ ដោយម្នាក់ៗ​តម្រង់​ជួរ​គ្នាដើម្បីចូលទៅ​​បង់លុយ ឲ្យកម្លាំង​មន្រ្តី​សមត្ថកិច្ចក្រោមបញ្ជារបស់លោក សាត គឹមសាន ប្រធាន​​ការិយាល័យ​គរ​បាល​ចរាចរណ៏​ខេត្តបាត់ដំបងនោះ ។

ប្រភពខាងលើបានឲ្យដឹងទៀតថាលោក សាត គឹម​សាន បានកំណត់​ឲ្យ​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​គោលដៅដែលលោកបានដាក់ទាំងនោះ គឺត្រូវបង់លុយ​ឲ្យលោកតាម​ការកំណត់ បើ​មិន​បានទេកុំ​សង្ឃឹមថាមន្រ្តីទាំងនោះបាន​ឈរជើង​កន្លែង​ខ្លាញ់​ឲ្យ​សោះ ដោយហេតុដូចនេះហើយ ទើបបានជាធ្វើឲ្យមន្រ្តីសមត្ថកិច្ចពុករលួយធ្វើបាបរាស្រ្តទាំងនោះ ​ម្នាក់ៗ​រត់​ជាន់ជើងគ្នា​ស្ទាក់ចាប់​រថយន្តដឹកទំនិញរបស់ឈ្មួញ ជំរិតទាលុយកប់ក្តោងតាមតែអំពើចិត្តរបស់ពួកគេ ដោយគ្មាន​ខ្លាច​ក្រែង​ច្បាប់​បន្តិចឡើយ ​។

សូមជំរាបជូនផងដែរថា អំពើរបស់ប៉ូលីសចរាចរ ដែលដាក់កុងត្រូលជជុះ​ទាំងនោះ ​ក្រោមការ​គ្រប់គ្រងរបស់លោក សាត គឹមសាន មេ​ការិយាល័យ​គរ​បាល​ចរាចរណខេត្តបាត់ដំបង ដែល​គាប​ជំរិតទាលុយពីប្រជាពលរដ្ឋ និងក្រុមឈ្មួញយ៉ាងពុករលួយ​នោះ ត្រូវបានប្រជាពលរដ្ឋ​រិៈ​គន់​ថា ជាការ​ធ្វើស្រែ​លើ​ខ្នង​របស់ប្រជារាស្ត្រ ។​ ជាមួយគ្នានោះលោក សាត គឹមសាន ក៏គេស្គាល់ថា​ជា​មុនស្សដែលមាន​ជំនាញ​ខាង​ប្រមូលលុយ​តាមរយៈ​កុងត្រូលជជុះ​ដែលគេបានដាក់នោះ យក​ទៅ​ឲ្យ​ថ្នាក់លើរបស់គេមួយតង់ទៀតផងដែរ ហេតុដូចនេះហើយបើទោះបីរូបគេ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​យ៉ាងណា​ក៏ដោយ ក៏​មិន​ត្រូវបាន​ថ្នាក់លើ​ស្ដីបន្ទោស​ ឬចាប់ទោសអូសដំណើរអ្វីដែរ ព្រោះថា​លោក សាត គឹមសាន គឺជាឆ្នាំងបាយដ៏សំខាន់របស់ពួកគេ ។

ប្រភពដែលច្បាស់ការមួយទៀតក៏បាន​ឲ្យ​ដឹងផងដែរថា ឥឡូវនេះមេការិយាល័យ​គរ​បាល​ចរាចរណខេត្តបាត់ដំបងលោក សាត គឹម​សាន កុំពុងតែត្រូវប៉ាន់​មួយគ្រប​ទៀតហើយ ​ព្រោះ​ថៅកែ​ធំៗ​ ដែលមិនដែល​ចូល​បង់លុយ​កាលពីមុនមកនោះ ក្រោយពី​មាន​សេចក្ដីប្រកាស​ថ្មី​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ឥឡូវនេះពួកគេទាំងនោះ​ត្រូវបាន​បង្ខំចិត្ត មក​​តម្រង់​ជួរ​ចូល​បង់លុយ​ឲ្យទៅ លោក សាត គឺមសាន គ្រប់ៗ​គ្នា ជាមួយគ្នានោះពួកគេគឺ​ត្រូវបាន​លោក សាត គឹម​សាន តម្រូវអោយ​បង់​ជារៀងរាល់ខែថែម​ទៀតផង គឺមាន​ការបង់​លុយ​តាម​ការិយាល័យ​ និង​បង់​ស្ងាត់ៗ​របៀបពុករលួយដល់ឆ្អឹង ហើយប្រសិនបើឈ្មួញទាំងនោះមានការ​គេចវេះ​មិន​ព្រម​បង់ ​ឬ​បង់​យឺតយ៉ាវ ​ពេល​ចាប់បាននឹង​ត្រូវលោក សាត គឹមសាន តម្រូវឲ្យ​បង់តាមរបៀប​ផាកពិន័យ​ទ្វេ​រដង ​។​

ដូចនេះរឿងរ៉ាវពុករលួយរបស់លោក សាត គឺមសាន គឺតម្រូវឲ្យលោក នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ត្រូវតែចាត់វិធានការចំពោះបុគ្គលនេះជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពជាទីបំផុត ហើយត្រូវយកមកដាក់ពិន័យឲ្យបានធ្ងន់ ទើបសមទៅនិងទង្វើរបស់គេបានធ្វើ រួមជាមួយនិងបក្ខ ពួកគូកន ក៏ដូចជាកូនចៅរបស់លោក សាត គឹមសាន ផងដែរ ។ ដើម្បីកុំឲ្យអ្នកទាំងអស់នោះប្រ ព្រឹត្តអំពើពុករលួយ គាបសង្កត់ ជំរិតទាលុយពីប្រជាពលរដ្ឋ និងឈ្មួញតាមតែអំពើចិត្តរបស់ពួក គេជាបន្តទៀត យកទៅធ្វើមាន ធ្វើបាន ញ៉ុកលុយទាំងនោះដាក់ក្នុងហោប៉ាវរបស់ពួកគេនោះ

ជាតិត្រូវការថវិការជាច្រើនដើម្បីយកមកបំពេញចំពោះតម្រូវការចាំបាច់ ដូចនេះដាច់ខាត និង​ចាំ​បាច់បំផុតលោក នេត សាវឿន ត្រូវតែបោសសំអាតឲ្យអស់មន្រ្តីក្រោមឱវាទរបស់ខ្លួន ដែល​ប្រ​ព្រឹត្តអំពើពុករលួយទាំងនោះ ព្រោះជាតិក្នុងមួយឆ្នាំៗបាត់បង់ថវិការអស់ជាច្រើនលានដុល្លា​ ។ មិនថាតែស្ថាប័នមួយនេះទេ នៅគ្រប់ស្ថាប័ន និងក្រសួងមន្ទីរទាំងអស់ត្រូវ​តែមានឆន្ទះ​ក្នុងការ​កុំ​ចាត់អំពើពុករលួយ ព្រោះច្បាប់ប្រឆាំងនឹងអំពើពុករលួយក៏បានអនុម័តជាស្ថាពរហើយផងដែរ ជាងនេះទៅ​ទៀតនោះស្ថាប័នប្រឆាំងអំពើពុករលួយក៏បានបង្កើត ដែលមានលោក ឱម យិនទៀង ជាប្រធាន ។ ដូច្នេះសូមឲ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់ មានមនសិការ និងឆន្ទះ បង្ក្រាប និងកុំ​ចាត់​អំពើពុកលួយនេះឲ្យអស់ចេញពីសង្គមជាតិរបស់យើង ។ ហើយសូមធ្វើ​ដោយឈរលើ​គោល​ការច្បាប់ជាធំ កុំមានការយោគយល់ ឬធ្វើនៅក្រោមគំនាបនយោបាយ និងអ្នកមាន​អំណាច​ឲ្យ​សោះ ៕  



No comments:

Post a Comment

yes