សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

អ.ហ និងនគរបាល ប្រជែងស្នាដៃ ចាប់រថយន្ត ដឹកគ្រញូង

www.dap-news.com
www.dap-news.com

កំពត ៖ ក្នុងប្រតិបត្តិការចាប់រថយន្តដឹកឈើគ្រញូងមួយគ្រឿង ម៉ាកកាមរី ស៊េរី៩៥ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 2A-0474 កាលពីវេលាម៉ោង ១១និង៥០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិ ឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត ត្រូវបានគេរាយការណ៍ថា កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលបាន នឹងកំពុងប្រជែងយកស្នាដៃរៀងៗខ្លួន ក្នុងនោះកម្លាំងអាវុធហត្ថ បានដណ្តើមចាប់រថយន្តដឹកគ្រញូង រីឯកម្លាំង នគរបាលបានឃាត់ខ្លួនជនល្មើស។ ប៉ុន្តែសម្រាប់រថយន្ត និងជនល្មើសរហូតមកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១២ មិនទាន់ត្រូវស្ថាប័នទាំងពីរអង្គភាពនេះ បញ្ជូនទៅខាងរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ឡើយ បើទោះបីមានការបញ្ជាពីព្រះរាជអាជ្ញាធរ អមសាលាដំបូងខេត្តក៏ដោយនោះ។

យោងតាមប្រភពព័ត៌មានមន្ត្រីរដ្ឋបាលព្រៃឈើ បានលួចបង្ហើបថា កាលពីថ្ងៃកើតហេតុ រថយន្តដឹកឈើគ្រញូង មួយគ្រឿងនេះ ត្រូវបានកម្លាំងស្ថាប័នទាំងពីរចាប់ឃាត់ដណ្តើមយករៀងៗខ្លួន ដើម្បីបង្ហាញស្នាដៃ ប៉ុន្តែការ បង្ក្រាបបទល្មើសនេះ គេមិនបានឃើញសុំកិច្ចសហការពីកម្លាំងរដ្ឋបាលព្រៃឈើនោះឡើយ។
ប្រភពព័ត៌មានបានបន្តទៀតថា រថយន្តល្មើសដែលលួចបង្កប់ដឹកគ្រញូង គឺជារថយន្តអធិការនគរបាលស្រុក ឈូក ខេត្តកំពត លោក ព្រហ្ម វាសនា។ ប៉ុន្តែនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ អធិការនគរបាលស្រុកឈូក លោក ព្រហ្ម វាសនា បានបដិសេធ ដោយអះអាងថា ជារថយន្តដែលជួលពីប្រជាពលរដ្ឋ ដើម្បីយកទៅដឹកឈើគ្រញូង ខាងលើ ក្រោយពីកម្លាំងនគរបាលសេដ្ឋកិច្ចរបស់ខេត្តកំពត រាយការណ៍ថា មានក្រុមជនល្មើសលាក់ឈើគ្រញូង នៅមុខផ្ទះ ប្រជាពលរដ្ឋ នៅចំណុចកើតហេតុ ក្នុងភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី។
អធិការនគរបាលរូបនេះបានបន្តថា ខណៈកម្លាំងនគរបាលកំពុងបើករថយន្តឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថរបស់ខេត្តទៅដល់ ហើយដណ្តើមសោរថយន្ត រួចបញ្ឆេះម៉ាស៊ីនបើកនាំឈើគ្រញូងនេះទៅខេត្តតែម្តង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ឈើគ្រញូងដែលត្រូវរឹបអូសបាន មានចំនួន ២៧០គីឡូក្រាម ស្មើនឹង ៦ដុំ។
យ៉ាងណាក៏ដោយ ថ្នាក់លើនឹងពិនិត្យមើល ក៏ដូចជាការផ្តាំផ្ញើឲ្យសមត្ថកិច្ចទាំងពីរស្ថាប័ននេះ ចូលរួមធ្វើការ ជាមួយគ្នា ដោយយោគយល់ មិនគួរណាដណ្តើមស្នាដៃរៀងៗខ្លួននោះឡើយ៕

No comments:

Post a Comment

yes