ភ្នំពេញ: អគ្គលេខាធិការដ្ឋានគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានប្រកាសបដិសេធយ៉ាងដាច់អហង្ការនូវលិខិតក្លែងបន្លំដោយជនខិលខូច ឬក្រុមខិលខូច ដែលបានយកឈ្មោះលោកសមរង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោកកឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្ស ទៅបង្កាច់បង្ខូច ក្នុងចេតនានយោបាយ។
ក្នុងលិខិតបដិសេធ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ មានត្រា និងហត្ថលេខារបស់លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី និងលោក យ៉ែមបុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានបដិសេធ ចំពោះលិខិត ដែលលើកឡើងថា គណបក្សទាំងពីរ បញ្ចប់ការរួបរួមគ្នា ក្នុងក្របខណ្ឌចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងមិនអាចឈានទៅរកការបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ។

ក្នុងលិខិតរួមគ្នាដដែលនោះ អគ្គលេខាធិការគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា "មហាជនខ្មែរដឹងយ៉ាងច្បាស់ថា ក្រុមខិលខូច កំពុងប្រើកលល្បិច ក្លែងបន្លំឯកសារ ក្នុងន័យញុះញង់ មិនឲ្យគណបក្សទាំងពីរ រួបរួមគ្នាបាន ដោយបង្ហាញនូវភាពភ័យស្លន់ស្លោ នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៣ ឈានជិតមកដល់"។
អគ្គលេខាធិការដ្ឋានគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស សង្ឃឹមថា ការប្រើមធ្យោបាយមិនស្របច្បាប់បែបនេះ នឹងត្រូវបានវែកមុខ មកផ្តន្ទាទោស តាមច្បាប់ជាធរមាន។
ជាការកត់សម្គាល់ នៅថ្ងៃចន្ទ ទី១៣សីហា ឆ្នាំ២០១២ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ព្រមទាំងលោកកឹមសុខា បានបដិសេធផ្ទាល់មាត់ និងសរសេរលិខិតបដិសេធ ចំពោះលិខិតក្លែងបន្លំ ដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីម៉ែល និងបង្ហោះក្នុងហ្វេសបុក អំពីការផ្តាច់សម្ព័ន្ធភាពរវាងលោកសមរង្ស៊ី និងលោកកឹមសុខា។
ក្នុងលិខិតក្លែងបន្លំ ដែលត្រូវបានគេផ្សព្វផ្សាយតាមអ៊ីម៉ែល និងតាមហ្វេសបុក បានបង្ហាញថា លោកសមរង្ស៊ី បានប្រាប់លោកកឹមសុខា ពីការប្រកាសឈប់ធ្វើសម្ព័ន្ធភាព ដោយសារតែរូបលោក ជាប់ទោសក្នុងរឿងតម្រុយបង្គោលព្រំដែន និងមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០១៣បានទេ។ រីឯលោកកឹមសុខា ក៏បានតបលិខិត ទៅកាន់ជនរួមជាតិ ដោយបរិហារលោកសមរង្ស៊ី ចំពោះការសម្រេចផ្តាច់សម្ព័ន្ធភាពគណបក្សប្រឆាំងនោះ៕
No comments:
Post a Comment
yes