ក្រុមពន្លត់អគ្គិភ័យ ប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅស្រុកគ្លីវឡែន អូក្លាហូម៉ា។ Reuters
ក្រុងអូឡាំពៀ: ក្រុមពន្លត់អគ្គិភ័យ បានតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃទូទាំងតំបន់ភាគខាងលិចអាមេរិក កាលពីថ្ងៃពុធ ក្នុងនោះមានទាំងអគ្គិភ័យពុំអាចគ្រប់គ្រងបានដែលបានបំផ្លាញផ្ទះ ៦០ខ្នង និងឆេះព្រៃទំហំជាង៨.០៩៣ ហិកតារវាងព្រៃឈើជាតិពីរកន្លែង នៅក្នុងរដ្ឋវ៉ាស៊ីនតោន។
អ្នកស្រុកនៃផ្ទះ៤០០ខ្នងទៀតត្រូវជម្លៀសពីតំបន់ជើងភ្នំចន្លោះ ពីទីប្រជុំជនក្លេអេលុម និងទីប្រជុំជនអេឡិនប៊ើកនៃរដ្ឋវ៉ាស៊ីនតោននៅឯជាយខាងកើតនៃជួរ ភ្នំកាស្កាត ជំរុញឲ្យអភិបាលរដ្ឋលោក ស្រីគ្រីស្ទីន គ្រេកហ្គូរ៉េ ធ្វើការប្រកាសពីភាពអាសន្ននៅក្នុងស្រុកទាំងពីរនេះ។
អគ្គិភ័យស្ពានថៃលើដ៏សម្បើម គឺស្ថិតក្នុងចំណោមភ្លើងឆេះព្រៃជាង១០កន្លែង កំពុងឆេះនៅទូទាំង ភាគខាងលិច ដែលធ្វើឲ្យស្វិតស្រពោនក្រោមរលកកម្ដៅនៃសីតុណ្ហភាពឡើងដល់បីខ្ទង់។ សរុបមក អគ្គិភ័យបានឆេះលើផ្ទៃដីទំហំ២០ហិកតានៅទូទាំងរដ្ឋអ៊ីដាហូ វ៉ាស៊ីនតោន អូរេហ្គោន និង រដ្ឋកាលីហ្វ័រនីញ៉ា។
យោងតាមតួលេខពីមជ្ឈមណ្ឌល អគ្គិភ័យអន្តរទីភ្នាក់ងារជាតិ ក្រុងបូយ រដ្ឋអ៊ីដាហូឲ្យដឹងថា នៅទូទាំងប្រទេសនេះ ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដី ប្រមាណ២,៤លានហិកតានៅឆ្នាំនេះ។
ក្រុមអាជ្ញាធរសង្ស័យថា អគ្គិភ័យនៅរដ្ឋវ៉ាស៊ីនតោន បានចាប់ផ្ដើមកាលពីរសៀលថ្ងៃចន្ទនៅឯ ការដ្ឋានសំណង់មួយនៅខាងកើតក្រុងក្លេ អេលូម ។
អ្នកនាំពាក្យក្រុមឆ្លើយតបគ្រា អាសន្នរដ្ឋ លោករីក ស្រ្គីវិន បានថ្លែងថា៖«យើងមិនដឹងពីមូលហេតុ នោះទេ យើងគ្រាន់តែដឹងពីប្រភពចាប់ផ្ដើមប៉ុណ្ណោះ»។
អ្នកនាំពាក្យនាយកដ្ឋានធនធានធម្មជាតិ លោកព្រីន ភ្លីន បាននិយាយថា ដោយគេរំពឹងថាមានខ្យល់បក់ខ្លាំង នៅរសៀលថ្ងៃពុធ និងគ្មានភ្លៀងធ្លាក់នៅក្នុងតំបន់នេះ អស់រយៈពេលបីសប្ដាហ៍មកហើយនោះ ការខូចខាតទំនងជាអាចកើនថែមទៀត។
លោកភ្លីន បានថ្លែងថា អគ្គិភ័យនេះទំនងជារាលដាលទៅកាន់ភាគខាងជើងជាទីដែលវាអាចទៅដល់ តំបន់ព្រៃឈើជាតិវេណិតឈី និងទៅភាគខាងកើតដែលភាគច្រើនគឺជាដីស្រែចម្ការ។ នៅខាងត្បូងនៃអគ្គិភ័យនេះ គឺជាតំបន់ព្រៃឈើជាតិស្នូគូលមី។
នៅក្នុងសេចក្ដីថ្លែងការណ៍សរសេរដៃ លោកស្រីគ្រេកហ្គោរ៉េ បានថ្លែងថា៖«ប្រជាជនរដ្ឋវ៉ាស៊ីនតោនទាំងអស់រួបរួមគ្នាជាមួយនឹង អ្នកដែលបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងអគ្គិភ័យស្ពានថៃលើនេះ។ ការឆេះបំផ្លាញពេញមួយយប់នេះ ធ្វើឲ្យគេនឹកឃើញដល់ការឆេះលឿន និងអគ្គិភ័យស្មានមិនដល់អាចកើតមាន»។ PN
No comments:
Post a Comment
yes