សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 18, 2012

សេន​ លន​រដ្ឋ​បាល​ព្រៃ​ឈើ ​កន្ទួត​ខ្នា​ក្រៅ​ដោះ​លែង​រថយន្ន​និង​ឈើ​ល្មើស​ច្បាប់​ស្ងាត់ៗ


សៀមរាប៖ កាល​ពី​ថ្ងៃ​ទី04​ខែសីហា​ឆ្នាំ2012​វេលា​ម៉ោង9​ព្រឹកលោក​សេនលន​ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នា​ក្រៅ​បាន​បញ្ជារ​ឲ្យកូន​ចៅ​ទៅ​ចាប់​រថយន្ន​កូរ៉េ​ដែល​មានផ្ទុក​ឈើមួយ​គ្រឿងយក​មកកាន់​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​កន្តួត​ខ្នា​ក្រៅ​ លុះរយៈ​ពេលពីរ​ថ្ងៃក្រោយ​មកក៍ស្រាប់​តែមានការ​លួចដោះ​លែង​រថយន្ន​ដែល​ដឹក​ឈើ​នោះ​ទៅវិញ​ដោយ​ស្ងាត់ៗ​។ ​តាម​ប្រភព​ព័ត៌​មាន​បាន​បញ្ជាក់​ថា​រថយន្ន​ដឹក​ឈើគឺជា​កម្មសិទ្ធ​របស់ឈ្មោះ​យិនថាវ​ដែល​ជាឈ្មួញ​ឈើ​ប្រចាំ​ខេត្ត​សៀមរាប​ ប្រភព​បាន​បន្តរថា​ឈ្មោះ​យិនថាវ​គេមាន​ច្បាប់​ឈើ​លេខ​ពីរ​ ប្រហែល​ជា១២មែត្រ​គូបតែ​ដឹករាប់​រយម៉ែត្រ​គូបហើយ​នៅតែ​មិនទាន់​អស់សុពលភាព​ទៀត​មិនដឹង​ច្បាប់នោះ​ត្រូវ​ដឹក​បន្តរប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ទៅ​ទៀត​ទេ​ទើប​អស់​សុពល​ភាព​នោះ​ សព្វថ្ងៃ​នេះ​ឈ្មោះ​យិនថាវ​នេះ​កំពុង​តែ​ទាក់ទង​ទិញ​ឈើ​ដូចជា​សុក្រំ​ បេង​ គគី​ ដោយ​យកច្បាប់​ដែលជា​ច្បាប់​ទេវត្តា​នេះ​ទៅអះ​អាង​ថា​ស្រប​ច្បាប់​ ពីពួកចោរ​ដែលលួច​កាប់ព្រៃ​ឈើរបស់​រដ្ឋយ៉ាង​រំភើយ​ដោយ​មិនមាន​ការព្រួយ​បារម្ភអ្វី​បន្តិច ​
ឈ្មោះ​យិនថាវ​ ជា​អ្នកផ្គត់​ផ្គង់​ឈើ​នៅក្នុង​ខេត្តសៀម​រាប​ស្ទើ​គ្រប់​ដេប៉ូឈើ​ទាំង​អស់​ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​ផ្សេង​យក​ឈើ​មកចែក​ចាយ​នៅតាមដេប៉ូ​ក្រៅ​ពីខ្លួននោះ​ទេប្រភព​បន្តរ​ទៀត​ថា​ យិន​ថាវ​គឺជាអ្នក​ជំនាញ​ក្នុងការ​រត់​ការ​​បង់​លុយ​ទៅ​តាម​ស្ថាបន័​នៅ​ក្នុង​ខេត្ត​ទាំង​អស់ ហើយ​គេតែង​តែនិ​យាយថា​បើអ្នកសារ​ព័ត៌មាន​ណាម្នាក់​ហ៊ានចុះ​ផ្សាយ​ពី​គេនោះ​គេ​និងទាក់​ទង​ទៅ​ចាង​ហ្វាង​កាសែត ​ទស្សនាវត្តី​ នោះ​ឲ្យដក​អ្នកយក​ព័ត៌មាន​នោះ​ចេញ​ដូច​ដក​កូន​ស្ពៃ​អញ្ចឹង​ ក្នុងករណី​ខាងលើ​មជ្ឈមណ្ឌល​អ្នកសារព័ត៌មាន​កម្ពុជាពុំអាច​ទាក់ទងសុំការ​បំភ្លឺពី​បន្ត្រីរដ្ឋបាល​ព្រៃឈើក្នុង​ខេត្ត​សៀម​រាប​បានទេ​ យើង​និងព្យា​យាមទំនាក់​ទំនង​ដើម្បី​ស្តាប់​ការបកស្រាយ​ក្នុងករណី​ដោះលែង​រថយន្ន​ល្មើស​ច្បាប់​ខាង​លើ៕​

No comments:

Post a Comment

yes