សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

ស្របពេលដែលលោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ានលោក សម រង្ស៊ី ធ្វើជាប្រធានកិច្ចប្រជុំ នៃក្រុមប្រឹក្សាសេរីភាពប្រជាធិបតេយ្យអាស៊ី នៅបាងកក


ជាមហាកិត្តិយសរបស់លោក សម រង្ស៊ី ធ្វើជាប្រធានកិច្ចប្រជុំ នៃ ក្រុមប្រឹក្សាសេរីភាពប្រជា​ធិប​តេយ្យ អាស៊ី នៅបាងកក ។

ប្រមុខបក្សប្រឆាំងក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ វិច្ឆិកា បានទៅដល់ទីក្រុងបាងកកប្រទេសថៃ​ដើម្បីដឹកនាំកិច្ចប្រជុំរយៈពេល៤ថ្ងៃ ( ពីថ្ងៃទី១៦-១៩ វិច្ឆិកា ) នៃក្រុមប្រឹក្សាសេរីភាពប្រជាធិបតេយ្យ​អាស៊ី ហៅកាត់ថា « CALD » ។

ប្រភពពីមន្រ្តីគណបក្ស សង្គ្រោះជាតិ បានឲ្យដឹងថា ក្នុង
នាមជាប្រធាន « CALD » លោក សម រង្ស៊ី នឹង​ដឹកនាំកិច្ចប្រជុំ នៃ គណៈកម្មាធិការប្រតិបត្តិរបស់ « CALD » និង ចូលរួមសន្និសីទ « CALD » ស្តីពី​លទ្ធិប្រ​ជា​​ធិបតេយ្យ និង សិក្ខាសាលា « CALD » ស្តីពីការប្រែប្រួលអាកាសធាតុ ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសេរីភាព ប្រជាធិបតេយ្យ អាស៊ី « CALD »  គឺជាបណ្ដុំនៃ​គណបក្ស​នយោ​បាយចំនួន១០ មកពីចំនួន ១០ ប្រទេសនៅអាស៊ី ។ ក្នុងនោះរួមមាន កម្ពុជា ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន សិង្ហបុរី សេរីលង្ការ កោះតៃវ៉ាន់ និង ថៃឡងដ៏ ៕

No comments:

Post a Comment

yes