សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 22, 2012

អាមេរិក ចង់​ឃើញ​កំណែ​ទម្រង់​តាម​សារ​របស់​លោក អូបាម៉ា

Obama-with-asian-cambodia012
មន្រ្តី​ស្ថាន​ទូត​អាមេរិក អះ​អាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋ​អាមេរិក ចង់​ឃើញ​កំណែ​ទម្រង់​នៅ​កម្ពុជា បន្ទាប់​ពី​ការ​ផ្តល់​សារ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រ​សើរ។
អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក សៀន ម៉ាក​គិន​តូស (Sean McIntosh) មាន​ប្រសាសន៍​ថា នេះមិន​​មែន​​ជា​កំហុស​ទេ ដែល​លោក​ប្រធានា​ធិបតី ចង់​ឃើញ​កម្ពុជា​មាន​កំណែ​ទម្រង់ ដូច​ប្រទេស​ភូមា ដូច្នេះ កម្ពុជា​គួរ​តែ​មាន​វិធាន​ការ​ក្នុង​ការ​​ការ​ពារ​សិទ្ធិ​មនុស្ស ដែល​អាច​នាំ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ អាច​ឈាន​ដល់​កម្រិត​មួយ​បន្ថែម​ទៀត។
លោក សៀន ម៉ាកគិន​តូស បន្ថែម​ថា សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​លើកពី​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ការ​រំលោភ​ដី​ធ្លី និង​ការ​បោះ​ឆ្នោតដោ​យ​សេរី និង​យុត្តិ​ធម៌​នេះ​ទៅ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​លើក​ពី​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី ការ​បោះ​ឆ្នោត លទ្ធិ​ប្រជាធិប​តេយ្យ​ និង​អ្នក​ទោស​នយោបាយ​ជាដើម។ ជំនួប​នេះ ត្រូវ​បាន​មើល​ឃើញថា​ មា​ន​ភាព​តាន​តឹង​រវាង​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ៕

No comments:

Post a Comment

yes