ក្រុងគុយវ៉េតៈ ពលរដ្ឋគុយវ៉េតរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯទីលានមួយទល់មុខសភាកាលពីថ្ងៃអាទិត្យក្នុងការជួបជុំសន្តិវិធីដែលដឹកនាំដោយក្រុមប្រឆាំងជំទាស់នឹងច្បាប់បោះឆ្នោតថ្មី។
បាតុកម្មថ្មីប្រឆាំងនឹងការកែប្រែការបោះឆ្នោត ដែលត្រូវបញ្ជាដោយ អ្នកគ្រប់គ្រងគុយវ៉េតពីខែមុន មុនការបោះឆ្នោតនៅថ្ងៃទី១ ធ្នូ បាននាំ ឲ្យមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងប៉ូលិស ខណៈការដើរក្បួន បានរាលដាលធ្លាយចេញពីតំបន់មួយដែលតាមធម្មតាគេបម្រុង ទុកសម្រាប់ការជួបជុំ។
លោក សាបះ អាក់-អះម៉ាត់អាល់-សាបះ មេដឹកនាំវ័យ៨៣ឆ្នាំដែលគ្រួសាររបស់លោក បានគ្រប់គ្រងប្រទេសគុយវ៉េតជាង២៥០ឆ្នាំមកហើ់យ បាននិយាយថា ច្បាប់ ថ្មីៗ ត្រូវបានគេធ្វើឡើងក្នុងបំណងអភិរក្សសាមគ្គីជាតិ។ លោក បានព្រមានកាលពីខែមុនថា នឹងមិនមានការអត់ឱនសម្រាប់ការគំរាមដល់សន្តិសុខជាតិឡើយ។
No comments:
Post a Comment
yes