សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

ក្រុ​មរ​​ថយ​​ន្ដ​​សាំយ៉ុ​ង​ដឹ​ក​អ្ន​ក​ដំណើ​រ​ ​លួ​ច​ប​ង្ក​ប់​គ្រឿ​ង​ឈើ​ខុ​សច្បា​ប់​​​ដឹ​កចេ​ញ​ពី​ស្រ​យ៉​ង់​រា​ល់​ថ្ងៃ​

ក្រុ​មរ​​ថយ​​ន្ដ​​សាំយ៉ុ​ង​ដឹ​ក​អ្ន​ក​ដំណើ​រ​ ​លួ​ច​ប​ង្ក​ប់​គ្រឿ​ង​ឈើ​ខុ​សច្បា​ប់​​​ដឹ​កចេ​ញ​ពី​ស្រ​យ៉​ង់​រា​ល់​ថ្ងៃ​

ព្រះវិហារ៖ បទល្មើស​ព្រៃឈើ​នៅ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ បច្ចុប្បន្ននេះ នៅតែមាន​ឈ្មួញ​ខិលខូច​ប្រើ​រថយន្ដ​សាំ​យ៉ុង ១២ កៅអី ប្រមាណ​ជា ៥ គ្រឿង មាន​ពណ៌​ស​លឿង និង​ស្លែ ប្រើ​រូបភាព​រកស៊ី​ដឹកជញ្ជូន​អ្នកដំណើរ ដោយ​លួច​បង្កប់​ឈើ​អារ និង​ឈើប្រណិត ជា​រៀងរាល់ថ្ងៃ ឆ្ពោះទៅកាន់​ខេត្តសៀមរាប កាត់​តាម​ស្រុក​ស្វាយ​លើ។
ចំណែក​សមត្ថកិច្ច​ជំនាញ​ដាក់​ប៉ុស្ដិ៍​ដេក​យាម តាម​ដងផ្លូវ ដឹង​តែ​ពី​យកលុយ​បង់ថ្លៃ​ក្បាល​ទ្បាន​ពី​ឈ្មួញ​ឈើ​តែប៉ុណ្ណោះ។ ឈ្មួញ​ឈើ​ម្នាក់ ឈ្មោះ វ៉ា រស់នៅ​ស្រ​យ៉ង់ ស្រុក​គូលែន បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ នេះ​ថា រថយន្ដ​សាំ​យ៉ុង​របស់គាត់​ពិតជា​បាន​ដឹកឈើ​ប្រភេទ​ក្ដារ​យកទៅលក់​នៅ​ខេត្តសៀមរាប ប្រាកដ​មែន គឺ​បាន​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​នៅតាម​ដងផ្លូវ​អស់ហើយ ទើប​អាច​ដឹកជញ្ជូន​ទៅដល់​គោលដៅ។

ប្រជាពលរដ្ឋ​រស់នៅ​ស្រ​យ៉ង់ បាន​បង្ហើប​ប្រាប់ថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់ មាន​ច្រើន​នាក់ ប្រើ​រថយន្ដ​សាំ​យ៉ុងដូចៗគ្នា ក្នុងនោះ អ្នកខ្លះ​ដឹក​ក្ដារ អ្នកខ្លះ​ដឹក​គ្រឿង​សិប្បកម្ម និង​អ្នក​ខ្លះទៀត​ដឹក​គ្រឿង​សង្ហា​រឹម​កែច្នៃ​ពី​ប្រភេទ​ឈើប្រណិត មាន​តំលៃ​រាប់ពាន់​ដុល្លារ​អាមេរិក យកទៅលក់​អោយ​អតិថិជន។ ក្នុងនោះ ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ល្បី​ជាងគេ មានឈ្មោះ វ៉ា និង​ឈ្មោះ ណាក់ ហើយ​ឈ្មួញ​ដុះ​ស្លែ​ទាំង ២ នាក់ នេះ បាន​រាប់អាន និង​យកលុយ​បង់ថ្លៃ​ក្បាល​ទ្បាន​ឱ្យ​សមត្ថកិច្ច យូរៗទៅ​ក្លាយជា​ពួកម៉ាក​នឹង​គ្នា​អស់ហើយ៕

No comments:

Post a Comment

yes