សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

រថយន្ត​ពិសេស​សម្រាប់​លោក​ប្រធានាធិបតី​អូបា​ម៉ា ជិះ និង កង​អង្គរក្ស បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​


ភ្នំពេញ​៖ រថយន្ត​ពិសេស​ដ៏​ទំនើបៗ​ចំនួន​៤​គ្រឿង សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ជិះ និង​កង​អង្គរក្ស​របស់​លោក បាន​មកដល់​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ។ ក្រោយពេល​ចុះចត​នៃ​យន្តហោះ​ពិសេស ដឹកនាំ​សំភារៈ​និង​អង្គរក្ស សម្រាប់​គណៈប្រតិភូ​អាមេរិក​នោះ រថយន្ត​ទំនើបៗ​ចំនួន​៤​គ្រឿង រួម​នឹង​កងការពារ​ជាច្រើន​នាក់ បាន​បើក​ចេញ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​។​

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន អោយ​ដឹង​ថា លោកស្រីHillary Rodham Clonton រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​អម​ដំណើរ​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។


លោក ស្រី​រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​ចូលរួម​ជាមួយ​លោក​ប្រធានាធិបតី អូ​បា​ម៉ា រួម​ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ ដើម្បី​ជួប​ទ្វេភាគី​ជាមួយ​សម្ដេច​ តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ជុំវិញ​បញ្ហា​អាទិភាព និង​បញ្ហា​តំបន់​សំខាន់ៗ ដែល​នឹង​ត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា ។​

គួរ បញ្ជាក់​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា នឹង​មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត និង​កិច្ចប្រជុំ​ទាក់ទង​ដទៃ​ទៀត ៕

No comments:

Post a Comment

yes