ត្រាំ អ៊ីវតឹក
អំពើពុករលួយការិយាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា
ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជា ជនសព្វថ្ងៃ គឺបានរីកដុះដាលតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគ្មានពេលស្រាកស្រាន្តនោះឡើយ
ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។
សេចក្តីរាយការណ៏ពីខេត្តបាត់ដំបងមកបានឲ្យដឹងថា ជញ្ជីងថ្លឹងរថយន្តជជុះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលមានទីតាំងនៅចំណុចភូមិស្វាយជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
ក្រោមការគ្រប់គ្រងរបស់លោក ស៊ូ ប៉ុណ្ណារ៉ុង កំពុងតែធ្វើសកម្មភាពគាបជំរិតទាលុយពីរថយន្តផ្ទុកទំនិញ ដែលធ្វើចរាចរតាមដងផ្លូវជាតិលេខ៥
យ៉ាងអនាធិបតេយ្យបំផុត បើទោះបីជាលោក ហ៊ុន សែន ធ្លាប់បានប្រកាសតាមប្រព័ន្ឋផ្សព្វផ្សាយ
អោយលុបបំបាត់កុងត្រូលជជុះ
តាមដងផ្លូវជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏ប៉ុន្តែអនុសាសន៏របស់ លោក ហ៊ុន សែន ខាងលើនេះមិនត្រូវបានអាជ្ញាធរ
និងមន្ត្រីជំនាញក្រោមឱវាទនៅក្នុងទឹកដីនៃ
ខេត្តបាត់ដំបង
យកចិត្តទុកដាក់ ស្តាប់បង្គាប់អនុវត្តន៏អោយមានប្រសិទ្ធភាពនោះឡើយ ។
ទង្វើរបស់លោក ស៊ូ
ប៉ុណ្ណារ៉ុង ខាងលើនេះបានធ្វើអោយបងប្អូនប្រជាពលរដ្ឋ និងឈ្មួញដែលអ្នករកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លូវនោះរិៈគន់យ៉ាងខ្លាំងចំពោះករណីនេះ
ហើយបើតាមប្រភពខាង
លើបានប្រាប់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋដែលរស់នៅក្បែរជញ្ជីងថ្លឹងរថយន្តដែលក្រសួងសា
ធារណការ និងដឹកជញ្ជូន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ស៊ូ ប៉ុណ្ណារ៉ុង បានអោយដឹងថា ជារៀងរាល់ថ្ងៃកូនចៅរបស់លោក ស៊ូ ប៉ុណ្ណារ៉ុង បានព្យាយាមហៅរថយន្តដែលផ្ទុកទំនិញលើសចំណុះឲ្យចូលបង់លុយ២៤ម៉ោងលើ២៤ម៉ោងរបៀបអនាធិបតយ្យ
ស្រេចតែអំពើចិត្តរបស់ពួកគេ ក្រោមការដាក់បទបញ្ជាដោយផ្ទាល់ពីលោក
ស៊ូ ប៉ុណ្ណារ៉ុង ដែលរថយន្តដឹកឥដ្ឋ ថ្ម ខ្សាច់ គឺពួកគេ ទាមទារឲ្យបង់លុយចាប់ពី៤ម៉ឺនរៀល ទៅដល់៨ម៉ឺនរៀល ចំណែកឯរថយន្តផ្ទុកទំនិញធំៗវិញ គឺពួកគេបានទាមទាឲ្យម្ចាស់រថយន្តទាំងអស់នោះដែលជាឈ្មួញដឹកទំនិញបង់ចាប់ពី១០ម៉ឺនរៀលទៅ២០ម៉ឺនរៀល ហើយប្របើ អ្នកណាមិនព្រមបង់លុយតាមការកំណត់របស់ពួកគេទេ ពួកចោ
ស្របច្បាប់ទាំងនោះ ដោយមានការសហការគ្នាយ៉ាងស្និតជាមួយសមត្ថកិច្ចតំបន់នោះ និងហៅអោយសមត្ថកិច្ចពុករលួយ ខិតលខូចទាំងនោះមកអូសយកទាំងរថយន្តនិងទំនិញទៅទុកនៅមន្ទីរសាធារណការរយៈជាក់ជាមិនខាន ហើយប្រសិនបើជាពួកគេបានអូសយកទំនិញ
និងរថយន្តទៅ ដល់មន្ទីរសារធារណការនិងដឹកជញ្ជូនហើយនោះ ពួកគេនឹងធ្វើការផាកពិន័យទ្វេរដងជាមិនខាន
ដោយមិនអាចធ្វើការប្រកែកបានឡើយ ។
ប្រភពខាងលើបានបន្តថា ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹកជញ្ជូនទំនិញ និងភោគផលកសិកម្ម ពីស្រុកកំរៀង
សំពៅលូន ប៉ៃលិន និងខេត្តបន្ទាយមានជ័យ
និងនៅជាយដែនថៃ និយាយក្នុង លក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា
ជញ្ជីងថ្លឹងរថយន្តនៅចំណុចស្រុកសង្កែ គឺមន្រ្តី
ទាំងនោះទារលុយច្រើនលើសលុបខ្ពស់កប់ពពក ។ គាត់ថា
ទំនិញមូយរថយន្តមិនថាតិចឬច្រើនទេ ពូកគេទារលុយចាប់ពី១០ម៉ឺនរឿល ទៅ២០ម៉ឺនរៀល ឬរហូតដល់ទៅ ២៥ម៉ឺនរៀលក៏មានដែរ គឺទៅតាមប្រភេទទំនិញ រីឯទំនិញគេចពន្ឋដែលមានដូចជា បន្លាស់គ្រឿងចក្រធំៗ គ្រឿងបន្លាស់រថយន្ត
និងគ្រឿងអេឡិចត្រូនិច និង គ្រឿងទេសដែលឆ្លងដែនពីសៀម ពួកគេទារចាប់ពី២០០ដុល្លារ រហូតទៅដល់៥០០ដុល្លារ ឬក៏អាចលើសពីនេះទៅទៀតក៏មានផងដែរ។
សូមជំរាបជូនផងដែរថា ទង្វើរបស់លោក ស៊ូ ប៉ុណ្ណារ៉ុង អ្នកគ្រប់គ្រងជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិស្វាយជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងនេះកុំពុងតែទទួលរងនូវការរិះគន់ពីសំ
ណាក់ប្រជាពលរដ្ឋ និងឈ្មួញដឹកទំនិញឆ្លងកាត់ទីនោះយ៉ាងខ្លាំង ដោយពួកគាត់ថាលោក ស៊ូ ប៉ុណ្ណារ៉ុង
បានប្រើអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយធ្វើមានបាន ដាក់លុយចូលក្នុងហោប៉ាវ
របស់ខ្លួន ធ្វើឲ្យបាត់ថវិការរបស់ជាតិជាច្រើន ហើយប្រជាពលរដ្ឋក៏បានដាក់ការសង័្សផងដែរថា
សមត្ថកិច្ច និងមន្រ្តីថ្នាក់លើនៅក្នុងខេត្តបាត់ដំបងនេះ ទទួលបានសំណូលពីលោក ស៊ូ ប៉ុណ្ណារ៉ុង
កាស់ក្រែងកប់ក្តោងហើយមើលទៅបានជាគ្មានប្រតិកម្ម និងចាត់វិធានការចំពោះករណីការប្រ
ព្រឹត្តអំពើពុករលួយរបស់លោក ស៊ូ
ប៉ុណ្ណារ៉ុង ហើយទុកឲ្យបុគ្គនេះជំរិតទាលុយពីប្រជាពលរដ្ឋ និងឈ្មួញដែលដឹកទំនិញឆ្លងកាត់ទីនោះស្រេចតែអំពើចិត្តរបស់គេ
។
ករណីខាងលើនេះចាំបាច់ណាស់លោក ត្រាំ អ៊ីវតឹក
ដែលជារដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹកជញ្ជូន ត្រូវតែចុះត្រួតពិនិត្យ
និងចាត់វិធានការចំពោះបុគ្គល ស៊ូ
ប៉ុណ្ណារ៉ុង នេះទៅតាមផ្លូវច្បាប់ ជាដាច់ខាត
ដើម្បីកុំឲ្យមានអំពើពុករលួយរបៀបនេះកើតឡើងនៅក្នុងក្រសួង មន្ទីររបស់រដ្ឋ តទៅ ទៀត
ព្រោះអំពើពុករលួយរបស់លោក ស៊ូ
ប៉ុណ្ណារ៉ុង ខាងលើនេះឡើងដុះស្លែរនិងរាប់សិបឆ្នាំមក ហើយ
ដែលគិតជាប្រាក់ពុករលួយដែលគេបានប្រព្រឹត្តនោះក្នុងមួយឆ្នាំៗសល់ដល់ទៅរាប់ម៉ឺន
ដុល្លាឯណោះ ។
សូមជំរាបជូនផងដែរថា ជាមួយគ្នានោះលោក សាត គឹមសាន ដែលគេដឹងថាជាប្រធានការិយាល័យនគរបាលចរាចរណ៏ខេត្តបាត់ដំបង ក៏បានក្ដោបចំណូលពីដងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧ តាមរយៈការដាក់កុងត្រូលជជុះ យ៉ាងអាណាធិបតេយ្យដើម្បីជំរិតយកលុយពីឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញទាំងតូច ទាំងធំ តាមរបៀបពុករលួយ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងជាច្រើនឆ្នាំមកហើយផងដែរ ។
លោក សាត គឹមសាន បានយកតួនាទីជាប្រធានការិយាល័យនគរបាលចរាចរណ៏ ពង្រាយកម្លាំងដាក់កុងត្រូលជជុះចំនួន៤កន្លែងនៅខេត្តក្រុងបាត់ដំបង
ដែលគោលដៅទី១ នៅចំណុចរង្វង់មូលព្រះនរាយណ៏ ទី២នៅចំណុចក្បាលស្ពានថ្មថ្មី
ទី៣ នៅរង្វង់មូលតាដំបងគ្រញូង និងទី៤ នៅរង្វង់មូលនាងគង្ហីង ហើយលោក
សាត គឹមសាន បានកំណត់ឲ្យសមត្ថកិច្ចដែលឈរជើងនៅតាម
គោលដៅដែលលោកបានដាក់ទាំងនោះ
គឺត្រូវបង់លុយឲ្យលោកតាមការកំណត់ បើមិនបានទេកុំសង្ឃឹមថាមន្រ្តីទាំងនោះបានឈរជើងនៅកន្លែងខ្លាញ់ឲ្យសោះ ដោយហេតុដូចនេះហើយបាន ធ្វើឲ្យមន្រ្តីសមត្ថកិច្ចពុករលួយធ្វើបាបរាស្រ្តទាំងនោះ
ម្នាក់ៗរត់ជាន់ជើងគ្នាស្ទាក់ចាប់រថយន្តដឹកទំនិញរបស់ឈ្មួញ ជំរិតទាលុយកប់ក្តោងតាមតែអំពើចិត្តរបស់ពួកគេ ដោយគ្មានខ្លាចក្រែងច្បាប់បន្តិចឡើយ ។
ដូចនេះក្លិនស្អុយរលួយនៃការប្រព្រឹត្តអំពើពុករលួយ
របស់មន្រ្តីរដ្ឋនៅក្នុងខេត្តបាត់ដំបងនេះ កំពុងតែជះក្លិនខ្លាំងឡើងៗ
ដែលតម្រូវឲ្យថ្នាក់លើគ្រប់ជាន់ថ្នាក់ត្រូវតែចុះបង្ក្រាបជាបន្ទាន់ ដើម្បី
កុំឲ្យមានការរិះគន់ជុំទិសមកដល់ក្រសួងមន្ទីររបស់រដ្ឋថាមន្រ្តីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយ
លួចជាតិ និងបំផ្លាញជាតិតទៅទៀត ៕
No comments:
Post a Comment
yes