ក្រុមមន្រ្តីនគបាលប៉ុស្ត៏រដ្ឋបាលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ឡុង សារឿន ហៅ ទុំ ជាមេខ្លោងបានដឹកនាំកម្លាំងនគបាលប៉ុស្តិ៏ចាំស្ទាក់ជម្រិតទាប្រាក់ពីក្រុមអ្នកដឹកឈើជាថ្នូរហ្នឹងការមិនចាប់ឃាត់ទុកឈើទាំងនោះ បាននឹងកំពង់តែកើតមានឡើងយ៉ាងអាណាធិបតេយ្យនៅតំបន់ភ្នំប៉ិះ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ប្រភពបានរាយការណ៏មកថា មានក្រុមអ្នកដឹកឈើបាននឹងកំពុងតែនាំគ្នាលួចដឹកឈើចេញយក
ទៅលក់បន្តយ៉ាងអាណាធិបតេយ្យនៅតំបន់ភ្នំប៉ិះ ហើយលោក ឡុង សារឿន ដែលជាមេប៉ុស្តិ៏ឃុំអមលាំង
បានដាក់កម្លាំងនៅទីនោះមិនបានចាប់ឃាត់ឈើរបស់ក្រុមអ្នកដឹកឈើទាំងអស់នោះ
ឡើយ តែបែជាចាំជម្រិតទាប្រាក់ពីក្រុមអ្នកលួចដឹកឈើខុសច្បាប់ទាំងនោះទៅវិញ
ដែលក្នុង១រទេះគឺលោកមេប៉ុស្តិ៏ឃុំអមលាំងរូបនោះ
បានតម្រូវឲ្យក្រុមអ្នកលួចដឹកឈើទាំងនោះបង់ចំនួន ១៥ម៉ឺនរៀលជាថ្នូរទៅនឹងការមិនចាប់ពួកក្រុមអ្នកដឹកឈើទាំងនោះ
។ ប្រភពបានបន្តថាក្នុងមួយ ថ្ងៃៗលោកមេប៉ុស្តិ៏រូបនេះរកប្រាក់បានមិនស្ទើនោះឡើយ
ពីការប្រព្រឹត្តអំពើពុករលួយរបស់គេ
ហើយទង្វើរបស់គេបែបនេះមិនត្រូវបានមន្រ្តីថ្នាក់លើធ្វើការបង្ក្រាបនោះទេ និងគេធ្វើដោយមិនខ្លាចញញើតអ្នកណាផងដែរ
។
ទង្វើរបស់លោកមេប៉ុស្តិ៏ឃុំអមលាំង ឡុង សារឿន រូបនេះត្រូវបានប្រជាពលរដ្ឋរិះគន់ថាខ្លួនជាសមត្ថកិច្ច
មានភារកិច្ចក្នុងការបង្ក្រាបបទល្មើសផ្សេងៗ តែមិនបានអនុវត្តតាមតួនាទីរបស់ខ្លួន
បែបជាសុំគំនិតជាមួយក្រុមអ្នកដឹកឈើទាំងនោះ ហើយបានចូលដៃជើងប្រព្រឹត្តអំពើពុករលួយនៅចំណុចតំបន់ភ្នំប៉ិះ
យ៉ាងអាណាធិបតេយ្យទៅវិញ ។
ជាមួយគ្នានោះក៏មានការលើកឡើងផងដែរថា ទាំងនេះប្រហែលជាលោកអធិការស្រុក និងអធិការខេត្ត
រួមជាមួយនិងអភិបាលខេត្តកំពង់ស្ពឺទទួល បានលាភសក្ការៈពីការប្រកបមុខរបរចាប់ជំរិតទាប្រាក់ពីក្រុមឈ្មួញដែលលួចដឹកឈើខុសច្បាប់
ទាំងអស់នោះហើយមើលទៅ បានជាពួកគេធ្វើមើលមិនឃើញចំពោះទង្វើ និងការប្រព្រឹត្តអំពើពុករលួយរបស់លោក
ឡុង សារឿន របៀបនេះ ។
ជាមួយកគ្នានោះបើតាមសេចក្តីរាយការណ៏ពីខេត្តរតនគិរីមកក៏បានឲ្យដឹងផងដែរថា ឈើប្រណីតរាប់រយគំនរក៏ត្រូវបានគេប្រទះឃើញស្តុកទុកនៅក្នុងបរិវេណដីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ី.អរ.ឌី ស្ថិតនៅក្នុងស្រុកអូរជុំ ដោយមានខ្មាន់កាំភ្លើង មិនដឹងជាកងកម្លាំងប្រដាប់អាវុធរបស់អង្គភាពណាទេ
បានមកដេកយាមគំនរឈើទាំងនោះ សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុង
មូលដ្ឋានដែលបានដឹងរឿងនេះ ក៏មិនបានបញ្ចេញសកម្មភាព ចាត់វិធានការបែបណាចំពោះបទ
ល្មើសខាងលើនោះផងដែរ ។
សេចក្តីរាយការណ៏ពីខេត្តរតនគិរីមកបានឲ្យដឹងទៀតថា ការប្រទះឃើញគំនរឈើដ៏ច្រើនដែល
ស្តុក ទុកនៅក្នុងក្រុមហ៊ុន ស៊ី.អរ.ឌី នេះគឺនៅពេលដែលប្រជាពលរដ្ឋជាជនជាតិដើមភាគតិចចារ៉ាយ គ្រឹង
ទំពួនប្រមាណជាង៥០គ្រួសារ បាននាំគ្នាទៅតវ៉ាប្រឆាំងនឹងទង្វើរបស់ក្រុមហ៊ុន ស៊ី.អរ.ឌី ដែលបានហ៊ុមព័ទ្ធយកដីរបស់ពួកគាត់
នៅក្នុងតំបន់ដីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ ដែលមានចម្ងាយពីភូមិប្រមាណ៥ គីឡូម៉ែត្រ ក្នុងរង្វង់ដីព្រៃសហគមន៏ភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ
ខេត្តរតនគិរី ។ ប្រភពបានបន្តថា បើតាមប្រជាពលរដ្ឋជាជនជាតិដើមភាគតិច ចារ៉ាយ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន
ស៊ី.អរ.ឌី នេះមិនដឹងជាទទួលបានដីសម្បទានប៉ុន្មានហិកតាពីរដ្ឋាភិបាលនោះទេ
តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន ស៊ី.អរ.ឌី នេះបានហ៊ុមព័ទ្ធយកដីរបស់ពួកគាត់ សម្រាប់បង្កបង្កើនផល និងដីព្រៃសម្រាប់អាស្រ័យផលបន្លែបង្ការ
និងព្រៃឈើ សម្រាប់កាប់ឈើធ្វើលំនៅដ្ឋានរបស់ជនជាតិដើមពួកគាត់ស្ទើរគ្មានសល់ ។
ប្រភពបានបន្តថា ព្រៃនៅក្នុងខេត្តរតនគិរី
ដែលជាព្រៃក្រាស់ៗឥឡូវនេះស្ទើតែក្លាយទៅជាតំបន់ វាលល្ហល្ហេវទៅហើយ
ព្រោះព្រៃទាំងនោះត្រូវបានមន្រ្តីមានលុយ មានអំណាច និងឈ្មួញខិលខូច
រួមជាមួយនិងក្រុមហ៊ុន ដែលទទួលបានការសប្បទានទាំងនោះកាប់បំផ្លាញ
និងបានដឹកចេញយកទៅលក់ឲ្យឈ្មួញនៅយួន ដើម្បីធ្វើមានបាន ។
ចំណែកឯមន្ត្រីដែលពាក់ព័ន្ធមួយចំនូនក៏មិន
បានធ្វើសកម្មភាពបង្ក្រាបបទល្មើសទាំងអស់នោះផងដែរ ដោយបាននាំគ្នាចូលដៃជើងជាមួយឈ្មួ
ញទាំងនោះ
កាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិយ៉ាងវិនាស ។
No comments:
Post a Comment
yes