ក្រុងវ៉ាស៊ីនតោនៈ ក្នុងដំណើរទស្សនកិច្ចទៅបរទេសដំបូងរបស់លោកចាប់តាំងពីការបោះឆ្នោតពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា កំពុងតែមានផែនការបំពេញទស្សនកិច្ចជាប្រ វត្តិសាស្រ្តដើម្បីលើកទឹកចិត្តដល់កំណែទម្រង់នៅមីយ៉ាម៉ា ត្រូវបានគេមើលឃើញថាជាជោគជ័យដ៏សំខាន់មួយ ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ហើយលោកក៏នឹងទៅថៃ និងកម្ពុជាផងដែរ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡេអូន ផាណេតា ក៏នឹងធ្វើដំណើរទៅអាស៊ីក្នុងខែនេះដែរ។ ខណៈដែលពេលវេលាជួនគ្នា លោក អូបា ម៉ា នឹងចូលរួមជំនួបកំពូលអាស៊ីខាងកើត នៅកម្ពុជា ដែលក្រុមអ្នកជំនាញមើលឃើញថា ជាសញ្ញាដ៏មានឥទ្ធិពលមួយ។
No comments:
Post a Comment
yes