សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 5, 2012

សម រង្ស៊ី ៖ពេលវេលាសង្គ្រោះជាតិនិងរំដោះជាតិពីក្រញាំពួកជនផ្តាប់ការ ពុករលួយលួចជាតិប្លន់ជាតិបំផ្លាញជាតិ និងក្បត់ផលប្រយោជន៏របស់ជាតិបានមកដល់ហើយ


លោក សម រង្ស៊ី ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដ៏មានប្រជាប្រិយភាព និងក្នុងឋានះជាប្រធាន ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើការអំពាវឲ្យប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ អ្នកប្រជាធិ បតេយ្យ នឹងអ្នកដែលស្រលាញ់យុត្តិធម៌ទាំងអស់ សូមអញ្ជើញមកចូលរួមជាសមាជិក ជាអ្នក​គាំ​ទ្រ នឹងជាអ្នកដឹកនាំជាមួយ ចលនាប្រជាធិប​តេយ្យសង្រោះជាតិ ដែលទើបតែនឹង​បង្កើតឡើង​រួម​គ្នារវាងគណបក្ស សម រង្ស៊ី និង គណបក្ស​ សិទ្ធិមនុស្ស ។

លោក សម រង្ស៊ី បានមានប្រសាសន៏នៅក្នុងសេចក្តីអំពាវរបស់លោកជាបន្តទៀតថា ការបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាព្រឹត្តការណ៏មួយជាប្រវត្តិសាស្រ្ត ដែលនាំមកនូវការ​ផ្លាស់ប្តូរ ប្រែប្រួលយ៉ាងសំខាន់ជាទីបំផុតលើឆាកនយោបាយនៅប្រទេសកម្ពុជា ។ ការបង្កើតនូវ ចលនានេះគឺនាំមកនូវសន្ទុះថ្មីមួយដែលនិងធ្វើឲ្យទៅជាព្រឹត្តការណ៏ប្រវត្តិសាស្រ្តនៅក្នុងប្រទេស​កម្ពុ​ជា​ ដើម្បីឈានទៅរកការប្រែប្រួល ហើយការប្រែប្រួលនេះគឺជាជោគជ័យនៃ​កម្លាំងស្នេហា​ជាតិ កម្លាំងប្រជាធិបតេយ្យស្រោចស្រង់ នឹងសង្គ្រោះប្រទេសជាតិ មាតុភូមិរបស់យើងឲ្យទាន់ ពេលវេលា ឲ្យរួចផុតពីការលិចលង់ រួចផុតពីមហន្តរាយ រួចផុតពីការស្លាប់ ដោយយើងឃើញថា ជាតិយើងស្លាប់បន្តិចម្តងៗ ប្រទេសរបស់យើងបាត់បង់ទឹកដី ប្រជារាស្រ្តខ្មែរបាត់បង់ដីធ្លី បាត់បង់ ធនធានធម្មជាតិ បាត់បង់ការងារ ឬក៏រកការងារធ្វើត្រឹមត្រូវមិនបានគ្រប់គ្នា ។


លោក សម រង្ស៊ី បានបន្តថា មានយុវជនខ្មែរជាច្រើនដែលពុំមានការងារធ្វើ និងរកការងារត្រឹមត្រូវ ធ្វើមិនបាន ខ្លះត្រូវបង្ខំចិត្តទៅស៊ីឈ្នួលគេនៅឯបរទេស ឲ្យគេមើលងាយ ឲ្យគេធ្វើបាប ឲ្យគេគេង ប្រវ័ញ្ញកម្លាំងពលកម្ម ឃើញថាប្រជារាស្រ្តខ្មែរវេទនា ឈឺចាប់អស់សង្ឃឹម ជាតិខ្មែរនិងរលត់​រលាយដោយបរទេសឈ្លានពាន ដោយបង្ខិតព្រំដែន លេបត្របាក់ទឹកដីរបស់យើងបញ្ចូលអន្តោ ប្រវេសន៏ខុសច្បាប់ ហើយជនជាតិរបស់គេកាន់តែមានចំនួនច្រើនឡើងៗ មករស់នៅ​លើទឹកដី​ប្រទេស​កម្ពុជា ដែលពួកគេទាំងនោះបានចូលមកលួចប្លន់ដីធ្លីយើង លួចប្លន់ទ្រព្យសម្បត្តិជាតិ​យើង មកដណ្តើមការងារពីប្រជារាស្រ្តខ្មែរ និងមកកេងប្រវ័ញ្ញឈើសឈាមពីប្រជារាស្រ្តខ្មែរ ដោយគេទទួលបានសម្បទានដីធ្លី សម្បទាន​ព្រៃឈើ សម្បទានរ៉ែរហូតដល់ទៅ៩៩ឆ្នាំ ។ លោក សម រង្ស៊ី ក៏បានថ្លែងទៀតថា ខ្មែរស្លាប់អស់ហើយមិនដល់៩៩ឆ្នាំទៀតទេ ​បើ​យើងនៅអនុញ្ញាត្តិ ឲ្យរដ្ឋាភិបាលបន្តនយោបាយបំផ្លិចបំផ្លាញជាតិដូចសព្វថ្ងៃនេះ នោះជាតិយើង និងរលត់​រលាយ​ជាពុំខាន ។ យ៉ាងដូចច្នេះហើយកូនខ្មែរទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីបំពេញ​បេសកកម្ម​ជាប្រវត្តិ​សាស្រ្ត បេសកកម្មស្រោចស្រង់ជាតិមាតុភូមិ របស់យើងទាំងអស់គ្នា ថែរក្សាទឹក ដីយើងឲ្យបាន​នគង់វង្ស ធានាអនាគត់កូនចៅយើងដែលជាខ្មែរជំនាន់ក្រោយ ឲ្យមានជីវិត ឲ្យមានអនាគត់ ឲ្យ​មានសេរីភាព នឹងឲ្យមានភាពថ្លៃថ្នូរ ។ ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានឯកភាពគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីសង្គ្រោះជាតិដោយ ពិតប្រាកដជាមួយខ្មែរទាំងអស់គ្នា ដែលមានឧត្តមគតិដូចយើង គឺខ្មែរអ្នកស្នេហាជាតិ ខ្មែរអ្នកប្រ​ជាធិបតេយ្យ ខ្មែរស្រលាញ់យុត្តិធម៌ ។ លោក សម រង្ស៊ី បន្តថាប្រជារាស្រ្តក្រីក្រ ប្រជា​រាស្រ្ត​ទន់ខ្សោយតូចតាច ត្រូវបានអ្នកមានលុយ មានអំណាច ធ្វើបាបដោយលួចប្លន់ដីធ្លី ផ្ទះសម្បែង ស្រែចំការ ហើយមានអ្នកខ្លះត្រូវបានគេចាប់ដាក់គុក និងមួយចំនួនផ្សេង ត្រូវគេ​គំរាមកំហែង និង​មានអ្នកខ្លះត្រូវបានគេបាញ់សម្លាប់ផងដែរ ។

លោក សម រង្ស៊ី បានថ្លែងទៀតថា ទាំងអស់នេះគឺជាភាពអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រជា​ពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ដែលយើងមិនត្រូវបណ្តោយឲ្យសភាពការណ៏បែបនេះ នៅបន្តទៀតបានទេ លោកថា ពេលនេះគឺជាឱកាសជាប្រវត្តិសាស្រ្តដែលខ្មែរទាំងអស់ ត្រូវ​តែរួប​រួមគ្នាក្នុងជួរ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីសង្គ្រោះជាតិរបស់យើងឲ្យ បានទាន់​ពេល​វេលា ។ លោក សម រង្ស៊ី ថ្លែងទៀតថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាឱ កាសតែមួយ​គត់សម្រាប់ខ្មែរ ដើម្បីសង្គ្រោះជាតិ និងរំដោះជាតិពីក្រញាំពួកជនផ្តាប់ការ ពួក​ជនពុករលួយ ដែលលួចជាតិ ប្លន់ជាតិ បំផ្លាញជាតិ និងក្បត់ផលប្រយោជន៏របស់ជាតិ ។

លោក សម រង្ស៊ី បានថ្លៃងទាំងមានជំនឿថា លោកសង្ឃឹមថាជាតិខ្មែរមិនសាបសូន្យនោះទេ ដ៏រាបណាព្រលឹងខ្មែរនៅរស់រវើកក្នុងបេះដូងរបស់យើងម្នាក់ៗ ហើយចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិនឹងនាំមកនូវពន្លឺសម្រាប់ជាតិរបស់យើង ។ ជាមួយគ្នានោះលោក សម រង្ស៊ី បានធ្វើ ការអំពាវនាវជាថ្មីម្តងទៀត សុំឲ្យប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ អ្នកប្រជាធិ បតេយ្យ នឹងអ្នក​ដែលស្រលាញ់យុត្តិធម៌ គ្រប់ខេត្តក្រុង ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ​ក៏ដូចជាខ្មែរដែលរស់នៅឯ​នាយសមុទ្រ សូមចូលរួមជាមួយនឹង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទាំងអស់គ្នា ព្រោះ​យើងគឺជាខ្មែរដូចគ្នា ជាមហាគ្រួសារតែមួយ ។ លោកថា ជាតិ មាតុភូមិរបស់យើងកុំពុងតែរង​គ្រោះ ហើយរងគ្រោះរហូតដល់ស្លាប់ប្រសិនបើយើងមិនចេញមុខការពារជាតិ មាតុភូមិរបស់​យើងទេនោះ ហេតុដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញចូលរួម និងរួបរួ​ម​គ្នាជុំវិញ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឲ្យបានទាន់ពេលវេលា ។

លោក សម រង្ស៊ី បន្តរថាទោះជាយ៉ាងណាក៏ដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមាន រូបលោកជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន និងខិតខំពន្លឿនដំណើរការនេះទៅមុខ ដើម្បីបង្កើតគណបក្សថ្មីមួយទៀតឲ្យបានឆាប់បំផុត សម្រាប់​ចូលរួមក្នុងការប្រគួតប្រជែង​ និងធ្វើ​ការឃោស​នាបោះឆ្នោតនៅឆ្នាំ២០១៣ឲ្យបានទាន់ពេលវេលា ហើយលោកបានសម្តែងការមាន​ជំនឿជាថ្មីថា កម្លាំងប្រជាធិបតេយ្យថ្មីនេះនិងមានប្រៀប ហើយអាចយកឈ្នះលើគណបក្សកា​ន់​អំ​ណាចសព្វថ្ងៃនេះបាន បើទោះបីជាគណបក្សកាន់អំណាចមានប្រព័ន្ធផ្សព្វផ្សាយស្កេកស្កះ ជាង​គណ​បក្សអ្នកប្រជាធិបតេយ្យ និងមានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ស្ថិតនៅ​ក្នុងកណ្តាប់ដៃរបស់គេក៏ដោយ ។ ហើយជាជំហ៊ានៗគណបក្សនយោបាយថ្មីនេះ និងជំរុញឲ្យ​មាន​ការកែទម្រង់ស្ថាប័នជាតិរៀបចំការបោះឆ្នោតឲ្យទាល់តែបាន ដើម្បីធានាដល់ការបោះឆ្នោត​នៅក្នុង​ឆ្នាំ២០១៣ ខាងមុខនេះឲ្យមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ៕

No comments:

Post a Comment

yes