លោក កឹម សុខា និង លោក សម រង្ស៊ី ចាប់ដៃគ្នាចងជាសម័្ពន្ធភាព
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន
និងលោក កឹម សុខា ជាអនុប្រធានកំពុងតែមានការចាប់អារម្ភពីសំណាក់ប្រជាពលរដ្ឋ
ឥស្សរជននយោបាយ និងមន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
រួមជាមួយនិងថ្នាក់ដឹកនាំប្រទេសសេរី ប្រកាន់យករបបប្រជាធិបតេយ្យ នៅលើពិភពលោកផងដែរ
ក្នុងការដែលមេដឹកនាំប្រជាធិបតេយ្យទាំងពីររូប
បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ក្នុងការព្រួតដៃគ្នាដើម្បីធ្វើការសង្គ្រោះប្រជាពលរដ្ឋ
និងប្រទេសជាតិ ពីការគ្រប់គ្រងអំណាចផ្តាច់ការនាពេលបច្ចុប្បន្ននេះ ។
នៅក្នុងកិច្ចសម្ភាសន៏ជាមួយនិងវិទ្យុអន្តរជាតិដែលផ្សាយជាខេមរភាសាក្នុងពេលដែលកំពុងតែ
បំពេញបេសកកម្មការងារនៅលើទឹកដីសហរដ្ឋអាមេរិកលោក សម រង្ស៊ី ប្រធានគណបក្ស សម
រង្ស៊ី និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏ឲ្យដឹងថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បេសកកម្មចំបងៗដែលកំពុងបំពេញធ្វើនៅពេលនេះគឺ ការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន
និងការស្វែងរកការអន្តរាគមន៏ ពីអន្តរជាតិដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវ សេរី
យុត្តិធម៌ និងគោរពគោលការប្រជាធិបតេយ្យ ។
លោក សម រង្ស៊ី បន្តថា
ការបោះឆ្នោតនៅប្រទេសកម្ពុជាអាចធ្វើទៅបានត្រឹមត្រូវ លុះត្រាតែមានការរៀបចំគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិឡើងវិញ
ឲ្យមានភាពឯករាជ្យ ត្រឹមត្រូវ អព្យាក្រឹត្ត ដើម្បីធានាឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធដូចគ្នា
ស្មើរគ្នា និងមានលទ្ធភាព ក្នុងការចូលរួមការបោះឆ្នោត ។ លោកបន្តថា ជាមួយគ្នានោះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏កំពុងតែស្វែងរកការ ជួយអន្តរាគមន៏ពីអន្តរជាតិផងដែរ
ក្នុងការផ្តល់សិទ្ធិដល់រូបលោកដើម្បីបានវិលចូលធ្វើនយោបាយនៅក្នុងស្រុកវិញ និងដើម្បីចូលរួមការប្រគួតប្រជែងជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ
ក្នុងឋានះលោកជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនិងបង្កើតគណបក្សថ្មីនៅពេលខាងមុខនេះដែលមានឈ្មោះថា
គណបក្ស សង្គ្រោះជាតិ គឺឲ្យស្របទៅតាមអ្វីដែលជាឆន្ទៈរបស់អ្នកប្រជាធិបតេយ្យចង់បាន
ហើយការបោះ ឆ្នោតនៅពេលខាងមុខនេះគឺមានតែ២គណបក្សប៉ុណ្ណោះដែលជាប៉ូលដ៏សំខាន់គឺប៉ូលអ្នកប្រជាធិបតេយ្យគណបក្ស
សង្គ្រោះជាតិ និងប៉ូលអ្នកកាន់អំណាចផ្តាច់ការសព្វថ្ងៃគណបក្សប្រជាជន ។
លោក សម រង្ស៊ី ថ្លែងទៀតថា មូលហេតុទាំងអស់នេះហើយដែលតម្រូវឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ត្រូវតែរួមមូលមតិគ្នាតែមួយ
រួមកម្លាំងគ្នាដើម្បីបើកទំព័រប្រវត្តិសាស្រ្តថ្មីជូនប្រទេសកម្ពុជា
និងប្រជាជនកម្ពុជាដ៏អភ័ព្វរបស់យើង
ដែលរស់នៅរងទុក្ខក្រោមអំណាចផ្តាច់ការអស់ជាច្រើនឆ្នាំ មកហើយនោះ ។
នៅពេលដែលសំនួរត្រូវបានចោទសួរថា ទាក់ទងទៅនិងបេក្ខភាពរបស់លោក សម រង្ស៊ី ជានា
យករដ្ឋមន្រ្តី ដែលមានការសម្រេចដោយមតិរួមរបស់ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យ
ដោយ លោក ហ៊ុន សែន ធ្លាប់បានប្រកាស់ហើយថា រូបលោកត្រូវបានកាត់ទោស ដូចច្នេះហើយ លោកមិនអាចឈរឈ្មោះជាតំណាងរាស្រ្ត
សម្រាប់ឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្ររបានទេតើរូប លោកត្រូវធ្វើយ៉ាងដូចម្តេច ?
សំនួរមួយនេះពិតជាមានន័យ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបលោក មានចំងល់គ្រប់គ្នា
ហើយត្រូវបានលោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិបតេយ្យ និងឆ្ពស់ទៅធ្វើជាប្រធានគណបក្ស
សង្គ្រោះជាតិ ដែលនិងបង្កើតក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលមាន រូបលោក កឹម សុខា ជាអនុប្រធានគណបក្សផងដែរនោះ
លោក សម រង្ស៊ី បានធ្វើការបកស្រាយ ដើម្បីបញ្ចប់ចំងល់នេះយ៉ាងដូច្នេះថា
ស្ថានការណ៏មិនមែននៅហ្នឹងថ្កល់អញ្ចឹងជារៀងរហូតនោះទេ
ពីព្រោះមិនមែនលើកទី១ទេដែលរូបលោកត្រូវបានគេបណ្តេញចេញពីរដ្ឋសភា ឬលប់ឈ្មោះរបស់លោកចេញពីបញ្ជីឈ្មោះអ្នកតំណាងរាស្រ្ត
ត្រូវគេកាត់ទោស ត្រូវគេប្រកាស់មិនឲ្យចូលរួមក្នុងឆាកនយោបាយនោះ
ហើយលើកនេះក៏ដូចជាលើកមុនៗផងដែរ ករណីខាងលើនេះ និងមានដំណោះស្រាយនយោបាយ
ដោយលោកបានបញ្ជាក់ថា ព្រោះរឿងរបស់លោកមិនមែន ជារឿងរបស់តុលាការទេ
ហើយតុលាការនៅស្រុកខ្មែរ ប្រជាពលរដ្ឋរបស់យើងលោកបានជ្រាបហើយថាតុលាការស្រុកខ្មែរ
ជាតុលាការពុករលួយ តុលាការឡប់ឡែ តុលាការអយុត្តិធម៌ មិនអាចយកជាការបាននោះទេ
ហើយមិនមែនតែប្រជារាស្រ្តខ្មែរទេដែលស្អប់ខ្ពើមតុលាការនៅស្រុកខ្មែរ លោកថាសូម្បីតែនៅអន្តរជាតិក៏គេមិនឲ្យតម្លៃតុលាការនៅស្រុកខ្មែរដែរ
។
លោក សម រង្ស៊ី បានបន្តរទៀតថា ដូចនេះហើយការសម្រេចរបស់តុលាការនៅស្រុកខ្មែរមិនអាច
យកជាការបានជាស្ថាពរនោះទេ នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវ
ហើយការបោះឆ្នោតត្រឹមត្រូវអាចដំណើរការទៅបានដូចជាលោកបានជំរាបមកពីខាងដើមយ៉ាងដូច្នោះ
គឺទី១ ទាមទាឲ្យមានការផ្លាស់ប្តូរសមាសភាពក្បាលម៉ាស៊ីននៅ គ.ជ.ប ទី២ គឺឲ្យមានគូប្រគួតប្រជែងរបស់គណបក្សកាន់អំណាចចូលរួម
ដែលគូរប្រគួតប្រជែង របស់គណបក្សកាន់អំណាចគឺមានតែគណបក្ស សង្គ្រោះជាតិ
ដែលបានបង្កើតឡើងដោយអ្នក ប្រជាធិបតេយ្យដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
រវាងការរួមបញ្ចូលគ្នាពី គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
ដូចច្នេះការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ខាងមុខនេះគឺត្រូវតែមានតំណាងប៉ូលគណបក្សនយោបាយធំៗទាំងពីរចូលរួម
ហើយប្រសិនបើខ្វះប៉ូលណាមួយ ឬតំណាំងគណបក្សណាមួយដើម្បីចូលរួមការបោះឆ្នោតគឺមាន ន័យថា
ឈ្នះឆ្នោតតែម្នាក់ឯង គឺមិនមានអ្នកណាគេទទួលស្គាល់នោះឡើយ ។
ចំណែកឯលោក កឹម សុខា ដែលជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានមាន
ប្រសាសន៏នៅក្នុងកិច្ចសម្ភាសន៏នោះផងដែរថា ឥឡូវនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន
ដែលធ្វើឲ្យ គណបក្សកាន់អំណាចសព្វថ្ងៃ
គេភ័យស្លន់ស្លោហើយកំពុងតែរកគ្រប់វិធីដើម្បីបំបែកបំបាក់ ចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ
ហើយជាមួយគ្នានោះក្រុមគណបក្សកាន់អំណាចសព្វថ្ងៃក៏កំពុងតែស្រែក និង
ធ្វើប្រជាភិថុតិ ដល់ប្រជាពលរដ្ឋមិនឲ្យចូលរួម ឬគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ព្រោះដោយសារតែពួកគេដឹងថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ
ដែលនឹងបង្កើតនាពេលដ៏ខ្លីខាងមុខនេះ នឹងចូលមកបញ្ចប់អំណាចផ្តាច់ការរបស់ពួកគេនៅថ្ងៃទី
២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។
លោក កឹម សុខា បានបន្តថាកម្លាំង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺរឹងមាំខ្លាំងណាស់
គណបក្សកាន់អំណាចមិនអាចបំបែកបានឡើយ លោក កឹម សុខា បានបន្តថា យើងដឹងហើយ
ពេលណាខ្មែរបែកបាក់គ្នាខ្មែរស្លាប់ ពេលណាខ្មែរបែបបាក់គ្នាខ្មែរបាត់ដី
ពេលណាខ្មែរបែកបាក់ គ្នាខ្មែរត្រូវបរទេសឈ្លានពាន
ហើយយើងដឹងថាអ្នកណាជាអ្នកធ្វើគឺបរទេសដែលគេចង់បានដី របស់យើង ដែលគេខ្ចីដៃខ្មែរសម្លាប់ខ្មែរ
ហើយរូបលោកក៏ចង់ផ្ញើរសារទៅកាន់គណបក្សកាន់អំ ណាចផងដែរថា
ប្រសិនបើគណបក្សកាន់អំណាចចង់កំទេស និងបំបាត់ អ្នកប្រជាធិបតេយ្យ និងបរទេសគេខ្ចីដៃគណបក្សកាន់អំណាចសម្លាប់អ្នកប្រជាធិបតេយ្យអស់ហើយនោះ
នៅពេលក្រោយគេនឹងសម្លាប់ពួកអស់លោកវិញ ហើយសូមកុំសង្ឃឹមថា មរតកនយោបាយរបស់ពួកអស់លោកទុកតឲ្យកូន
របស់អស់លោកនោះ គឺជាក់ស្តែងការពិតទុកតឲ្យកូនយួនទេ ប្រសិនបើហ៊ានតែអស់អ្នកប្រជាធិបតេយ្យ
និងអ្នកជាតិនិយម នៅស្រុកខ្មែរ ។
សូមជំរាបជូនផងដែរថា នៅក្នុងដំណើរបំពេញបេសកកម្មរបស់លោក សម រង្ស៊ី និងលោក កឹម
សុខា នៅសហរដ្ឋអាមេរិក លោកនិងចុះទៅតាមបណ្តារដ្ឋនានាដើម្បីបន្តស្វែងរកការគាំទ្រពីសំ
ណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ក៏ដូចជាចូលជួបជាមួយនឹងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ
នឹងថ្នាក់ដឹកនាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ ហើយបន្ទាប់មកថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ទាំងពីរនិងបន្តដំណើរទៅតាមបណ្តាប្រទេសនានានៅលើពិភពលោកជាបន្តទៀតដើម្បីជួបជាមួយពលរដ្ឋខ្មែរ
និងថ្នាក់ដឹកនាំអន្តរជាតិប្រទេសប្រជាធិបតេយ្យផ្សេង ៕
No comments:
Post a Comment
yes