សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានគុណបំណាច់ដ៏ខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានសម្រាប់មាតុភូមិកម្ពុជា និងប្រជារាស្រ្តខ្មែរ ក្នុងការនាំមកនូវឯករាជ្យភាពជូនប្រទេសជាត

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ

ប្រទេសកម្ពុជានៅពេលនេះ កំពុងតែមានទុក្ខសោកដ៏ក្រៀមក្រំបំផុត ដោយសារតែព្រះករុ​ណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរពភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានសោយទីវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុង ប៉េកាំង វេលាម៉ោង១និង២០នាទីរំលងអធ្រាត ម៉ោងនៅទីក្រុងភ្នំពេញ ក្នុងជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ ។

ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែរតាមព្រះទីនាំងស្លាបដែលពីទីក្រុងប៉េកាំងមកដល់មាតុប្រទេស កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ក្នុងនោះប្រជាពលរដ្ឋខ្មែរមន្រ្តីអ្នកមុខ អ្នការដែលជាកូនចៅរបស់ព្រះអង្គ បានរងចាំត្រៀបត្រាចាប់តាំងពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ រហូតមកដល់ព្រះបរមរាជវាំងដើម្បីដង្ហែរព្រះបរមសពរបស់ព្រះអង្គ និងបួងសួងឧទ្ទិស កុសលផលបុណ្យ ជូនដល់ព្រះដួងវិញ្ញាណក័្ខន្ធរបស់ព្រះអង្គបានទៅសោយសុខនៅព្រះបរម សុខកុំបីខាន ។


ជាមួយនិងការដង្ហែរព្រះបរមសពរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ពីទី​ក្រុង​ប៉េកាំង មកកាន់មាតុភូមិវិញកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី ដែលជាប្រ​ធានគណបក្ស សង្គ្រោះជាតិ ក៏បានដឹកនាំសមាជិក-សមាជិកការរបស់ខ្លួន ធ្វើ​ពិ​ធី​បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនចំពោះព្រះដួងវិញ្ញាណក័្ខន្ធរបស់ព្រះបាទនរោត្តម សី​ហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរពភាពទឹកដី និងឯកភាពជាតិខ្មែរផងដែរ កាលពី​ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២​ ដោយនៅក្នុងពិធីបង្សុកូលនោះលោក សម រង្ស៊ី បាន​មាន​
​ប្រសាសន៏ថា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះអង្គមានព្រះគុណបំណាច់​ដ៏​ខ្ពង់ខ្ពស់លើប្រជារាស្រ្តខ្មែរដែលជាកូនចៅរបស់ព្រះអង្គទាំងអស់ ដែលក្នុងនោះព្រះ​អង្គបាន​ដឹកនាំប្រជារាស្រ្តខ្មែរដែលជាកូនចៅរបស់ព្រះអង្គ និងប្រទេសជាតិ ទទួលបានភាព​សុខដម​រម្យនា និងទទួលបានការរួបរួមជាតិនិងផ្សះផ្សារជាតិ ឯកភាពជាតិ ធានាបានឯក​រាជ្យ អធិប​តេយ្យជាតិ និងបូរណភាពទឹកដី ។

លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា ក្នុងនោះស្នាមព្រះហស្ថរបស់ព្រះអង្គសំខាន់ៗ មានដូចជា ព្រះអង្គបានធ្វើការដឹកនាំប្រជារាស្រ្តខ្មែរ ធ្វើរាជបូជនីយកិច្ចទាមទារឯករាជ្យពីបា​រាំង ដែលធ្វើឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលិញយ៉ាងថ្លៃថ្នូរដោយគ្មានការបង្ហូរ ឈាមកាលពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៧០ គឺសម័យសង្គមរាស្រ្តនិយមប្រទេសកម្ពុជាបាន សុខសប្បាយ គ្មានសង្គ្រាម ខ្មែរយើងរួមរួមគ្នា ស្រលាញ់គ្នា ពង្រឹងឯកភាពជាតិព្រំដែនប្រ​ទេសកម្ពុជាដោយគ្មានបរទេសឬប្រទេសជិតខាងរំលោភបំពានឡើយ  ទឹកដីរបស់យើងបាន​នៅគង់វង្សពេញលិញ ដែលនៅពេលនោះទ្រព្យសម្បតិ្តជាតិ ទ្រព្យសម្បតិ្តធម្មជាតិ គឺបានថែ​រក្សាពេញលិញគ្មានការបំផ្លិចបំផ្លាញ ហើយពេលនោះប្រទេសកម្ពុជាមានការរីកចំរើន ជីវភាព រស់នៅរបស់ប្រជារាស្រ្តខ្មែរមានកំរិតខ្ពស់ ប្រជាកសិករ មន្រ្តីរាជការ កម្មករ បុគ្គលិកទាំងអស់ ទទួលបានប្រាក់ខែសមរម្យ រួមជាមួយនិងតម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រ ភេទមានតម្លៃ​សម​រម្យដែលអាចឲ្យប្រជាពលរដ្ឋទទួលយកបាន ។

លោក សម រង្ស៊ី ក្នុងឋានះជាប្រធានគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏បន្តថា សម្តេចព្រះអង្គម្ចាស់ នរោត្តម សីហនុ លោកគឺជាព្រះអគ្គមគ្គុទេសន៏ដ៏ឆ្នើមក្នុងការដឹកនាំនាវា កម្ពុជាឆ្ពស់ទៅរកការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ។ លោក សម រង្ស៊ី បានបន្តទៀតថា ដើម្បីជាការតបស្នងសងគុណចំពោះព្រះរាជកិច្ចរបស់ព្រះអង្គ លោកសូមស្នើឲ្យប្រជាពលរដ្ឋ កម្ពុជាទាំងអស់រួបរួមគ្នា ដើម្បីការពារប្រទេសជាតិរបស់យើង ដូចជាសម័យសង្គមរាស្រ្តនិយម ទើបប្រទេសជាតិរបស់យើងអាចរួចផុតមហន្តរាយបាន ។

លោក សម រង្ស៊ី បានបន្តថា ស្នាមព្រះហស្ថរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួត ដែល​ជា​ព្រះមហាវីរក្សត្ររបស់យើង សំខាន់បំផុតមួយទៀតនោះ គឺព្រះអង្គបានដឹកនាំចលនា​តស៊ូរ​ប្រ​ឆាំងនិងបរទេសឈ្លានពានកាលពីទ.វ ឆ្នាំ១៩​៨០ រហូតដល់ដើមទ.វ ឆ្នាំ១៩៩០ ដែលក្នុង​នោះ​ព្រះអង្គបានធ្វើការអំពាវនាវឲ្យកូនចៅរបស់​ព្រះអង្គដែលមានឈានជ័រជាខ្មែរ ព្រលឹងជាខ្មែរ ស្រលាញ់ជាតិមាតុភូមិ ឲ្យរួបរួមគ្នា ដើម្បីរំដោះ​ប្រទេសជាតិពីក្រញាំបរទេសឈ្លានពាន និង​បរិវានៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើង ។ ដែលពេលនោះអ្នកស្នេហាជាតិជាច្រើន​លើស​លុបទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយ​ក្នុងនោះក៏មានវត្តមានរបស់លោក និង​ក្រុមគ្រួសារជាច្រើនរូបទៀតផងដែរ បានចូលរួមជាសមាជិកស្ថាបនិក និងជាថ្នាក់ដឹកនាំ​ចល​នា​ហ្វ៊ុនស៊ុនប៉ិច ដែលក្នុងនោះចលនាហ្វ៊ុនស៊ិនប៉ិច បានរួបរួមជាមួយកម្លាំងអ្នក​ស្នេហាជាតិជា​ច្រើនរូបទៀត បានតស៊ូប្រយុទ្ធលើសមរភូមិសឹក ទាំងនៅលើទឹកដីរបស់ប្រទេសកម្ពុជា និង​ការស៊ូនៅអន្តរជាតិទាំងផ្លូវនយោបាយ ក៏ដូចជាផ្លូវទូតផងដែរ ដើម្បីជំរុញឲ្យបរទេសឈ្លាន​ពាន​មានការចុះថយ ហើយត្រូវតែបង្ខំចិត្តចុះកិច្ចហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​ស្តីពីកម្ពុជា ឆ្នាំ១៩៩១ ។

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៏បន្តទៀតថា កិច្ចព្រមព្រង នោះគឺជាស្នាមព្រះហស្ថរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាវីសក្សត្រ ដែល​យើងត្រូវតែចងចាំ ។ ពីព្រោះដោយសារតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១នោះ​ឯង ទើប​ប្រទេសជាតិរបស់យើងបានទទួលនូវឯករាជ្យភាព បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។ លោក សម រង្ស៊ី បានបន្តថា ជាមួយគ្នានេះផងដែរ គឺនៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតតែ ប៉ុណ្ណោះ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើពិធីរំលឹកខួបទី២១ នៃការចុះហត្ថលេខាលើកិច្ច ព្រម​ព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ហើយនៅពេលនោះយើងក៏ត្រូវតែរំលឹកផងដែរនូវស្ថាម ព្រះ​ហស្ថ​ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែល យើង​គ្រប់គ្នាត្រូវតែរំលឹកនូវគុណបំណាច់របស់ព្រះអង្គ ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបាន ដ៏ខ្ពង់ខ្ពស់ជាទីបំផុត ។ ហើយគុណបំណាច់របស់ព្រះអង្គ ប្រជារាស្រ្តខ្មែរគ្រប់រូប ដោយមិន​ប្រ​កាន់​ប​ក្ខពួន និងគ្រប់និន្នាការគណបក្សនយោបាយទាំងអស់ ត្រូវតែចូលរួមការប្រារព្វខួបទី២១ នៃរំលឹកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ។

ប្រធានគណបក្ស​ សង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៏បន្តទៀតថា ទោះបីជាព្រះ​បាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានសោយទីវង្គតក្តី តែស្នាមព្រះសហ្ថរបស់ទ្រង់គឺ​ស្ថិតនៅជាប់ក្នុងដួងចិត្តរបស់ប្រជារាស្រ្តខ្មែរគ្រប់រូបដែលជាកូន ជាចៅ ចៅទូត ចៅលួត និង​ចៅលារបស់ព្រះអង្គគ្រប់ៗគ្នា ។

ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានបួងសួងសុំឲ្យព្រះដួងវិញ្ញាក័្ខន្ធរបស់ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរពភាពទឹកដី និងឯកភាពជាតិខ្មែរ សូម​យាងទៅសោយសុខក្នុងព្រះសុគតិភពកុំបីខាន ។

លោក សម រង្ស៊ី បានថ្លៃងទៀតថា យើងទាំងអស់គ្នាគឺត្រូវតែបន្តដង្ហែរតាមព្រះរាជតម្រិះរបស់ ព្រះអង្គក្នុងការឲ្យខ្មែររួបរួមគ្នា ហើយបើខ្មែររួបរួមគ្នាខ្មែររស់ខ្មែរផ្កុំផ្កើន តែបើខ្មែរបែកបាក់គ្នា​នោះខ្មែរចុះខ្សោយ ខ្មែររងគ្រោះ ខ្មែរវេទនា ជាតិខ្មែរនិងត្រូវស្លាប់ ។ ហេតុដូច្នេះយើងទាំង​អស់​គ្នាត្រូវតែដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចំរើន។ ការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដើម្បីជា​ការ​ការពារឲ្យដែនដី និងដែនសមុទ្ររបស់យើងបាននៅគង់វង្ស កុំឲ្យបរទេស ឬប្រទេស​ជិត​ខាង​ឈ្លានពាន និងមើលងាយប្រទេសជាតិ និងជាតិសាសន៏របស់យើង ហើយមានតែការធ្វើ តាម​ព្រះរាជតម្រិះរបស់ព្រះអង្គទេ ទើបយើងអាចកសាងប្រទេសជាតិរបស់យើងបានយ៉ាងត្រឹម​ត្រូវ ដែលទ្រង់បានឆ្គាលឲ្យយើងក្នុងការស្រលាញ់ជាតិ និងគោរពស្រលាញ់គ្នា ។ លោក សម រង្ស៊ី បន្តថា យើងក៏ត្រូវតែរួមរួមគ្នាជាធ្លុងមួយដើម្បីប្រឆាំងទៅនិងអំពើពុករលួយផងដែរ ព្រោះ​កាល​ពីព្រះអង្គនៅមានព្រះជន្មនៅឡើង គឺទ្រង់តែងតែការពារប្រជារាស្រ្តរបស់ព្រះអង្គមិនឲ្យរ​ង​គ្រោះ​ដោយសារតែអំពើពុករលួយឡើយ ។ មួយវិញទៀតចំពោះការការពារនូវបរណ​ភាពទឹក​ដីក៏យ៉ាងដូច្នោះផងដែរ គឺព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងមិនឲ្យបរទេសណា​ឈ្លាន​​ពានបានឡើយ រួមជាមួយនិងព្រះរាជកិច្ចដ៏សំខាន់ៗរបស់ព្រះអង្គជាច្រើនទៀត ដែល​ទ្រង់បានខំប្រឹងលះបង់អស់ព្រះកាយពលរបស់ព្រះអង្គដើម្បីឲ្យជាតិ និងប្រជារាស្រ្តព្រះអង្គ ឲ្យរស់នៅប្រកបដោយសេចក្តីសុខសាន្ត ដែលទាងអស់នេះគឺ​ព្រះអង្គបាន​លះបង់ពេញមួយ​ព្រះជន្មរបស់ទ្រង់ ។

សូមជំរាបជូនផងដែរថា នៅបន្ទាប់ពីបានទទួលនូវការយាងចូលទីវង្គតរបស់់ព្រះករុណា ព្រះ​បាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរពភាពទឹកដី និងឯក​ភាព​ជាតិខ្មែរ រួចមកប្រទេសជាមិត្តជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខជូនចំពោះសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទូត ក៏ដូចជាព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលកម្ពុជា​ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំង មូលផងដែរ ។ ការយាងចូលទីវង្គតរបស់ ព្រះករុណាព្រះបាទនរោត្តម សីហនុ គឺជាការបាត់​បង់​នូវវីរបុរសដ៏ឆ្នើមមួយរូបដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា ។


No comments:

Post a Comment

yes