ការដ្ឋានសង់ទំនប់សាយ៉ាប៊ូរីនៅឡាវ ពីខែមិថុនា
ភ្នំពេញៈក្រុមហ៊ុនបារាំង Campagnie Nationale du Rhone (CNR)
បានវាយបកវិញ
ទៅលើការរិះគន់ពាក់ព័ន្ធនឹងរបាយការណ៍ថ្មីៗរបស់ខ្លួន
ចំពោះផលប៉ះពាល់សក្តានុពល
នៃគម្រោងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីក្នុងប្រទេសឡាវដែល
មានភាពចម្រូងចម្រាស។អង្គការទន្លេអន្តរជាតិ (International Rivers) បានឲ្យដឹងថា របាយការណ៍នោះ មិនគ្របដណ្តប់ទៅលើបញ្ហាទាំងអស់នោះទេ ដូចជា បញ្ហាជាសក្តានុពល ដែលទំនប់សាយ៉ាប៊ូរី អាចបង្កមកលើប្រទេសកម្ពុជា និងថា ការផ្តោតលើបញ្ហា គឺមានកម្រិតតិចតួចពេក នៅក្នុងរបាយការណ៍នោះ។
ទោះ បីជាយ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ CNR បានថ្លែងថា ខ្លួនត្រូវបានស្នើឲ្យធ្វើការសិក្សា តែទៅលើបញ្ហាចំនួនបីប៉ុណ្ណោះ និងបានផ្តល់ដំណោះស្រាយ ចំពោះក្តីបារម្ភនៃបញ្ហាលំហូរដីល្បាប់ នៅទន្លេមេគង្គក្រោម ហើយ«នៅតែអាចទទួលយកបាន សម្រាប់រដ្ឋាភិបាលឡាវ ក្នុងការកែលម្អគម្រោងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីឲ្យប្រសើរ ឡើង»។ វាគឺជាការសិក្សាទីពីរដែលស្នើដោយឡាវ។
ក្រុមអ្នក បរិស្ថាន រួមទាំងអង្គ-ការទន្លេអន្តរជាតិ ធ្លាប់បានលើកឡើងនូវក្តីកង្វល់យ៉ាងខ្លាំងថា ការសាងសង់ទំនប់សាយ៉ាប៊ូរី នៅក្នុងប្រទេសឡាវនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកដល់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលស្ថិតនៅប៉ែកខាងក្រោមនៃខ្សែទឹកទន្លេមេគង្គ គឺការបំផ្លាញដល់ធនធានត្រីទឹកសាបដែលជាប្រភពម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់នេះ ព្រមទាំងគុណភាពទឹកសម្រាប់ប្រើប្រាស់រួមទាំងជីវចម្រុះជាច្រើន ផ្សេងទៀត។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលឡាវ ត្រូវបានគេរាយការណ៍ថា កំពុងបន្តគម្រោងសាងសង់នេះបើទោះបីជាការសិក្សាពីផលប៉ះ-ពាល់ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយក្តី៕
No comments:
Post a Comment
yes