សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

បាក់អគាររោងចក្រ​ នៅពញាឮបណ្ដាលឱ្យ កម្មករ១៦នាក់ រងរបួស


កណ្ដាល ៖ កម្មករកម្មការិនី ចំនួន១៦នាក់ ក្នុងនោះស្ដ្រី៧នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពី អគារ រោងចក្រដែលពួកគេ កំពុងធ្វើការទើបនឹងកសាងហើយនោះ បាន បាក់រលំសង្កត់មកលើពួកគេ បណ្ដាលឱ្យមាន ការភ្ញាក់ផ្អើលនិង ឆោឡោយ៉ាងខ្លាំងពីសំណាក់ កម្មករកម្មការិនីជាច្រើននាក់ ដែលកំពុង បម្រើការងារនៅទីនោះ ។គ្រោះ ថ្នាក់ បណ្ដាលមកបាក់និងរលំអគារ របស់កម្មករកម្មការិនី ដែលត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់ពី ហេតុផលពិត ប្រាកដខាងលើនេះ បានកើត ឡើងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១២ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥១ ក្នុង ភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដ កណ្ដាល ពោលនៅក្បែរស្រុកឧដុង្គ ខេត្ដកំពង់ ស្ពឺ ។
ស្នងការនគរបាលខេត្ដកណ្ដាល លោក ឧត្ដមសេនីយ៍ត្រី អ៊ាវ ចំរើន បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា គ្រោះ ថ្នាក់ខាងលើនេះ បាន បណ្ដាលឱ្យកម្មករកម្ម ការិនីចំនួន១៦នាក់បានរងរបួស ក្នុងនោះ កម្មការិនី ៧នាក់ ប៉ុន្ដែមិនបណ្ដាលឱ្យកម្មករ ណាម្នាក់ស្លាប់នោះឡើយ ។លោកឧត្ដមសេនីយ៍អ៊ាវ ចំរើន បានបន្ដ ថា អគាររោងចក្រដែលជួបគ្រោះឧប្បត្ដិហេតុ នេះមានកំពស់៩ម៉ែត្រ បណ្ដោយ១២០ម៉ែត្រ និងទទឹង៧០ម៉ែត្រ ។យ៉ាងណាក៏ដោយមូលហេតុពិតប្រាកដ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការពីអាជ្ញាធរ និងមន្ដ្រីជំនាញនោះឡើយ ខណៈដែលអាជ្ញា ធរនិងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់បាននឹង កំពុងចុះត្រួតពិនិត្យ។អធិការនគរបាលស្រុកពញាឮ លោកថ្លាង ណារ៉ា បានថ្លែងថា ជនរងគ្រោះទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ច របស់លោកនិងអាជ្ញាធរ មូលដ្ឋានជួយអន្ដរាគមន៍ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះ ថ្នាក់ខាងលើនេះ ។អធិការនគរបាលរូបនេះបានបញ្ជាក់ទៀតថា មូលហេតុពិតប្រាកដមិនទាន់ដឹងនោះទេ បើទោះមានសេចក្ដីរាយការណ៍ផ្សេងៗពីគ្នាក៏ដោយ អំពីឧប្បត្ដិហេតុនេះ ។យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យអគារ ដែលទើបនឹងកសាងខាងលើនេះ បាក់រលំ ទំនងមកពី គ្រឿងចក្រមួយគ្រឿង កំពុង កកាយដី ហើយអាចនឹងបណ្ដាលមកខ្វះបច្ចេក ទេស នៅពេលសាងសង់អគារមួយនេះ។សេចក្ដីរាយការណ៍ពីខាងភាគីរោងចក្រ បានឱ្យដឹងថា កម្មករកម្មការិនី ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនោះនឹង ទទួលបាន សំណងពីថៅកែរោងចក្រ ៕

No comments:

Post a Comment

yes