សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 12, 2012

មេធាវី​លោក សម រង្ស៊ី ដាក់​បណ្តឹង​​ជំទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

IMG_4391
លោកជូង ជូងី មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី
ភ្នំពេញៈ មេធាវីរបស់​​លោក សម រង្ស៊ី ​អតី​ត​ប្រ​ធាន​​គណបក្ស​ប្រឆាំង បាន​ដាក់​បណ្តឹង​ជំទាស់ ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ទាម​ទារ​​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ​.​ជ​.​ប​.) រក្សា​ឈ្មោះ​លោក សម រង្ស៊ី នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត នៅ​ខែ​កក្កដា ឆ្នាំ​២០១៣​។
ការ​ប្តឹង​ជំទាស់​របស់​មេ​ធាវី​គណ​បក្ស​ប្រ​ឆាំង​រូប​នេះ​បាន​ធ្វើ​ឡើង​រយៈ​ពេល៧ ថ្ងៃ​ បន្ទាប់​ពី​​ ក្រុម​ប្រឹក្សា​ជំនុំជម្រៈ ​គ.ជ.ប បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​សំអាង​លើ​សាល​ដី​ការ​​របស់​តុលាកា​រ​កំពូល​ដែល​​បាន​​កាត់​ទោស​លោក​សម រង្ស៊ី​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​​​ព្រំដែន​កម្ពុជា-វៀតណាម។

No comments:

Post a Comment

yes