លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
ទីបំផុតទៅគណបក្សប្រជាធិបតេយ្យពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានធ្វើការសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដោយបានបង្កើត
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានប្រកាសជាសាធារណៈនៅទីក្រុងម៉ានីល
ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ។ ហើយបើគិតមកដល់ពេលនេះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺបានចាប់កំ ណើតជិតមួយខែហើយ ហើយអ្វីដែលនឹកស្មានមិនដល់នោះ
សន្ទុះនៃការគាំទ្រចលនាមួយនេះពីសំណាក់ប្រជាពលរដ្ឋ
គឺមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន
សែន មានការភ័យខ្លាចនិងជ្រួលច្របល់ភ្នែកនៅកញ្ចឹងក ។
បើទោះបីជាក្រុមមន្រ្តី និងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជន គេបានលើកឡើងថាពួកគេគ្មានការភ័យខ្លាចពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ឡើយ ។ ដែលការលើកឡើងរបស់មន្រ្តី និងថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាចបែបនេះត្រូវបានអ្នកតាមដានស្ថានការណ៏នយោបាយលើកឡើងថា
នេះគ្រាន់តែជាការនិយាយបន្លំភាពភ័យខ្លាចរបស់ខ្លួនតែប៉ុណ្ណោះ
បើប្រសិនណាពួកគេមិនមានការភ័យខ្លាចពីចលនាមួយនេះ
ហេតុអ្វីបានជានៅតាមបណ្តាខ័ណ្ឌ-សង្កាត់ ខេត្ត-ស្រុក-ឃុំ មន្រ្តី របស់គណបក្សប្រជាជន
ចាំបាច់ដើរគៀងគរប្រមែប្រមូលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យចុះឈ្មោះ
និងធ្វើប័ណ្ណសមាជិករបស់គណបក្សប្រជាជនធ្វើអ្វី ហើយប្រសិនបើប្រជាពលរដ្ឋណាមិនចុះឈ្មោះចូលជាសមាជិករបស់គណបក្សខ្លួន
ហេតុអីចាំបាច់គាំរាមកំហែងប្រជាពលរដ្ឋទាំងនោះ ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោកបានលើកឡើងថា
សូមបងប្អូនចាំទុក និងធ្វើការសម្រេចចិត្កជ្រើសរើសឲ្យបានប្រាកដ ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាគឺមានតែពីរទេគឺប៉ូលល្អ
និងប៉ូលអាក្រក់ ប៉ូល ស ប៉ូលខ្មៅ ប៉ូលផ្តាប់ការ និង ប៉ូលប្រជាធិបតេយ្យ
ហើយមជ្ឈដ្ឋានទូទៅគឺមានការសាទរ គាំទ្រមកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខ្លាំងណាស់
ហើយក៏បានធ្វើការប្តេជ្ញា ថានឹងធ្វើការផ្លាស់របបដឹកនាំប្រទេសកម្ពុជាឲ្យបាននៅឆ្នាំ២០១៣ខាងមុខនេះ
។ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានថ្លែងបន្តទៀតថា នេះជាកិត្តិយស
និងស្នាដៃរបស់ប្រជាពលរដ្ឋទាំងអស់គ្នាដែលស្រលាញ់ជាតិ និងរបបប្រជាធិបតេយ្យនោះ ។
បន្ទាប់ពីនេះក៏មានជាប្រតិកម្មពីមហាជនមួយចំនួនបានលើកឡើងផងដែរថា
អ្នកកាន់អំណាចសព្វថ្ងៃនេះគឺពុករលួយបំផុត និងអយុត្តិធម៌បំផុត ដែលធ្វើបាបរាស្រ្តខ្លួនឯឲ្យរងទុក្ឋគ្មានទីបញ្ចប់
។
លោក គង់ គាំ បានលើកឡើងទៀតថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេច
បានការរួមបញ្ចូលគ្នាជាសម្លេងតែមួយនេះគឺអស្ចារ្យខ្លាំងណាស់ ចំណែកឯគណបក្សប្រជាជន
និងយួន គឺអស់ល័ក្ខ ជាទីបំផុត ។ ហើយចាប់ពីពេលនេះតទៅ គណបក្សកាន់អំណាចបច្ចុប្បន្នគឺមិនអាចបន្តអំណាចពុករលួយ
អំណាចផ្តាច់ការបំផ្លាញជាតិ តទៅទៀតបាននោះទេ ព្រោះប្រជាពលរដ្ឋខ្មែរបានចូលរួមជាមួយនិង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដ៏ច្រើនលើសលប់ដើម្បីគាស់រំលើងឬសគល់
និងអំណាចផ្តាច់ការឲ្យបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបោះឆ្នោតជាតិ
ជ្រើសរើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តីអាណត្តិទី៥ ។
ប្រធានស្តីទី គណបក្ស សម រង្ស៊ី បានបន្តថា លោក សម រង្ស៊ី ដែលជាប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
កំពុងតែធ្វើការងារជាមួយនិងសហគមន៏អន្តរជាតិដើម្បីឲ្យមានការកែទម្រង់ គ.ជ.ប ដែលភាគច្រើនគឺជាមនុស្សរបស់គណបក្សប្រជាជនតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម
ដើម្បីឲ្យការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ដែលកន្លងមកស្ថាប័នមួយនេះត្រូវគេដឹងថា ជាឧបករណ៏នយោបាយរបស់គណបក្សប្រជាជន
ដែលគេបានរៀបចំទុកជាស្រចធ្វើយ៉ាងណាឲ្យគណបក្សប្រជាជន ឈ្នះជានិច្ច ឈ្នះតែឯង
និងឈ្នះជារហូតនោះ ។
លោក គង់ គាំ បានមានប្រសាសន៏ទៀតថា ឥឡូវនេះគណបក្សកាន់អំណាចគឺអសល័ក្ខពីរយ៉ាង
ដែលទី១គឺ ខំប្រឹងគាស់ ខំប្រឹងជីកកកាយ និងស្តារការបង្រួបបង្រួមរវាងគណបក្ស
ហ៊្វុនស៊ិនប៉ិច និង គណបក្សនរោត្តម ឬណារិទ្ធិ កែស្ការមិនកើត និងគាស់មិនឡើង
គឺធ្វើអ្វីមិនចេញមានន័យថា សូន្យបរាជ័យទាំងស្រុង ។ អសល័ក្ខទី២
គឺគណបក្សប្រជាជនមិនអាចទប់ស្កាត់ ឬបង្អាក់ និងបំបែកបំបាក់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានឡើយ ដែលឥឡូវគឺមានភាពរឹងមាំដូចដែក ថែប
មិនចាំបាច់ធ្វើប្រជាភិថុតិ ញុះញ៉ង់ បំផុសបំផុលប្រជាពលរដ្ឋទៀតទេ ព្រោះប្រជាពលរដ្ឋលែងជឿលើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនទៀតហើយ
ហើយបទចំរៀងនោះក៏ពួកគាត់ស្តាប់ឡើងឈឺស្លឹតត្រចៀកទៅហើយផងដែរ ។ លោកបានបន្តថា
ក្តីសង្ឃឹម និងជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ ចុងក្រោយនេះគឺមានតែ
ចលនាប្រធាធិបតេយ្យសង្គ្រោះជាតិ តែមួយ ប៉ុណ្ណោះ ។
ដូចនេះបរាជ័យរបស់គណបក្សប្រជាជន ក៏បានបោះជំហ៊ានចូលមករកខ្លួនបន្តិចម្តងៗហើយផងដែរ
ហើយបរាជ័យយ៉ាងអាម៉ាស់ពិតប្រាកដរបស់គណបក្សប្រជាជន និងចូលមកដល់នៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ដោយគេចមិនផុតនោះឡើយ ហើយទេវតាដែលជានិមិត្តរូបរបស់គណបក្សប្រជាជនសព្វថ្ងៃ
រួមនិងព្រះឥន្ធ ព្រះព្រហ្ម ក៏មិនអាចជួបយិតយោងគណបក្សប្រជាជនបានដែល
ព្រោះជើងលេខបានឆ្លើយថា គណបក្សប្រជាជន នៅឆ្នាំ២០១៣ រាសីបានធ្លាក់ចុះយ៉ាងខ្លាំង
ហើយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាថ្ងៃអន្សារបស់គណបក្សប្រជាជន កំណត់ថានិង ចាញ់ការបោះឆ្នោតយ៉ាងផ្កាប់មុខ
។ ដែលលាភជ័យ និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋជាយូរមក ហើយ ដើម្បីធ្វើការសង្គ្រោះជាតិ
និងប្រជាពលរដ្ឋ នឹងធ្លាក់មកលើគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីបង្កើតឡើងដោយអ្នកប្រជាធិបតយេត្យ
និងកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។
គួរជំរាបជូនផងដែរថា នៅក្នុងអំឡុងខែសីហានេះ គណបក្ស សង្គ្រោះជាតិ និងចុះបញ្ជីឈ្មោះ
នៅក្រសួងមហាផ្ទៃ ដើម្បីមានឈ្មោះ និងមានអភ័យឯកសិទ្ធិ ចូលរួមការបោះឆ្នោតជាតិ ខាងមុខនេះ
ដើម្បីបញ្ចប់អំណាចផ្តាច់ការរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ។ ហើយក្នុងនោះ ចលនាសម្ព័ន្ធរបស់គណបក្ស
សង្គ្រោះជាតិ គឺលោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា ជាអនុប្រធាន
និងបានធ្វើការប្រជុំសម្រេចដោយបានបង្កើតគណៈកម្មាធិការបី សម្រាប់ដឹកនាំគណបក្សគឺ
គណៈកម្មាធិការ នីតិបញ្ញត្តិ គណៈកម្មាធិការ ប្រតិបត្តិ និងគណៈកម្មាធិការ វិន័យ ។
ដែលក្នុងនោះអគ្គលេខាធិការ និងអគ្គហិរញ្ញិកជាសេនាធិការ
និងមានគណៈកម្មាធិការអចិន្ត្រៃយ៏ របស់គណបក្សផងដែរ ដែរប្រធាន និងអនុប្រធានគណបក្ស
ជាប្រធាន និងអនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៏ ចំណែកឯប្រធាន និងអនុប្រធាន
របស់គណៈកម្មាធិការទាំងបី អគ្គលេខាធិការ និងអគ្គហិរញ្ញិក
ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៏ ៕
No comments:
Post a Comment
yes