សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 12, 2012

គណបក្ស សង្គ្រោះជាតិ មានគោលនយោបាយ ច្បាស់លាស់ក្នុងការលើកកំពស់សិទ្ធិរបស់ជនពិការ ចាស់ជរាដើម្បីរស់នៅបានសមរម្យដូចជាមនុស្សទូទៅ


គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ជាប្រ​ធាន និងអនុប្រធាន រួមជាមួយនិងថ្នាក់ដឹកនាំដ៏ទៃឆ្នើមៗជាច្រើនទៀតនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ មានការយកចិត្តទុកដាក់ជាទីបំផុតចំពោះប្រជាពលរដ្ឋទូទៅទាំងអ្នកមាន អ្នកក្រ ទាំងមនុស្សចាស់ យុវវ័យ វ័យកណ្តាល ពិសេសគឺជនពិការ មិនថាជនពិការដោយការពារជាតិ ជនពិការពីកំណើត ឬពិការដោយគ្រោះថ្នាក់ផ្សេងៗនោះឡើយ ។

គណបក្ស សង្គ្រោះជាតិ បានចេញនូវគោលនយោបាយទាំងនេះយ៉ាងច្បាស់លាស់ ដែលជា គោលនយោបាយថ្នាក់ជាតិ ព្រោះថាមនុស្សគ្រប់រូបចាំបាច់ណាស់ត្រូវទទួលបានការការពារ និង​មានសិទ្ធគ្រប់គ្រាន់សម្រាប់រស់នៅក្នុងសង្គម គឺយើងមិនត្រូវមានការរើសអើង​ចំពោះ​រូប​គាត់ឡើយ ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកបានមានប្រសា​សន៏ឲ្យដឹងថា គណបក្ស សង្គ្រោះជាតិ គឺយើងគិតគូរផលប្រយោជន៏របស់ប្រជាពលរដ្ឋគ្រប់ៗ គ្នានៅក្នុងសង្គម ជាពិសេសគឺជនពិការ ព្រោះជនពិការក៏ជាមនុស្សជាតិរស់នៅក្នុងសង្គមដែរ គឺទាមទារទៅនិងសេចក្តីត្រូវការដូចគ្នានិងអ្នកដែលមិនពិការដែរ ។ លោក យឹម សុវណ្ណ បាន​ថ្លែងទៀតថា នៅក្នុងប្រទេសរបស់យើងជនពិការគឺមានដូចជា ជនពិការដោយ​សារតែសង្គ្រាម ដោយពួកគាត់ហ៊ានលះបង់អាយុជិវិតដើម្បីការពារប្រទេសជាតិ ដោយពួក​គាត់មិនគិតពីនិន្នា​ការ​នយោបាយទាំងអស់ ដែលអ្នកទាំងនោះបានលះបង់អ្វីៗដើម្បីផលប្រយោជន៏ជាតិ និង​ឧត្តម​គតិជាតិ ហើយគណបក្ស សង្គ្រោះជាតិ មានការគោរពនិងឲ្យ តម្លៃដល់ពួកគាត់​យ៉ាង​ខ្ពស់ ។

អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបន្តទៀផងដែរថា មួយវិញទៀតបងប្អូនជនពិការពីកំណើត ពិការដោយគ្រោះថ្នាក់ផ្សេងៗ គណបក្ស សង្គ្រោះ​ជាតិ យកចិត្តទុកដាក់ចំពោះពួកគាត់ដូចជាបងប្អូនពិការដោយការការពារជាតិដូចគ្នាផងដែរ ហើយពួកគាត់មានសិទ្ធិ និងអាចទទួលបានអ្វីៗព្រមទាំងឪកាសការងារដូចជាពលរដ្ឋដែល​មិន​ពិការដែរ ។ លោក យឹម សុវណ្ណ បានបន្តទៀតថា ជាមួយនិងគោលនយោបាយសង្គមកិច្ច​នេះ​ផ​ងដែរ គណបក្ស សង្គ្រោះជាតិ ក៏មានគោលនយោបាយយ៉ាងច្បាស់ក្នុងការជួយ​ឪបត្ថម​ដល់​ចាស់ជរា ដែលពួកគាត់អាចទទួលបានការឧបត្ថមចំនួនបួនម៉ឺនរៀលក្នុងមួយខែ​ជាប្រចាំ​រហូត​ដល់អស់ជីវិត ។​នេះជាប្រាក់ឧបត្ថមបន្តិចបន្ទួចមែនតែគណ​បក្សនិងខិតខំប្រឹងប្រែងបន្ថែម​ទៀត ហើយការផ្តល់ជូននេះទៅតាមកម្រិតសេដ្ឋកិច្ចជាតិរបស់យើងផងដែរ ប្រសិនបើ​សេដ្ឋ​កិច្ច​របស់យើងមានការរីកចំរើនកាន់តែខ្លាំង ប្រាក់ឧបត្ថមនេះក៏​អាចនិងជួយសំរួល​បន្ថែម​ទៀត​ផងដែរ ។ 
ក្នុងករណីយ៉ាងណាក៏ដោយ ក៏មិនត្រូវបានកាត់ផ្តាច់ ទៅវិញជាដាច់ខាតព្រោះនេះ​ជាគោលនយោបាយថ្នាក់ជាតិរបស់គណបក្ស សង្គ្រោះជាតិ ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្ថែមទៀតផងដែរថា គណបក្ស សង្គ្រោះជាតិ គឺធ្វើ ករណីខាងលើនេះដោយពិតប្រាកដ មិនដូចជាគណបក្សកាន់អំណាចនោះឡើយ ពេលត្រូវ​ការសន្លឹកឆ្នោតពីលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទូទៅ វប្បធម៌របស់ពួកគេ​គឺយក​ប្រាក់កាស ឬគ្រឿងឧបភោគបរិភោគផ្សេងៗទៅចែកជូនប្រជាពលរដ្ឋ ដើម្បីបង្ហាញឲ្យឃើញ​ថា​ គេយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ តែនៅពេលទទួលបានសន្លឹកឆ្នោតហើយនោះ គឺ​ពួកគេ​គ្មានគោលនយោបាយដូចជាគណបក្ស សង្គ្រោះជាតិ ដែលបានដាក់​ចេញនៅ​ពេល​នេះ​ឡើយ ។ លោក យឹម សុវណ្ណ ថាប្រជាពលរដ្ឋទូទៅគឺម្នាក់ៗមានគុណបំណាច់​យ៉ាងធំធេង​ណាស់​​សម្រាប់ប្រទេសជាតិ ហេតុដូចនេះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះ​ជាតិ គឺធ្វើអ្វីគិតប្រយោជន៏រាស្រ្ត និងប្រជាពលរដ្ឋជាធំ ។

តំណាងរាស្រ្តមណ្ឌលភ្នំពេញលោក យឹម សុវណ្ណ បានមានប្រសាសន៏ដោយធ្វើការពន្យល់ពី
បច្ចេកទេសនៃការផ្តល់ថវិការជូនចំពោះជនពិការ និងចាស់ជរា ដោយត្រួសៗយ៉ាងដូចនេះថា គណបក្ស សង្គ្រោះជាតិ មុននិងដាក់ចេញនូវគោលនយោបាយផ្តល់ទៅដល់ចាស់ជរា ហើយ និងជនពិការ គឺយើងបានធ្វើការសិក្សាយ៉ាងល្អិតថាលទ្ធភាពសេដ្ឋកិច្ចរបស់យើងដែលមានទំ​ហំជាង១២ពាន់លាន ទៅ១៣ពាន់លានដុល្លាក្នុង១ឆ្នាំគឺយើងអាចធ្វើទៅបាន ព្រោះយើងបាន គិតគូរជាលក្ខណៈបច្ចេកទេសត្រឹមត្រូវយ៉ាងច្បាស់លាស់ មិនមែនយើងធ្វើដោយគ្មានមូលដ្ឋាន ទេ ហើយអ្វីដែលយើងធ្វើគឺស​ម្រាប់និរន្តរភាពយូអង្វែងសម្រាប់បំរើឲ្យផលប្រយោជន៏រ​បស់​ប្រ​ជាពលរដ្ឋ ហើយយើងមិនមែនចង់បានការគាំទ្រពីប្រជាពលរដ្ឋតែមុនពេលបោះឆ្នោតទេ គឺ​យើង​ចង់ឲ្យមានការគាំទ្រពីប្រជាពលរដ្ឋជារៀងរហូរ ពីព្រោះគណបក្សនយោបាយមិន​មែន​បង្កើតតែមួយថ្ងៃសម្រាប់រលាយបាត់ទៅវិញឡើយ ។

លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សប្រឆាំង និងជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច លោក​បានមានប្រសាសន៏ឲ្យដឹងទៀតថា យើងនៅមានគន្លឹះជាច្រើនទៀតដែលអាចធ្វើឲ្យ​សេដ្ឋកិច្ចជាតិរបស់យើងមានការហក់ឡើងខ្ពស់ជាងប្រាក់ចំណូលដែលទទួលបានជារៀងរាល់ ឆ្នាំក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃនេះ តែលោកសុំ មិនលំអិតជូនឡើយ ដល់ពេលយើងទទួលបានជ័យជំនះនៅឆ្នាំ២០១៣ ដែលជាឪកាសរបស់យើងមានច្រើន​ហើយ​ យើងនិងបង្ហាញជូនបងប្អូនឲ្យបានឃើញផ្ទាល់និងភ្នែកគ្រប់គ្នា ។ ដោយ លោកសុំបង្ហើបតែ   ប​ន្តិច​ទាក់ទងទៅនិងអំពើពុករលួយ គឺយើងអាចប្រមូលបានថវិការជាច្រើន រយលានដុល្លា​សម្រាប់​យកមកទ្រទ្រង់ផ្នែកសេដ្ឋកិច្ចរបស់ជាតិ ។

ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថាគណបក្ស សង្គ្រោះជាតិ ពិតជាអាចធ្វើទៅបាន យើងគ្រាន់ តែក្រលែកមកមើលកាលពីជំនាន់លោក សម រង្ស៊ី នៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច គឺលោក សម រង្ស៊ី ធ្វើការងារនេះទទួលបានជោគជ័យ កាលណោះសេដ្ឋកិច្ចកម្ពុជាមាន​ការរី​ក​ចំរើកគួរឲ្យកត់សំគាល់ អំពើពុករលួយត្រូវបានបំបាត់អស់មួយភាគធំ ទំនិញក៏​មានលំនឹង​គ្មាន​ការឡើងថ្លៃខ្ពស់កបពពកដូចជាជំនាន់នេះទេ ក្នុងនោះប្រេងឥន្ទនះគឺមានតម្លៃក៏​ហក់ឡើងខ្ពស់​គ្មានត្រា​ប្រណី ។

ជាមួយគ្នានេះក៏មានការកត់សម្គាល់ផងដែរថា ពេលមានពិធីបុណ្យទានរបស់ជាតិផ្សេងៗ​ដែល​សំខាន់ៗប្រេង បាប់ផ្តើម​ឡើងថ្លៃមួយរំពិច រំរាំដែលចុះថ្លៃមកវិញគឺរាប់សប្តាហ៏ តែក្នុង​នោះ​ក៏មានការកត់សំ​គាល់ផងដែរថា  ស្ថិតនៅក្នុងឪកាស​នៃការឃោសនា​បោះឆ្នោត​ប្រេង​ឥន្ទនះ​បែជាចុះថោក ។

អ្វីទាំងនេះត្រូវបានតាមដានលើកឡើងថា ទាំងអស់នេះក៏មកពីការបញ្ជារពីលោកនាយក​រដ្ឋ​មន្រ្តីផង​ដែរ ព្រោះដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ថារដ្ឋាភិបាលបានធ្វើការបញ្ចុះ​ប្រេង​ឥន្ទនះ ជូនប្រជាពលរដ្ឋ និងតម្លៃទំនិញនៅលើទីផ្សារមួយចំនួន ។ តែសូមកុំភ្លេចនៅ​បន្ទាប់​ពីគេទទួល បានសន្លឹកឆ្នោតបានសម្លេងច្រើន រួមផ្សំទាំងការលួចបន្លំ បំភិតបំភ័យ ទិញដូរហើយនោះ ក្នុងនោះពួកគេក៏ធ្វើបាបបងប្អូនរបស់យើង​ឲ្យរស់នៅវេទ​នារយៈពេលប្រាំ​ឆ្នាំជាបន្តទៀតជាក់ជាមិនខានឡើយ មេ​រៀនយើងបានឆ្លងកាត់រួចមកហើយ​អស់រយៈ​ពេល​ជាង​៣០ឆ្នាំមកនេះ ។

ហេតុដូចនេះជំរើសថ្មីល្អរបស់បងប្អូនមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលជា ក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា និងប្រទេសជាតិរបស់យើង នៅឆ្នាំ២០១៣ខាងមុខនៅពេល បោះឆ្នោត សូមបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នាដែលមានរូបសញ្ញាព្រះអា ទិត្យរះ ៕


No comments:

Post a Comment

yes