សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

ផ្សារ​ព្រែ​កតា​មាក់​ស្មោគគ្រោក​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល​មិន​ឈឺក្បាល​ព្រោះ​ប្រមូល​លុយ​រួចហើយ​

ផ្សារព្រែកតាមាក់ (1)

 ​កណ្ដាល ៖ ផ្សារ​ព្រែ​កតា​មាក់​កំពុង​ក្លាយជា​ផ្សារ​អនាធិបតេយ្យ​មួយ​គ្មាន​ការគ្រប់គ្រង ច្បាស់លាស់ ហើយ​បរិស្ថាន​ស្មោគគ្រោក​គ្មាន​សណ្ដាប់ធ្នាប់ បើទោះបីជា​ផ្សារ​មួយ​នេះ​មាន​ការដេញ​ភាស៊ី​ត្រឹមត្រូវ​តាម​ក៏ដោយ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​កំពុងតែ​​ឈរអោបដៃ​មើល​ដោយ​មិន​គិតគូរ​ពី​ផលប៉ះពាល់​ចំពោះ​សណ្ដាប់ធ្នាប់​ផ្សារ​ក៏ដូចជា​អាជីវករ  ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​ឡើយ ។ សព្វថ្ងៃនេះ​ផ្សារ​ព្រែ​កតា​មាក់​បាន​ក្លាយទៅជា​ទីផ្សារ​មួយ​ដែល​ពោរពេញ​ដោយ​ក្លិនស្អុយ និង​ខ្វះ​ការទទួលខុសត្រូវ​ពី​អាជ្ញាធរ​ជាពិសេស​នោះ​លោក គង់ សោ​ភ័​ណ្ឌ ដែលជា​មេបា​ក្នុងការ​ប្រមូល​លុយកាក់​ពី​ផ្សារ​មួយ​នេះ​តែម្ដង ។
         ​អាជីវករ​ផ្សារ​ព្រែក​តា​មាក់​ជាច្រើន​បាន​រអ៊ូរទាំ​ចំពោះ​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល ជាពិសេស​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​ដែល​មិនបាន​បើកភ្នែក​មើល​ពី​ការលំបាក​របស់​ពួកគេ​នោះឡើយ​។  រាល់ពេល​ធ្លាក់ភ្លៀង​ម្ដងៗ​ផ្សារ​ព្រែ​កតា​មាក់​ស្ទើរតែ​ក្លាយទៅជា​ទឹកជំនន់ ហើយ​កាកសំណល់​ដែល​ផុស​ចេញពី​លូ​នោះ​ជះក្លិន​ស្អុយ​អសោច​ន៍ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​អាជីវក​រ ក៏ដូចជា​អតិថិជន​មួយចំនួន​ដែល​បានមក​ទិញ​ម្ហូបអាហារ​ផងដែរ ។

         ​ប៉ុន្ដែ​សព្វថ្ងៃនេះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ប្រជាពលរដ្ឋ​ទូទៅ​លែង​ចង់​ធ្វើដំណើរ​មកកាន់​ផ្សារ​ព្រែក​តា​មាក់​ទៀតហើយ ព្រោះ​ពួកគេ​ទាំងនោះ​យល់ថា ពិបាកធ្វើ​ដំណើរ​ចេញចូល ក៏ដូចជា​មាន​ក្លិន​ឆ្អេះឆ្អាប​ស្អុយ​បែកផ្សែង គ្មាន​សណ្ដាប់ធ្នាប់​និង​អនាម័យ​ឡើយ​។ ចំណែកឯ​អតិថិជន​មួយចំនួន​ដែល​បានធ្វើ​ដំណើរ​មកកាន់​ផ្សារ​ព្រែ​កតា​មាក់​នេះ តែងតែ​រិះគន់​ដោយ​មិន​សំចៃមាត់​ថា មកពី​ពួក​អាជា្ញធរ​មិន​យក​ចិ​ត្ដ​ទុកដាក់​កែលម្អ ទើប​ផ្សារ​មួយ​នេះ​ក្លាយ​ទៅ​ភក់ជ្រាំ​និង​មាន​ក្លិនស្អុយ​យ៉ាងនេះ។​
         អ្នក​រិះគន់​ទាំងនោះ​មិនបាន​សំដៅលើ​អ្នក​ទារ​ភាស៊ី​ផ្សារ​នោះទេ​គឺ សំដៅ​ទៅលើ​អ្នក​ដែល​យកលុយ​ពី​ការដេញថ្លៃ​ផ្សារ​នេះ  ក្នុង​មួយឆ្នាំៗ​រាប់លាន​រៀល​។ តើ​អស់លោក​ទាំងនោះ​យកលុយ​ទៅណា​បានជា​មិន​ធ្វើការ​ជួសជុល​កែលំអរ​ផ្សារ​នេះ​ឱ្យមាន​សោ​ភណ្ឌ​ភាព និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​ពួកគេ​មក​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​នេះ ឬ​ប្រហែល​លុយ​ទាំងនោះ​អស់លោក​ថ្នាក់ដឹកនាំ​ស្រុក​យកទៅ​ចែកគ្នា​ចិញ្ចឹម​ស្រីក្មេង​អស់ហើយ​បានជា​ទុកឱ្យ​អាជីវករ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល មាន​លំនៅដ្ឋាន​នៅ​ជុំវិញ​ផ្សារ​ដេក​ហិត​ក្លិនស្អុយ​ឆ្អេះឆ្អាប​ភាយ​ចេញពី​លូ​យ៉ាង​គម្រក់​បែបនេះ។
         ​អាជីវករ​ផ្សារ​ព្រែក​តា​មា​ក់បាន​និយាយថា ផ្សារ​ព្រែ​កតា​មាក់​ជា​ផ្សារ​របស់​រដ្ឋ​ប្រា​ដក​មែន តែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​មានអំណាច​តែ​ម្នាក់​ប៉ុណ្ណោះ។ ការចាត់តាំង​លក់​តូប​ម្ដងៗ​តែងតែ​បង្ក​ការលំបាក​ដល់​អាជីវករ​ស្ទើរ​គ្រប់ពេលវេលា ព្រោះថា តូប​ដែល​នៅ​ចំ​ពី​មុ ឬ​ចំ​ច្រក​សេដ្ឋកិច្ច គឹ​លោក សឹង្ហ គី​លីម ដែលជា​អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល​បាន​កាក់​ទុក​លក់​ខ្លួនឯង​យក​តម្លៃ​រាប់ពាន់​ដុល្លារ​ឯណោះ ដោយ​មិន​ធ្វើការ​ចាប់ឆ្នោត​ឱ្យមាន​ភាព​ស្មើរ​គ្នា​ឡើយ ។ ក្រោយពេល​លក់​តូប​បាន​លុយ និង​ដេញថ្លៃ​ភាស៊ី​ផ្សារ​នេះ​រួចមក អស់លោក​ទាំងនោះ​យកលុយ ទៅ​ចែកគ្នា​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​ធ្វើ​ព្រងើយ​។​
         ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ទាល់តែសោះ​នៅពេលដែល អាជ្ញាធរ​លែង​ចាប់អារម្មណ៍​ក្នុងការ​កែលម្អរ​ផ្សារ​មួយ​នេះ បើទោះបីជា​លូ​ស្ទះ​សំរាម​គរ​ស្អុយ ភ្លៀង​ធ្លាក់​លិច​ផ្សារ​ក៏ដោយ​ក៏​គ្មាន​នរណា​ឈឺក្បាល​វិលមុខ​អ្វី​ដែរ ព្រោះ​គិតថា ពួកគេ​យកលុយ​រួចហើយ​ទៅ​រវីរវល់​ធ្វើ​ស្អី​ទៀតហើយ​ផ្សារ​មួយ​នេះ​ក្លាយទៅជា​ស្អី​ក៏​ពួកគេ​មិន​ចាប់​អារ​ម្មរណ៍​។ ចំពោះ​ប្រពល​រដ្ឋ អាជីវករ​ឬ​អតិថិជន​ដែល​បរិហា​រិះគន់​រាល់ថ្ងៃ ក៏​មន្ត្រី​ទាំងនោះ​លែង​ឈឺ​ដែរ ដោយសារតែ​អស់លោក​ថ្នាក់ដឹកនាំ​ស្រុក​ខ្សាច់កណ្ដាល​មួយចំនួន​ដឹកនាំ​ស្រុក​នេះ ស្បែក​មុខ​ឡើង​ក្រាស់​ទៅហើយ។
         ​ដោយឡែក​លោក​មេឃុំ​ព្រែ​កតា​មាក់​ដែល​ទើបតែ​ឡើង​ថ្មី​បាន​ប្រាប់​វរជន​ខ្មែរ​តាម​ទូរស័ព្ទ​ថា លោក​បានដឹង​ច្បាស់​ណាស់​ថា ផ្សារ​ព្រែ​កតា​មាក់​មាន​ក្លិនស្អុយ​មិនអាច​ទ្រាំ​បាន មាន​ប្រជាពលរដ្ឋ​ច្រើនណាស់​បាន​សំ​ណូ​ពរ​ឱ្យ​គាត់​ធ្វើការ​កែលំអរ​និង​ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ​ដើម្បី​ដោះ​ទឹក​ចេញ​។ តែ​ពេលនេះ​គាត់​ទើបតែ​ឡើង​ថ្មី គាត់​មិនទាន់​ដឹងថា ផ្សារ​ព្រែ​កតា​មាក់​នេះ​ជាប់ពន្ធ​អាករ​របស់​ឃុំ​ដែរ​ឬ​អត់ ។  លោក ជា ស្រ៊ុន បានបញ្ជាក់​ទៀតថា លោក​នឹងធ្វើ​គម្រោង​ទៅកាន់​ស្រុក​ដើម្បី​ធ្វើការ​ពិភាក្សាគ្នា​អំពី​ការកែលំអរ​ក៏ដូចជា​ធ្វើ​អនាម័យ​ជុំវិញ​ផ្សារ​ព្រែ​កតា​មាក់​នេះ​។​ព្រោះថា សូម្បីតែ​លុយ​មួយរយ​មួយ​រៀល​ក៏ត្រូវ​ធ្វើ​គម្រោង​ដែរ ។
         ​លោក ជា ស្រ៊ុន បាន​បញ្ជាក់ថា ឃុំ​ប្រាកដជា​ធ្វើ​តែ​មិនដឹង​ពេលណា ឱ្យ​ពិតប្រាកដ​នោះទេ​ប៉ុន្ដែ​ប្រជាពលរដ្ឋ​ទូទៅ​ឆ្ងល់​ថា លុយ​ដែល​ដេញថ្លៃ​ភាស៊ី​ពី​ផ្សារ​នេះ​រាប់សិប​លាន​រៀល​ក្នុង​មួយឆ្នាំៗ​តើ​អាជ្ញាធរ យកទៅ​ណា ហើយ​លុយ​លក់​តូប​បាន​រាប់ម៉ឺន​ដុល្លារ​យកទៅ​ទុក​ឯណា​បាត់​ហើយ ឬក៏​ពួកគេ​យកលុយ​នេះ​ទៅ​ចែកគ្នា​ចាយ​អស់ហើយ បានជា​មិន​អើពើ​ចំពោះ​ការស្ដា​ប្រព័ន្ធ​លូ និង​កែលំអរ​បរិស្ថាន​អនាម័យ ឱ្យមាន​សោ​ភណ្ឌ​ភាព ដើម្បី​ទាក់ទាញ​អតិថិជន​ខាងក្រៅ​ឱ្យមក​ទិញ​ទំនិញ​ក្នុង​ផ្សារ​នេះ ។ លុយ​ដែល​បានមកពី​ផ្សារ​ព្រែ​កតា​មាក់​ក្នុង​មួយឆ្នាំៗ​មិនតិចជាង​៣០-៤០​លាន​រៀល​នោះទេ ដែល​បាន​ពី​ការដេញ​ភាស៊ី​ផ្សារ ដេញ​ភាស៊ី​កង់​ម៉ូតូ និង​លុយ​ប្រមូលបាន​ពី​ការលក់​តូប​នីមួយៗ​។
         ​តើ​លុយ​ទាំងនេះ​ត្រូវ​បង់​ចូល​រដ្ឋ​ទាំងស្រុង​ឬ​បង់​ចូល​ហោប៉ៅ​របស់លោក គង់ សោ​ភ័​ណ្ឌ និង​មន្ដ្រី របស់ខ្លួន បានជា​មិនចេះ​ឆ្ងល់​រឿង​ផ្សារ​ព្រែ​កតា​មាក់​ពេលនេះ​យ៉ាងម៉េច​ហើយ​។ កត្ដា​ដែល​មិន​អើពើ​របស់​អាជ្ញាធរ​ស្រុក​បែបនេះ​គេ​អាច​ទុក​ថា ជា​អំពើពុករលួយ​បំផ្លាញ​ជាតិ​ផងដែរ​។ ព្រោះថា​ផ្សារ​ព្រែក​តា​មាក់​នេះ​កើតមាន​រាប់សិប​ឆ្នាំ​មកហើយ មិនដែល​ឃើញ​រីកចម្រើន​ត្រង់ណា​ឡើយ​បានត្រឹមតែ​លឹប​ល​ជាប់គាំង​រហូត ៕ 

No comments:

Post a Comment

yes