ចាកាតា៖ ប្រភពពីសារព័ត៌មាន ដែលបានដក ស្រង់សម្តីរបស់ មន្រ្តីឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធ នេះថា អ្នកដំណើរដែលចេញ ទៅប្រារព្ធពិធីបុណ្យ សាសនារបស់ឥស្លាម អ៊ីដអាល់ហ្វីត ចំនួន ៥២៩នាក់ បានស្លាប់ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងចំណោមមនុស្ស ទំាងអស់ចំនួន ៣.៤៥២ នាក់ ក្នុង ប្រទេស ឥណ្ឌូនេស៊ី។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១២ ថា តាមទិន្នន័យពី ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ប្រជាជន ចំនួន ៨៣៧នាក់ រងរបួសធ្ងន់ និង ២.៨២៩នាក់ ផ្សេងទៀត របួសស្រាល។
រដ្ឋមន្រ្តីក្រសួងប្រតិបត្តិការជាតិ លោក ហូតម៉ា ស៊ីម៉ាន់ជុនតាក់ បាននិយាយថា «យើងតាមធើ្វ កំណត់ត្រាចំនួន អ្នករងគ្រោះទំាងនោះ មានសរុប ៣.៤៥២ នាក់ ក្នុងរយៈពេល៨ថ្ងៃ មុនរយៈពេលពីរថ្ងៃ នៃពិធីបុណ្យ អ៊ីល អាល់ហ្វីត។
អ្នកនាំពាក្យប៉ូលីសជាតិលោក រ៉ាហ្វីល អាម៉ា ក៏បាននិយាយដែរថា ដើម្បីជាជំនួយ សង្គ្រោះដល់ការ ធ្វើដំណើរ ដ៏ធំនេះ ប៉ូលីសបានដាក់ ពង្រាយកម្លាំង ចំនួន ៨៨.០០០នាក់ ក្នុងពេលដែលប្រជាជន ប្រមាណជា ២៣៨លាននាក់ កាន់សាសនាម៉ូស្លីម ដែលជាចំនួនដ៏ច្រើន បានចូលរួមប្រារព្ធពិធីនេះ៕
No comments:
Post a Comment
yes