បាត់ដំបងៈ បុរសម្នាក់ អតីតយោធិនពិការ បានដាច់ខ្យល់ស្លាប់ តាមផ្លូវខណៈកំពុងមកសង្រ្គោះ នៅមន្ទីរពេទ្យដោយសារពុលគីង្គក់ ក្លែម ស្រាម្នាក់ ឯងកាលពីវេលា ម៉ោង ៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ នៅចំណុចភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។
ប្រភពព័ត៌មានពីក្រុមគ្រួសារ សពបានឲ្យដឹងថា ជនរងគ្រោះដែលពុល គីង្គក់ស្លាប់ មានឈ្មោះ ឌុក កែវ ភេទប្រុស អាយុ៦១ឆ្នាំ អតីតយោធិនពិការ កងរថគ្រោះអឺ៦៧ មានទីលំនៅភូមិកកោះ ឃុំអូរតាគីស្រុកថ្មគោល ។
ក្រុមគ្រួសារ សពបានបន្តថា ជនរងគ្រោះគាត់ជាជនពិការភ្នែកម្ខាង កាលសម័យសង្រ្គាម ឆ្នាំ១៩៩០ នៅប៉ៃលិន ក្រោយពីមានគ្រោះថ្នាក់ មកគាត់បានពិការរហូតមក ហើយ បានរស់នៅជាមួយម្តាយ ក្មេកភូមិ ឃុំខាងលើ ឯប្រពន្ធនិងកូន៥នាក់ បាន ស្នាក់ នៅផ្ទះជួល ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជនរង គ្រោះ តាំងពី ធ្លាក់ខ្លួនពិការមកតែងតែផឹកស្រាស ជាប្រចាំរាល់ថ្ងៃ។
លុះថ្ងៃកើតហេតុ នៅវេលា ម៉ោង ប្រហែល៧យប់ ថ្ងៃទី២០ ខែសីហា គាត់បានអាំងសត្វគីង្គក់ យកមក ក្លែមស្រាស ម្នាក់ឯង ពេលផឹក ស្រាក៏បានយកបាយ សល់នោះលាយឲ្យឆ្កែស៊ី រួចខ្លួនឯង បានធ្វើទុក្ខងងិតមុខបានស្រែក ប្រាប់ម្តាយ ក្មេកថា ម៉ែខ្ញុំប្រហែល ជាពុលគីង្គក់ ហើយ មើលទៅ ដោយសារតែម្តាយ ក្មេកគាត់ចាស់ ហើយនៅ២នាក់តទល់ផង ក៏បានហៅ អ្នកជិតខាងឲ្យជួយប្រាប់ប្រពន្ធ នៅឯបាត់ដំបង ហើយនាំគ្នាដឹក មកមន្ទីរពេទ្យ ខេត្ត ដើម្បីសង្រ្គោះ តែពេលដឹកមកដល់ គ្រូពេទ្យថា ជនរងគ្រោះបាន ដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ រួចគ្រូពេទ្យបានអនុញ្ញាតឲ្យ ដឹកយកមកផ្ទះវិញ ដើម្បីធ្វើបុណ្យ តាម ប្រពៃណី នៅផ្ទះជួលក្នុងភូមិសង្កាត់ខាងលើ។ ចំណែកបងស្រី បង្កើតជនរងគ្រោះ នៅឯស្រុកកំណើត ខេត្តកំពង់ឆ្នាំងវិញក៏បាន ស្លាប់ ដោយសារជំងឺ ក្នុងថ្ងៃជាមួយគ្នាផងដែរ៕
No comments:
Post a Comment
yes