លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព
ការទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព គជប
មិនត្រឹមតែគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជានោះទេដែលបាននិងកំពុងតែធ្វើយ៉ាងស្រួចស្រាវនោះ
សូម្បីតែអន្តរជាតិក៏បាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរនៅក្នុងបញ្ហានេះ ព្រោះការបោះឆ្នោតមានសារសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ
។
ការបោះឆ្នោតនៅឆ្នាំ២០១៣ត្រូវតែធានាថា ប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ស្រប ទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ទើបការបោះឆ្នោតនោះអាចទទួលយកបាន
បើមិនដូច្នោះទេការបោះឆ្នោតនោះគឺគ្រាន់តែធ្វើឡើងដើម្បីតែបង្គប់កិច្ចប៉ុណ្ណោះ មួយ
វិញទៀតប្រសិនបើពុំមានការផ្លាស់ប្តូរសមាសភាព គជបទេ នោះគណបក្សប្រឆាំង សង្គ្រោះជាតិ
ក៏និងធ្វើការពិចារណាមិនអាចចូលរួមការបោះឆ្នោតរបៀបនេះផងដែរ ពេលនោះហើយនិងធ្វើឲ្យប្រទេសកម្ពុជាជួបទៅនិងបញ្ហាជាក់ជាមិនខាន
ដោយសារតែការមិនចូលរួមក្នុងការបោះឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ ដែលមានលោកសម
រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជា អុប្រធាននោះ ។
លោក សម រង្ស៊ី កាលពីពេលកន្លងទៅថ្មីៗលោកបានមានប្រសាសន៏ឲ្យដឹងថា
ចលនាដែល យើងកំពុងតែធ្វើទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស
ដែលក្នុងនោះមានទាំងអន្តរជាតិបានគាំ ទ្រយ៉ាងខ្លាំង
ព្រោះគេបានយល់ច្បាស់អំពីបញ្ហាការបោះឆ្នោតនៅកម្ពុជា ។ អស់រយៈពេល៣ អាណត្តិកន្លងមកនេះដែលការបោះឆ្នោតបៀបចំឡើងដោយកម្ពុជាខ្លួនឯងមិនត្រឹមតែគណបក្សប្រឆាំង
គណបក្សនយោបាយផ្សេងៗទេដែលមានប្រតិកម្មនោះ សូម្បីតែប្រជាពលរដ្ឋ
ដែលជាម្ចាស់ឆ្នោតក៏ពួកគាត់មានប្រតិកម្មយ៉ាងខ្លាំងផងដែរ ។
លោក សម រង្ស៊ី បានបន្តទៀតថា គណបក្ស សង្គ្រោះជាតិ ធ្លាប់បានប្រកាសហើយថា
យើងមិនទទួលយកទេការបោះឆ្នោតណាដែលមិនមានការផ្លាស់ប្តូរ គជប នោះ ។ ហើយជាមួយគ្នា
នោះនៅលើឆាកនយោយបានប្រទេសកម្ពុជា គឺមានភាពច្បាស់លាស់ជាងមុនបន្តិច
ព្រោះពីមុនគឺមានភាពស្មុកស្មាញរញ៉េរញ៉ៃ ព្រោះមានគណបក្សច្រើន
សូម្បីតែនៅរដ្ឋសភាក៏មានអាសនះរហូតដល់ទៅប្រាំគណបក្សផងដែរ ។ លោក សម រង្ស៊ី បន្តទៀតថា
តែនៅក្រោយការ បោះឆ្នោតឃុំ-សង្កាត់ កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញឲ្យឃើញថា
គណបក្សសម្រាប់ធ្វើការប្រគួតប្រជែងគ្នាគឺមានតែបីទេ គឺគណបក្ស
ប្រជាជនកាន់អំណាចសព្វថ្ងៃ គណ បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
តែក្រោយមកទៀតគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានរួមបញ្ចូលគ្នាជាសម្លេងតែមួយដោយបង្កើតបានជាគណបក្ស សង្គ្រោះ ជាតិ ។
ដូច្នេះប៉ូលគណកប្សដែលត្រូវប្រគួតប្រជែងគ្នាសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៣ គឺ
នៅមានតែពីរប៉ុណ្ណោះ នោះគឺការគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជន
ដែលអាចធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសគណបក្សណាមួយបានយ៉ាងច្បាស់លាស់
លែងមានភាពស្រពិច ស្រពិលទៀត ។
ប្រធានគណបក្ស សង្គ្រោះជាតិ បានបន្តទៀតថា នៅលើពិភពលោកបទពិសោធបានបង្ហាញ
ឲ្យឃើញយ៉ាងច្បាស់ហើយផងដែរ ប្រសិនបើមានការបោះឆ្នោតដោយមួយតទល់និងមួយ គឺ
គណបក្សកាន់អំនាចផ្តាច់ការ មិនអាចយកឈ្នះលើគណបក្សប្រជាធិបតេយ្យបានឡើយ ។ លោកបន្តទៀតថា
ហេតុដូចនេះការបោះឆ្នោតមានតែមួយទល់និងមួយគឺគណបក្ស សង្គ្រោះ ជាតិអាចធ្វើការទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព
គជបបាន ហើយប្រសិនបើមិនមាន ការផ្លាស់ប្តូរសមាសភាព គជប គណបក្ស សង្គ្រោះជាតិ
មិនចូលរួមការបោះឆ្នោតទៀតនោះ ការបោះឆ្នោតគឺមិនមានន័យ និងមិនមានតម្លៃឡើយ ហើយរដ្ឋាភិបាលដែលកើតមករបៀប
នេះគឺមិនមានអ្នកណាទទួលស្គាល់ឡើយ ហើយប្រសិនបើគ្មានគេទទួលស្គាល់រដ្ឋាភិបាល
នោះ ប្រទេសកម្ពុជានិងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន
ព្រោះអន្តរជាតិក៏លែងផ្តល់ជំនួយដល់កម្ពុជា ហើយការដើរខ្ចីបុលថវិការពីអន្តរជាតិក៏លែងបានទៀតផងដែរ
រួមទាំងមិនអាចធ្វើការជួញដូរជាមួយនិងអន្តរជាតិបានថែមទៀត ។
ប្រធានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា លោក សម
រង្ស៊ី បានថ្លែងទៀតថា មូល ហេតុទាំងអស់នេះហើយ
និងធ្វើឲ្យរដ្ឋាភិបាលសព្វថ្ងៃនិងធ្វើការពោចារណាលើបញ្ហាការផ្លាស់ប្តូរសមាសភាព គជប
។ ជាមួយគ្នានោះអន្តរជាតិ គឺគេយល់ខ្លាំងណាស់ចំពោះបញ្ហាខាងលើនេះ
ហើយគេបានជំរុញយ៉ាងខ្លាំងឲ្យមានការផ្លាស់ប្តូរ គជប ដែលនេះជាលើកទីមួយហើយដែលអន្តរជាតិចេញមុខជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ
និងឲ្យមានការផ្លាស់ប្តូរ គជប ។ ជាមួយគ្នានោះកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ
ព្រឹទ្ធសភាប្រទេសហ្វីលីពីន ក៏បានធ្វើញត្តិទាមទារស្នើរឲ្យមានការផ្លាស់ប្តូរ គជប
ហើយសហភាពអ៊ឺរុប ដែលមាន២៧ប្រទេសនៅ ទ្វីបអ៊ឺរ៉ុប
សភាអ៊ឺរ៉ុបក៏បានអនុម័តញត្តិមួយទាមទារឲ្យមានការផ្លាស់ប្តូរ គជបផងដែរ ជាមួយគ្នានោះថ្មីៗនេះព្រឹទ្ធសភាប្រទេសអូស្រ្តាលី
ក៏បានអនុម័ត្តនូវញត្តិមួយទៀតទាមទារឲ្យមានការផ្លាស់ប្តូរ គជប ដូចគ្នា
ហើយក្នុងនោះនៅតែប៉ុន្មានថ្ងៃខាងមុខនេះតៀតលោកប្រធានាធបិតីសហរដ្ឋអាមេរិក
ក៏និងធ្វើតំណើរមកកាន់ប្រទេសកម្ពុជាផងដែរ ហើយលោកជឿថាលោក បារ៉ាក់ អូបាម៉ា
គឺច្បាស់ជាគាំទ្រអង្គការសហប្រជាជាតិ ក្នុងការឲ្យមានការផ្លាស់ប្តូរ គជប ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌នោះ ។
លោក សម រង្ស៊ី ថ្លែងទៀតថា
សហរដ្ឋអាមេរិកគឺគោរពអង្គការសហប្រជាជាតិខ្លាំងណាស់
មុននិងសហរដ្ឋអាមេរិកធ្វើសេចក្តីសម្រេច ធ្វើអន្តរាគមន៏ទៅប្រទេសណាមួយក្នុងពិភពលោកគឺតែងតែស្នើសុំការយល់ព្រម
និងការគាំទ្រពីអង្គការសហប្រជាជាតិ ហើយចំពោះប្រទេសកម្ពុជារបស់យើងគឺអង្គការសហប្រជាជាតិស្នើសុំឲ្យមានការផ្លាស់ប្តូរ
គជប ។ ដូច្នេះសហរដ្ឋអាមេរិកគឺគេត្រូវតែគាំទ្រគោលជំហ៊រ សំណើររបស់អង្គការសហប្រជាជាតិឲ្យមានការផ្លាស់ប្តូរ
គជប ។ ហេតុដូចនេះលោក បារ៉ាក់ អូបាម៉ា
ច្បាស់ជានិងជំរុញរដ្ឋាភិបាលសព្វថ្ងៃឲ្យមានការផ្លាស់ប្តូរ
គជប ជាក់ជាមិនខាន ។
លោកសម រង្ស៊ី បន្តថា អ្វីទាំងអស់នេះបង្ហាញឲ្យយើងឃើញហើយថា
ទាំងនៅក្នុងប្រទេស និងនៅក្នុងពិភពលោក នៅលើឆាកអន្តរជាតិ គឺមានចរន្តមួយយ៉ាងខ្លាំងទាមទារឲ្យមានការផ្លាស់ប្តូរ
គជប ហើយជាមួយគ្នានោះលោកមានជំនឿថាមិនយូរទេនិងមានការផ្លាស់ប្តូរ គជប ហើយពេលមានការផ្លាស់ប្តូរបែបនេះ
ការបោះឆ្នោតគឺយើងអាចទទួលយកបាន ។ តែប្រសិនបើមិនមានការផ្លាស់ប្តូរ គជប ទេគឺគណបក្ស
សង្គ្រោះជាតិ មិនលេងចូលជាមួយនិងគណបក្ស ប្រជាជនសព្វថ្ងៃឡើយ
ហើយការបោះឆ្នោតពេលនោះមិនអាចទទួលយកបាន រដ្ឋាភិបាល ដែលកើតឡើងរបៀបនេះ ក៏មិនមាននរណាទទួលស្គាល់ផងដែរ
ដូចលោកបានជំរាបពីខាងដើម
ពេលនោះហើយប្រទេសកម្ពុជានិងជួបបញ្ហាយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន ។
ដូច្នេះយើងត្រូវតែគិតពិចារណាដើម្បីបញ្ជៀសពីវិបត្តិ
ពីចលាចលនោះគឺត្រូវតែផ្លាស់ប្តូរ គជប ដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវដែលទាំងអស់គ្នាអាចទទួលយកបាន
ហើយក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏និងចូលរួមក្នុងការបោះឆ្នោតដែរ ហើយការបោះឆ្នោតដែលមានគណបក្ស
សង្គ្រោះជាតិចូលរួម ទាំងយើងទាំងអស់គ្នា ទាំងសហគមន៏អន្តរជាតិ គឺអាចទទួលយកបានគ្រប់ៗគ្នា
។
ពេលនោះហើយដែលជ័យជំនះនិងធ្លាក់មកលើគណបក្ស សង្គ្រោះជាតិ
ព្រោះប្រជាពលរដ្ឋខ្មែរ មិនបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចសព្វថ្ងៃទៀតឡើយ
ដែលគណបក្សមួយនេះត្រូវបានគេមើលឃើញថា បាននិងកំពុងតែដឹកនាំប្រទេសទៅរកគ្រោះមហន្តរាយនោះ
៕

No comments:
Post a Comment
yes