ភ្នំពេញ៖ បើទោះបីជា នៅព្រឹកមិញនេះ (ថ្ងៃទី២២ខែសីហា) មានភ្លៀងបង្អុរធ្លាក់ មួយមេតូច ហាក់ជួយប្រោសព្រហ្ម ឲ្យត្រជាក់ត្រជុំ យ៉ាងណាក្តី ក៏ពិធីសែនព្រេន អុជ ធូប ទៀន បន់ស្រន់ សុំសេចក្តីសុខ សុំឲ្យមានលាភសំណាងហូរចូល និងដំណើរការទៅមុខ ដោយរលូន ពីសំណាក់ ម្ចាស់ផលិតកម្ម និងតារាចម្រៀង ជាច្រើនដួងនៅតែ មានដំណើរការ ទៅជាធម្មតា តាមការគ្រោងទុក ប្រកបដោយទឹកមុខ សប្បាយរីករាយគ្រប់គ្នា ព្រោះពួកគេ ទទួលបាននូវកន្លែងធ្វើការថ្មី និងជាជំហានជោគជ័យ ថ្មីមួយទៀត ដែលផលិតកម្មមូយនេះ កំពុងវាយលុកទីផ្សារចម្រៀង ដែលកំពុងមានស្រាប់។
ជាការពិត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២នេះ ផលិតកម្មថោន (Town Production) បានបើកសម្ពោធទីតាំង ថ្មី របស់ខ្លួន ក្រោមវត្តមានលោកស្រី ជួប មាន ចាងហ្វាងផលិតកម្ម និងស្វាមី ព្រមទាំង តារាចម្រៀង ប្រុស ស្រី ល្បីៗជាច្រើន ដួងទៀតប្រចាំក្នុងផលិតកម្មនេះ ។
ក្រោមទឹកមុខញញឹម រីករាយពេលទទួលបាន ជោគជ័យជាបន្តបន្ទាប់ អ្នកស្រី ជួប មាន ចាងហ្វាងផលិតកម្ម ថោន បានមានប្រសាសន៍ ប្រាប់ដល់ LookingTODAY ឲ្យដឹងថា ទីតាំងក្រុមហ៊ុនថ្មីនេះ មានអាសយដ្ឋាន នៅផ្ទះលេខ ៤៤ A, ៤៤B ផ្លូវ៥៩២ សង្កាត់បឹងកក់ទី ២ខណ្ឌ ទួលគោក ពោល គឺមាន២ល្វែងជាប់គ្នា ដោយបានដំណើរ ការជួសជុលរៀបចំតុបតែងលំអរ ចាប់តាំងពីចុងឆ្នាំ២០១១មកម្ល៉េះ ។
អុ្នកស្រី ជួប មាន បានបន្តឲ្យដឹងទៀតថា ទីតាំងក្រុមហ៊ុនថ្មីនេះ គឺមានលក្ខណៈ ធំទូលាយជាងមុន ដោយបានចំណាយថវិការៀបចំ អស់ប្រហែលជាជាង ១០ម៉ឺនដុល្លារ ដោយមិនបានគិត ពីតម្លៃដី និងផ្ទះនោះទេ ។
No comments:
Post a Comment
yes