សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

សកម្មភាព​និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះត្រល់​បន្ទាប់​ពី​​​វៀតណាម​គ្រប់គ្រង​


អ្នក​ឯកទេស និង​សកម្មជន​ព្រំដែន​ថ្លែង​ថា កោះត្រល់​ជា​ដែន​កោះ​កម្ពុជា​មួយ​ផ្នែក​ទៀត និង​ជា​កោះ​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម បន្ទាប់​ពី​ទឹកដី​កម្ពុជា​ក្រោម។
RFA/Uon Chhin
១៤-កញ្ញា-២០១២៖ ហាង និង​សកម្មភាព​ចរាចរណ៍​លើ​ដង​ផ្លូវ​មួយ នៅ​លើ​កោះត្រល់។
ក្រោយ​ពី​បាន​កាន់​កាប់ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​នេះ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។
ប្រសិន​បើ​លោក​អ្នក​បាន​អញ្ជើញ​ទៅ​ទស្សនា​កោះត្រល់ ជា​លើក​ដំបូង និង​បាន​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះ​នេះ លោក​អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ស្រមៃ​គិត​ថា លោក​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ទីក្រុង​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ជា​មិន​ខាន។
កោះត្រល់​មាន​កំពង់ផែ​ចំនួន​៣ មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ជិត​១០​កន្លែង មាន​ភូមិឋាន វត្តវ៉ា សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះ​សំណាក់ ភូមិគ្រឹះ បារ ហាង​ម៉ាស្សា ខារ៉ាអូខេ អគារ​លក់​ទំនិញ រោងចក្រ​ផលិត​ទឹកត្រី​ចំនួន​២ ផ្សារ​ទំនើប ផ្សារ​រាត្រី អគារ​រដ្ឋាភិបាល​យ៉ាង​ចាក់​គ្រឹះ និង​មាន​មនុស្ស​រស់នៅ​ជិត​១០​ម៉ឺន​នាក់ និង​មាន​យានយន្ត​គ្រប់​ប្រភេទ មាន​ឡាន​ក្រុង និង​តាក់ស៊ី​ថ្មីៗ​ទំនើបៗ។

វិស័យ​ទេសចរណ៍​នៃ​ប្រទេស​វៀតណាម បាន​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​កោះត្រល់ ជា​ផ្លូវការ​តាម​ភាសា​វៀតណាម ថា ហ៊្វូកុក (Phú Quốc)។ ពាក្យ​ស្លោក​ទេសចរណ៍​របស់​វៀតណាម បាន​ហៅ​កោះត្រល់​ថា ជា​ទី​នៃ​ឋានសួគ៌ និង​ធម្មជាតិ។ មាន​រមណីយដ្ឋាន​ជ្រោះ​ទឹក​ធ្លាក់​ចំនួន​ពីរ​កន្លែង មាន​កន្លែង​មើល​ថ្ងៃ​រះ មាន​កន្លែង​មើល​ថ្ងៃ​លិច មាន​ឧទ្យាន​ជាតិ មាន​ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ មាន​ឆ្នេរ​កម្សាន្ត រហូត​ដល់​មាន​ក្រុម​ទេសចរណ៍​វៀតណាម ខ្លះ​ហៅ​ឆ្នេរ​ខ្សាច់​កោះត្រល់​ថា​ជា​ឆ្នេរ​សួគ៌ា។
កោះ​ត្រល់​ហាង​ទំនើប ៣០៥
១៤-កញ្ញា-២០១២៖ ហាង​ទំនើប នៅ​លើ​កោះត្រល់។ 

No comments:

Post a Comment

yes