សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

គង់ គាំ ៖ កម្ពុជា ក្រោមរជ្ជកាលរបស់សម្តេចព្រះករុណាព្រះបាទ នរោត្តម សីហនុ ប្រទេសកម្ពុជា ជាកោះសន្តិចភាព ធ្វើឲ្យប្រទេសជាតិនិងប្រជារាស្រ្តរស់នៅដោយ សុខសន្តិភាព

លោក គង់ គាំ ក្នុងកម្មវិធីកន្លងមក

ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថានៅក្នុងប្រទេស និងក្រៅប្រទេសនោះឡើយ នៅបន្ទាប់បាន​ទទួលដំណឹងពីការយាងចូលទីវង្គត់របស់ព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះមហាវី​រ​ក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរពភាពទឹកដី និងឯកភាពជាតិខ្មែរ គ្រប់គ្នាគឺមានការក្តុកកតួល រំជូលចិត្តជាពន់ពេក ព្រោះនឹកស្តាយស្រណោះចំពោះព្រះមហាក្សត្រខ្មែរដែលព្រះអង្គខិតខំបំ ពេញនូវព្រះរាជបូជ្ជនីយកិច្ចរបស់ទ្រង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព ជូនប្រជា​រាស្រ្តខ្មែរដែលជាកូនចៅរបស់ព្រះអង្គ និងប្រទេសជាតិ មាតុភូមិកម្ពុជា ។

សម្តេចព្រះករុណានរោត្តន សីហនុ ព្រះអង្គគឺជាព្រះមហាវីរក្សត្រដ៏ឆ្នើម ក្នុងការទាមទារនូវឯក រាជ្យភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល និងការទាមទារឲ្យមានការគោរព នូវអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាផងដែរ ។ ដែលស្ថាមព្រះហស្ថរបស់ទ្រង់ទាំង នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាដែលជាកូនចៅរបស់ទ្រង់ ស្រលាញ់និងគោរព​ទ្រង់​ជាពន់ពេក ដែលការសោយទីវង្គតរបស់ទ្រង់ គឺជាការបាត់បង់នូវក្សត្រមួយព្រះអង្គដ៏ឆ្នើម របស់កម្ពុជានៅស.វ ទី២១នេះ ។


ជាការគួរឲ្យកត់សំគាល់នៅពេលដែលទទួលដឹងថា ព្រះបរមសពរបស់ទ្រង់ និងត្រូវយាងដង្ហែរ ពីទីក្រុងប៉េកាំង ប្រទេសចិនមកកាន់ប្រទេសកម្ពុជានោះ ប្រជាពលរដ្ឋខ្មែរដែលជាកូនចៅរបស់ ព្រះអង្គរាប់សិបនាក់បានឈរត្រៀបត្រានៅតាមដងមហាវិថីចាប់ពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ រហូរមកដល់ខាងមុខព្រះបរមរាជវាំង ដើម្បីរកចាំដង្ហែរព្រះបរមសពរបស់ទ្រង់ និង​អុជធូបទាន ផ្កាភ្ញី ដើម្បីបូងសួងសុំឲ្យព្រះដួងព្រះវិញ្ញណក្ខ័ន្ធរបស់ទ្រង់បានយាងទៅ​សើយ​នៅ​សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ក៏បានធ្វើពិធីកាន់ទុក្ខ ចំពោះការសោយទីវង្គត់របស់ទ្រង់ផងដែរ ដែលទាំងអស់នេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋ ខ្មែរគឺត្រូវការនូវព្រះវត្តមានរបស់ព្រះអង្គដើម្បីគ្រងប្រថាប់នៅជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ ចៅទួត ចៅលួន ចៅលា និងប្រទេសជាតិមាតុភូមិរបស់យើងយ៉ាងខ្លាំង ។
សូមជុំរាបជូនផងដែរថា ប្រជាពលរដ្ឋខ្មែរដែលធ្លាប់បានរស់នៅឆ្លងកាត់ជំនាន់ព្រះអង្គនៅគ្រប់ គ្រងប្រទេសជាតិ ពួកគាត់បានលើកឡើងថា នៅជំនាន់របស់ទ្រង់គឺព្រះអង្គបានខិតខំយ៉ាង​ខ្លាំងក្នុងការផ្តល់នូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការរស់នៅបានសមរម្យរបស់ ប្រជានុសាស្រ្តរបស់ទ្រង់ និងមានការរីកចំរើនលើគ្រប់វិស័យ ដែលមិនអាចនិងរកអ្វីមកប្រៀប ផ្ទឹមបានឡើយ ។

ទាក់ទងទៅនិងករណីខាងលើនេះផងដែរលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស​ សម រង្ស៊ី ដែលលោកគឺជាអ្នកនយោបាយជើងចាស់មួយរូប និងជាអ្នកដែលធ្លាប់បានឆ្លងកាត់របបនៃការ ដឹកនាំរបស់ព្រះករុណា នរោត្តម សីហនុ លោកបានមានប្រសាសន៏ឲ្យដឹងថា ការសោយទី​វង្គតរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវី​រ​ក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរពភាពទឹកដី និងឯកភាពជាតិខ្មែរ គឺកូនចៅដែលតែងតែបានជ្រក​ក្រោមម្លប់ដ៏ត្រជាក់របស់ទ្រង់​មានការ​សោកស្តាយ និងអាឡោះអាល័យជាពន្ធពេក និងចងចាំនូវព្រះរាជតម្រិះ និងព្រះរាជ្ជបូជ​នីយ​កិច្ច​​រ​បស់​ព្រះអង្គមិនអាចកាត់ថ្លៃបាន និងមិនអាចបំភ្លេចបានឡើយ ពិសេសការទារទាររបស់​ទ្រង់ និងការទទួលបាននូវឯករាជ្យជាតិ រួបរួមគ្នាការពារក៏សាងសេចក្តីសុខ សេចក្តីចំរើន ហើយ​ក្នុងនោះប្រទេសកម្ពុជាស្ថិតនៅក្រោមរជ្ជកាលរបស់ព្រះអង្គគឺជាកោះសន្តិភាព ដែល​មាន​ចំនួន១៧ឆ្នាំ គឺចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ គឺឃើញថាកូនចៅរបស់ព្រះអង្គរស់​នៅ​បានសុខក្សេមក្សាន្ត មានជីវភាពធូធារ និងប្រកបដោយភាពសម្បូរសប្បាយ ។

ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា លោក គង់ គាំ បានមានប្រ សាសន៏បន្តទៀតថា ស្នាមព្រះហស្ថរបស់ទ្រង់ដែលបានទាមទារឲ្យមានកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទី២ចាប់កំណើត​ឡើងវិញ ហើយក្នុងនោះមិនគ្រាន់តែព្រះរាជាណាចក្រកម្ពុជាទី២ចាប់កំឡើតឡើងវិញនោះទេ គឺទ្រង់បានធ្វើឲ្យមានរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលសកលលោកសម័យទំនើបនេះ និយមនិងត្រូវការបែបនេះ គឺដូចអ្វីដែលទ្រង់បាននាំមកឲ្យប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិ របស់យើង ។

លោក គង់ គាំ បានបន្តទៀតថា អំណាចបារាំងបានលើកឲ្យព្រះអង្គឡើងគ្រងរាជ្យតាំងពីទ្រង់ នៅមានព្រះជន្ម១៨-១៩ ព្រះវស្សាមកម្លេះ ហើយជាមួយគ្នានោះលោកក៏បាននឹកឃើញសម័យ ៧មករា ឆ្នាំ១៩៧៩ផងដែរ គឺមេដឹកនាំសព្វថ្ងៃដែលកាលណោះមានទាំងរូបលោកផងដែរ ត្រូ​វ​បានកងទ័ពយួនឈ្លានពាន ត្រួតត្រា លើកបណ្តុបឲ្យឡើងកាន់អំណាច ពិសេសគឺលោក ហ៊ុន សែន បានឡើងកាន់អំណាចនៅវ័យក្មេងដែរ ក៏ប៉ុណ្តែមានការខុសគ្នានិងព្រះមហាវីរ​ក្សត្រ​នរោត្តម សីហនុ យ៉ាងឆ្ងាយដែលមិនអាចបរយាយបាន ។ លោក គង់ គាំ បន្តថាតាមលោក លោកគិតចុះគិតឡើង មើលចុះមើលឡើង វិភាគចុះវិភាគឡើង ឃើញថាព្រះមហាវីរក្សត្រ​នរោត្តម សីហនុ ត្រូវបារាំងលើកព្រះអង្គឲ្យគ្រងរាជ្យសម្បត្តិ ក៏ប៉ុន្តែព្រះអង្គមិនអាចដឹងគុណ​បារាំងបានឡើយ គឺព្រះអង្គបានខិតខំទាមទារយកឯករាជ្យពីបារាំង ដើម្បីបំរើផលប្រយោ​ជន៏​របស់ខ្មែរ និងការពារនូវបូរណភាពទឹកដីរបស់ខ្មែរវិញ មានន៧យថា​ព្រះអង្គធ្វើ​គ្រប់ព្រះរាជ​កិច្ច​របស់​ទ្រង់ដើម្បីតែផលប្រយោជន៏របស់ខ្មែរតែមួយប៉ុណ្ណោះ ។

លោក គង់ គាំ បានថ្លែងទៀតថា  ទាំងអស់នេះគឺខុសគ្នាទាំងស្រុងជាមួយនិងមេដឹកនាំប្រ​ទេស​របស់យើងសព្វថ្ងៃ ដែលមិនបានទាមទារអ្វីដែលជាដុំកំភួនសម្រាប់ប្រជាពលរដ្ឋ និងប្រ​ទេសជាតិរបស់ខ្លួនឡើយ គឺគិតតែពីដឹងគុណ៧មករាជារៀងដ៏រាបនោះ ។ លោកថា ហេតុដូច​នេះបើមេដឹកនាំសព្វថ្ងៃដែលមិនបំភ្លេចចោលការឈ្លានពាន ការកាន់កាប់របស់យួន ងាកមក រកឯករាជ្យ ងាកមករកបូរណភាពទឹកដី និងងាកមកគោរពសិទ្ធិសេរីភាព ជីវភាពរបស់ប្រជា​ពលរដ្ឋទេ គឺមិនអាចតាំងខ្លួនជាអ្នកសីហនុនិយមបានឡើយ ។

ជាមួយគ្នានោះផ្ទុយទៅវិញលោកគិតថា ឥឡូវគឺមានគណបក្ស​ សង្គ្រោះជាតិហើយ ដែលមាន មេដឹកនាំដូចលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន  ដែលក្នុងនោះ​ស្មារតី​របស់​គណបក្ស សង្គ្រោះ​ជាតិ គឺ២៣តុលា ចំណែកឯស្មារតីរបស់គណបក្ស​កាន់​អំណាច​សព្វថ្ងៃ គឺគោរពយ៉ាងខ្ជាប់ខ្ជួននូវថ្ងៃ៧មករា ។ លោកថា គណបក្ស សង្គ្រោះជាតិ គឺផ្តាច់ញ៉ា​យ៉ាង​ប្តូរផ្តាប់ហើយថា និង​បន្តជំរុញអនុវត្តឲ្យបានត្រឹមត្រូវ​ពេញលិញនូវកិច្ច​ព្រមព្រៀងទី​ក្រុង​ប៉ារីស ដើម្បីឲ្យប្រទេសកម្ពុជាមាននីតិរដ្ឋ និងដើម្បីឲ្យស្មារតីរដ្ឋធម្មនុញ្ញ ឬក៏ថាអស់ពីព្រះវត្ត​មានរបស់ព្រះមហាវីរក្សត្រ ដ៏ជាទីគោរព និងជាទីកក់ក្តៅ ជាទីជឿជាក់សង្ឃឹមលើព្រះអង្គក្នុ​ងរឿងប្រទេសជាតិ និងជីវ​ភាពរបស់ប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ងាក​មកចាប់អារម្ភមកលើគណបក្ស​ សង្គ្រោះ ជាតិ ដើម្បីឯករាជ្យ ឯកភាពជាតិ និងដើម្បីការ​អភិវឌ្ឍន៏​ប្រទេសជាតិឲ្យបានត្រឹមត្រូវ ។

ដូចនេះគណបក្ស​ សង្គ្រោះជាតិ គឺមានភារកិច្ចយ៉ាងខ្លាំងក្នុងការសង្គ្រោះប្រទេសជាតិ របស់ យើងឲ្យមានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យ និងការគោរពនូវលទ្ធិប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី និងការរីកចំរើនរបស់ប្រទេសជាតិ ៕

No comments:

Post a Comment

yes