សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 19, 2012

លោក​អូបាម៉ា មក​ដល់​កម្ពុជា​ហើយ

Barak_Obama

ភ្នំពេញៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៩​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា​មក។
នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អគ្នេយ៍​លើក​ទី១ បន្ទាប់​ពី​រូប​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​អាមេរិក​អាណត្តិ​ទីពីរ និង​ជា​គោល​នយោ​បាយ​ការ​បរទេស​មួយ​របស់​លោក​ផង​ដែរ។
លោក​ប្រធានាធិបតី​អូបាម៉ា ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក និង​អាស៊ី​បូព៌ា។ នៅ​ថ្ងៃ​អង្គារ​ទី​២០ ខែ​វិច្ឆិកា លោក​អូបាម៉ា ក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ វេន ជាប៉ាវ​ផង​ដែរ។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ប្រធានាធិបតី​សហរដ្ឋអា​មេរិក បាន​មក​ប្រទេស​កម្ពុជា។ ចំណែក​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ខិត​ខំ​ពង្រឹង​សន្តិសុខ និង​មាន​ការ​យាម​ល្បាត​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការពារ​មេដឹកនាំ​ពិភព​លោក។

No comments:

Post a Comment

yes