សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 10, 2012

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​រអ៊ូរទាំ​រឿង​ធ្វើ​អត្តសញ្ញាណ ប័ណ្ណ​យកលុយ​ពី​ប្រជាពលរដ្ឋ​ម្នាក់​១​ម៉ឺន​រៀល​


  ​ប៉ោយប៉ែត​៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចន្ទ​គី​រី សង្កាត់​ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាននាំគ្នា​តវ៉ា​រឿង​មន្ត្រី​អាជ្ញាធរ​ភូមិ​ទារប្រាក់​ពួកគាត់​ម្នាក់ ១ ម៉ឺន​រៀល ថ្លៃ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ​។

 បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ “​វរជន​ខ្មែរ​” ប្រចាំខេត្ត​បន្ទាយមានជ័យ ថា មន្ត្រី​អាជ្ញាធរ​ភូមិ​ខាងលើ ពិតជា​បាន​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់ ១ ម៉ឺន​រៀល ប្រាកដ​មែន ថ្លៃ​សេវា​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ប្រជាពលរដ្ឋ​។ បុរស​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ចំពោះ​ពួក​មន្ត្រី​ដូចគ្នា ពួកគេ​មិន​ត្រូវបាន​ទារប្រាក់​ឡើយ ដោយឡែក​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់ នៅតាម​ទីជនបទ​នោះ គឺ​ក្រុមមន្ត្រី​ដាច់ខាត​ត្រូវតែ​ទារប្រាក់​ពី​ពួកគាត់​ម្នាក់ ១ ម៉ឺន​រៀល​។​

​      នៅ​ព្រឹក​មិញ​នេះដែរ លោក​ចៅសង្កាត់​ប៉ោយប៉ែត​ឈ្មោះ គង់ សុខ បាន​ប្រាប់​វរជន​ខ្មែរ​យើង​ថា ករណី​ខាងលើនេះ មិនមាន​ប្រភព​ច្បាស់លាស់​ឡើយ ពោលគឺ​លោក​បានដាក់​កម្លាំង​ទៅ​ស្រាវជ្រាវ​អស់ហើយ បើទោះបីជា​បែបនេះ​ក្តី រឿង​ករណី​ទារប្រាក់​ថ្លៃ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ “​វរ ជន​ខ្មែរ​” យើង​ធ្លាប់បាន​សាកសួរ​មេភូមិ​អូរ​ប្ញ​ស្សី រួចហើយ​មកហើយ គឺ លោក​បាន​សារភាព​ត្រង់ៗ​ថា ពិតជា​បាន​ទារប្រាក់​ពី​ពលរដ្ឋ​មែន​។
      ​ករណី​ដ៏​មិនគួរ​ចង់ឃើញ​ខាងលើនេះ សង្ឃឹមថា រាជរដ្ឋាភិបាល គប្បី នឹង​ជួយ​កែប្រែ​មន្ត្រី​ទាំងនេះ​ផង​ដើម្បី​ជា​ប្រយោជន៍​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​មូលដ្ឋាន​ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផង ដែរ​៕

No comments:

Post a Comment

yes