ជារៀងរាល់ថ្ងៃក្រុមការងារ និងថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានធ្វើសកម្មភាពយ៉ាងសកម្មដោយចុះទៅតាមមូលដ្ឋានដើម្បីជួបជាមួយនិងសកម្មជនរបស់គណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ក៏ដូចជាការចុះទៅជួបជាមួយនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ដើម្បីធ្វើការជំរាបជូនពីគោលបំណងរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដល់ពួកគាត់ឲ្យបានជ្រាបបន្ថែមលើអ្វីដែលថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅតាមមូលដ្ឋានដែលធ្លាប់បានធ្វើការជំរាបជូនដល់ពួកគាត់នាពេលកន្លងមកនោះ
ហើយសន្ទុះនៃការគាំទ្រគឺបានហក់ឡើងក្នុងកំ រិតមួយខ្ពស់
ខួសពីការព្យាករណ៏របស់ថ្នាក់ដឹកនាំចលនាមួយនេះ ។
លោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានមានប្រសាសន៏ជំរាបជូនទៅដល់ប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិក សមាជិការ នៃគណបក្ស
សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស កាលពីពេលកន្លងទៅថ្មីៗឲ្យដឹងថា ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរបានបង្ហាញយ៉ាងច្បាស់ប្រសិនបើគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើសកម្មភាពផ្សេង គ្នាគឺយូរណាស់ទើបអាចដណ្តើមបានជ័យជំនះពីគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ហើយ ប្រជាពលរដ្ឋខ្មែរ មិនដឹងជាប៉ុន្មានម៉ឺនសែន
លាននាក់ទៀតទេដែលទទួលរងនូវការធ្វើបាបពីសំ ណាក់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។
ហេតុដូចនេះហើយ ដោយសិក្សាលើគោល នយោបាយ និងការបំពេញបេសកកម្មរបស់គណបក្សទាំងពីរជារៀងរាល់ថ្ងៃគឺមានចិត្តគំនិត
និង បេះដូងតែមួយដូចគ្នាក្នុងការជួយរាស្រ្ត និងប្រទេសជាតិ និងដើម្បីជាការឆ្លើយតបចំពោះតំរូវការ
របស់ប្រជាពលរដ្ឋដែលចង់ឲ្យគណបក្សទាំងពីររួមបញ្ចូលគ្នាជាសម្លេងតែមួយផង ទើបកាលពីថ្ងៃ
ទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់គណបក្សទាំងពីរបានធ្វើសន្និសីទជាសាធារណៈដោយបានប្រកាសជាឱឡារឹតថា
គណបក្សទាំងពីរពេលនេះដើម្បីផ្លាស់ប្តូរទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា
បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដោយ ជាជំហ៊ានដំបូងនេះគឺបានបង្កើត
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិឡើង ដែលមានលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី
ជាប្រជាន និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សជាអនុប្រធាន
និងមានរូបលោកជាអ្នកនាំពាក្យ លោក ប៉ុល ហំមជាអ្នកនាំពាក្យ លោកស្រី មូរ សុខ
ហួរ ជាប្រធានអគ្គលេខាធិការដ្ឋាន និងលោក យ៉ែម បុញ្ញាឬទ្ធិ
ជាអនុប្រធានអគ្គលេខាធិការ ។
លោក យឹម សុវណ្ណ បានមានប្រសាសន៏ឲ្យដឹងទៀតថា មាតុភូមិជាទីស្នេហារបស់យើង
ត្រូវបានគេដឹកនាំតាមរបៀបផ្តាច់ការ ទឹកដីដែលជាកេរ្តិ៏ដំណែលរបស់បុព្វបុរសខ្មែរយើងដ៏មានតម្លៃដែល
បានបន្សល់ទុកត្រូវបាត់បង់បន្តិម្តងៗជារៀងរាល់ថ្ងៃដោយសារតែមហិច្ឆិតានៃបរទេសឈ្លានពាន
។ លោក យឹម សុវណ្ណ ថ្លែងបន្តទៀតថា ជនអន្តោប្រវេសន៏ខុសច្បាប់រាប់លាននាក់ហូរចូលមក
ក្នុងប្រទេសកម្ពុជា ហើយគណបក្សកាន់អំណាចសព្វថ្ងៃពុំមានការអើពើអ្វីបន្តិចសោះ យ៉ាងណា
ម៉ិញអំពើឧក្រឹត្តពុករលួយជាលក្ខណៈប្រព័ន្ធតាំងពីថ្នាក់ជាតិមកដល់ថ្នាក់មូលដ្ឋាន
បានធ្វើឲ្យប្រជាពលរដ្ឋរបស់យើងក្រីក្រកាន់តែខ្លាំងឡើង ដែលនេះគឺជាមូលហេតុតែមួយគត់នៃការប្រព្រឹត្តអំពើពុករលួយស៊ីរូងរបស់ក្រុមគណបក្សប្រជាជន
ដែលគេគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន និងបក្ខពួករបស់គេជាធំនោះ មិនគិតពីសុខទុក្ខរបស់ប្រជាបលរដ្ឋ
ហើយពួកគេកំពុងតែសប្បាយលើគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរ ។
លោក យឹម សុវណ្ណ បានថ្លែងបន្តទៀតថា
ក្នុងនោះវិបត្តិដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់បាត់បង់ដីធ្លីរបស់ខ្លួនគ្មានអ្វីធ្វើស្រែចំការ
និងផ្ទះសម្បែងត្រូវបានគេឈូសបំផ្លាញចោលដើម្បី
យកដីធ្លីរបស់ប្រជាពលរដ្ឋទាំងនោះយកទៅលក់បន្តឲ្យក្រុមហ៊ុនទុច្ចរឹត និងឈ្មួញខិលខូច
ឬធ្វើជាសម្បទានឲ្យទៅក្រុមហ៊ុនទាំងនោះធ្វើព្រងើយដោយមិនគិតពីការលំបាករបស់ប្រជាពលរដ្ឋឡើយ
ហើយមិនតែប៉ុណ្ណោះប្រសិនបើពលរដ្ឋណាហ៊ានក្រោកឡើងតវ៉ាជាមួយពួកគេនោះ និង
ត្រូវបានគេចាប់ឃុំខ្លួន វាយធ្វើបាប
ប្រើអំពើហិង្សារហូតឈានទៅដល់ការបាញ់សម្លាប់ពលរដ្ឋ ក្រោមចុងកាណុងកាំភ្លើងរបស់ពួកគេគ្មានញញើតដៃថែមទៀងផង
។ លោក យឹម សុវណ្ណ បន្តថា ទ្រព្យសម្បត្តិជាតិត្រូវបានគេលក់គ្មានសល់ ក្រសួងមន្ទីរ
ក្លាយទៅជាក្រុមហ៊ុនឯកជន លក់សេវ៉ា សាធារណៈ ។
លោក យឹម សុវណ្ណ បានថ្លែងដោយសង្កត់ធ្ងន់ថា នៅពេលខាងមុខនេះគណបក្ស
ទាំងពីរនិងបង្កើតគណបក្សថ្មីមួយទៀត ដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
ដើម្បីបញ្ចប់អំណាចផ្តាច់ការ អំណាចរណបបរទេសឲ្យបាននៅកម្ពុជា លោកថាគណបក្សថ្មីដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យគឺមានគោលជំហរដដែលដោយយករាស្រ្ត
និងប្រទេសជាតិ ជាធំ ហើយនៅពេលឈ្នះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ
យើងនិងនាំមកនូវការដឹកនាំប្រទេសតាម បែបប្រជាធិបតេយ្យ ការពារផលប្រយោជន៏របស់រាស្រ្ត
និងជាតិឲ្យបានគង់វង្សស្ថិតស្ថេរនិងពិត ប្រាកដ នេះជាអ្វីដែលយើងចង់បាន
និងជាជំហរឥតងាករេតាំងពីដើមរៀងរហូតមក ។
លោក យឹម សុវណ្ណ
ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិទៀត ថា
ប្រជាពលរដ្ឋរបស់យើងលោកកំពុងតែអបអរសាទរចលនានយោបាយថ្មីប្រវត្តិសាស្រ្ត
ដែលជាកម្លាំងនយោបាយតែមួយគត់ដែលអាចយកឈ្នះអំណាចផ្តាច់ការនាពេលបច្ចុប្បន្ននេះ ។
ហើយគណបក្សថ្មីដែលបង្កើតឡើងរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យក
យុត្តិសាស្រ្តការផ្លាស់ប្តូរ ការគ្រប់គ្រងប្រទេសកម្ពុជាត្រូវប្រព្រឹត្តទៅដោយអហិង្សា
ហើយត្រូវតែ មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងអាចទទួលយកបាន
មិនមែនការបោះ
ឆ្នោតដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងដូចជាសព្វថ្ងៃនោះឡើយ
។ លោក យឹម សុវណ្ណថា កម្លាំងរបស់គណបក្សទាំងពីរបូកបញ្ចូលគ្នា និងអាចកែទំរង់បានភ្លាមៗ
ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែឯករាជ្យ ជាមួយគ្នានោះប្រជាពលរដ្ឋបីលានពីរសែននាក់បានបាត់ឈ្នោះចេញពីបញ្ជីរបោះឆ្នោត
ប្រជាពលរដ្ឋខ្លះដោយសារតែ គ.ជ.ប បង្ករបញ្ហាស្មុកស្មាញច្រើនបានបោះបង់ចោលសិទ្ធិបោះឆ្នោត
ហើយគណបក្សកាន់អំណាចគេបានប្រើប្រព័ន្ធតុលាការដើម្បីធ្វើការគាបសង្កត់អ្នកនយោបាយ
សព្វគ្រប់បែបយ៉ាង គៀបសង្កត់អ្នកការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
ក្នុងន័យនេះហើយ ទាំងអស់គ្នាត្រូវតែរួបរួមគ្នាកែទម្រង់សមាសភាព គ.ជ.ប ឲ្យទាល់តែបាន ។
លោក យឹម សុវណ្ណ បានថ្លែងទៀតថា យើងនិងទាមទារឲ្យលោក សម រង្ស៊ី ដែលជាប្រធានចល
នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានចូលមកក្នុងប្រទេសកម្ពុជាដោយសេរី និងគ្មានលក្ខណ្ឌ
ដើម្បីឲ្យលោកមកដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយផ្ទាល់ជាមួយនិងលោក កឹម
សុខា ដែលជាអនុប្រធាន ។ ដូចនេះយើងទាំងអស់គ្នាចាប់ពីពេលនេះតទៅត្រូវតែចាប់ដៃគ្នា និង
ចងគ្នាជាធ្លុងមួយដើម្បីការពារ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងការពារគណបក្សថ្មីដែល
បង្កើតឡើងដោយអ្នកប្រជាធិបតេយ្យរួមកម្លាំងគ្នាជាសម្លេងតែមួយដែលជាក្តីសង្ឃឹមតែមួយគត់
របស់ប្រជារាស្រ្តខ្មែរ ៕
No comments:
Post a Comment
yes