សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

ថៅកែ​ឡឥដ្ឋ​អ៊ឹ​ង​ប៊ុ​ន​ហួរ​ថ្លើមធំ​ហ៊ាន​ចេញ​មុខរា​រាំង​គ្រឿងចក្រ​ក្រុមការងារ​ក្រសួង​ធនធានទឹក​កាយ​ប្រឡាយរំដោះ​ទឹកជំនន់​




ខេត្ដបន្ទាយមានជ័យ​ ៖​ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ របស់​ក្រុមការងារ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដែល​បាន​ធ្វើ​សកម្មភាព​កាយ​ដី​សាធារណៈ​ ដើម្បី​កាយ​ប្រឡាយ​រំដោះ​ទឹកជំនន់​ បែរ​ត្រូវ​បាន​រារាំង​ពី​ថៅ​កែ​ឡឥដ្ឋ​ឈ្មោះ​ អ៊ឹ​ង​ ប៊ុ​ន​ហួរ​ នៅ​ភូមិ​ទឹក​ ថ្លា​ សង្កាត់​-​ក្រុង​សិរី​សោភ័ណ​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ នាយខុទ្ទកាល័យ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ ថៅកែ​ឡ​ ឥដ្ឋ​ឈ្មោះ​ អ៊ឹ​ង​ ប៊ុ​ន​ហួរ​ កំពុង​តែ​ធ្វើ​ឱ្យ​ស្ទះ​ ដំណើរការ​របស់​ក្រុមការងារ​ក្រសួង​ ធនធានទឹក​និង​ឧតុនិយម​ និង​អាជ្ញាធរ​ ដែនដី​ ខណៈ​ដែល​គាត់​បាន​មក​រារាំង​ គ្រឿងចក្រ​មិន​ឱ្យ​កាយ​ដី​ទ្រព្យសម្បត្ដិ​ សាធារណៈ​របស់​រដ្ឋ​ដើម្បី​បង្ហូរទឹក​ដែល​ កំពុង​ជន់​លិច​នោះ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២០​ខែកញ្ញា​ឆ្នាំ​ ២០១២​ ក្រុមការងារ​របស់​ក្រសួង​ និង​ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ បាន​ធ្វើ​ ការ​កាយ​ប្រឡាយ​រំដោះ​ទឹក​ក្នុង​គម្រោង​ ចំនួន​៥​ ធ្វើ​បាន​សម្រេច​ចំនួន​៤​ ហើយ​ ពេល​នេះ​កំពុង​តែ​មានការ​រារាំង​ បន្ទាប់​ ពី​ឈ្មោះ​ អ៊ឹ​ង​ ប៊ុ​ន​ហួរ​ ។​
​គួរ​រំលឹក​ថា​ ដី​ជា​សម្បត្ដិ​សាធារណៈ​  ដែល​ក្រុមការងារ​របស់​ក្រសួង​និង​មន្ទីរ​ ធនធានទឹក​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ ដើម្បី​កាយ​រំដោះ​ទឹកជំនន់​ គឺជា​ដី​សា​ ធារ​ណៈ​ដែល​ក្រុម​វិស្វករ​ធ្វើ​ផ្លូវ​ និង​ស្ពាន​ ចាក់​ដី​ដើម្បី​ទប់ទឹក​សម្រាប់​ធ្វើ​ស្ពាន​ និង​ សម្រាប់​ឱ្យ​រថយន្ដ​វាង​ឆ្លងកាត់​ ដូច្នេះ​ មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯណា​ មួយ​ឡើយ​ ។​

​លោក​ ចាន់​ យុ​ត្ថា​ នាយខុទ្ទកាល័យ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ ចាត់​ទុក​ការ​រារាំង​ពី​ថៅកែ​ឡឥដ្ឋ​ អ៊ឹ​ង​ ប៊ុ​ន​ហួរ​ គឺជា​រឿង​មិន​ត្រឹមត្រូវ​ និង​ធ្វើ​ រាំងស្ទះ​ដល់​ការ​ប្រើ​គ្រឿងចក្រ​កាយ​ប្រ​ ឡាយ​រំដោះ​ទឹក​ដែល​កំពុង​ជន់​លិចទៅ​ លើ​ដីស្រែ​ចម្ការ​ ផ្ទះសម្បែង​ប្រជា​ពល​ រដ្ឋ​រាប់​ពាន់​គ្រួសារ​នោះ​ ។​ ដូច្នេះ​ជា​ គោលការណ៍​របស់​ក្រសួង​ត្រូវ​តែ​អន្ដរា​ គម​ន៍​មក​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ដ​ ធ្វើ​យ៉ាងណា​ជៀសវាង​ការ​រាំងស្ទះ​ចំពោះ​ ការងារ​ដែល​ត្រូវ​រំដោះ​ទឹក​សង្គ្រោះ​ប្រជា​ ពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នេះ​ ៕

No comments:

Post a Comment

yes