សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 23, 2012

ការ​ពន្យារ​ពេល​បូម​យក​ប្រេង​របស់​ក្រុមហ៊ុន​អាមេរិក​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

លោក​បណ្ឌិត​រដ្ឋ ជាម យៀប ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ស្ដីពី​បញ្ហា​បូម​យក​រ៉ែ​ប្រេង
 នៅ​សាលា​គរុកោសល្យ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១២

ក្រុម​យុវជន​ជួប​ជុំ​គ្នា​ពិភាក្សា និង​ស្វែង​រក​ព័ត៌មាន​អំពី​ចំណូល​ធនធាន​ប្រេង រ៉ែ និង​ការ​ប្រើប្រាស់​ធនធាន​រ៉ែ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ជៀសវាង​អំពើ​ពុក​រលួយ នៅ​គ្រា​ដែល​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បូម​យក​ប្រេង​នៅ​បាត​សមុទ្រ​កម្ពុជា។
គម្រោង​ទាញ​យក​រ៉ែ​ប្រេង នៅ​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​ឆ្នាំ​២០១២ នេះ ត្រូវ​បាន​បរាជ័យ ដោយ​សារ​ក្រុមហ៊ុន​ទទួល​វិនិយោគ​នោះ​បាន​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​២០១៦ ដោយ​សារ​មិន​បាន​បញ្ចេញ​ព័ត៌មាន​ពី​បញ្ហា​នេះ មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។
តំណាង​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​ឲ្យ​ដឹង​ថា ការ​ពន្យារ​ពេល​របស់​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ សឺវរ៉ុន (Chevron) បូម​យក​ប្រេង​ពី​បាត​សមុទ្រ​នៅ​ប្លុក​អេ (A) ស្ថិត​នៅ​ភាព​អាថ៌កំបាំង​នៅ​ឡើយ គឺ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​បញ្ហា​នេះ​ទេ។ ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​វេទិកា​យុវជន ស្ដីពី​ការ​យល់​ដឹង​របស់​យុវជន​ទៅ​កាលានុវត្តភាព​របស់​កម្ពុជា ក្នុង​ការ​ធានា​ពី​តម្លាភាព​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម ដែល​គេ​ធ្វើ​ឡើង​នៅ​សាលា​គរុកោសល្យ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ឆ្នាំ​២០១២។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ ដូច្នេះ​លោក​បាន​រៀបចំ​វេទិកា​យុវជន ដើម្បី​ឲ្យ​យុវជន​មាន​ឱកាស​សួរ​ដេញ​ដោល​អំពី​បញ្ហា​នេះ​ទៅ​អ្នក​តំណាង​រាស្ត្រ ពីព្រោះ​ថា យុវជន​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ដើម្បី​ឲ្យ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ។
កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ក្រុមហ៊ុន​សឺវរ៉ុន គ្រោង​បូម​យក​ដំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី១២ ខែ​១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង​១២ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ ដោយ​សារ​ក្រុមហ៊ុន​សឺវរ៉ុន បាន​ពន្យារ​ពេល​រហូត​ទៅ​ដល់​ឆ្នាំ​២០១៦ ដោយ​សារ​តែ​កម្ពុជា កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​ប្រេង និង​ឧស្ម័ន​នៅ​ឡើយ។
ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន​សឺវរ៉ុន និង​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ឡើយ​ទេ នៅ​ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​រុករក​ប្រេង​នោះ។
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​ឆ្លើយ​តប​ទៅ​កាន់​ក្រុម​យុវជន​ថា ការ​ពន្យារ​ពេល​បូម​យក​ប្រេង​ពី​បាត​សមុទ្រ​កម្ពុជា នេះ ដោយ​សារ​ក្រុមហ៊ុន​សឺវរ៉ុន ត្រូវ​សិក្សា​បន្ថែម​ទៀត​អំពី​ការ​រុករក និង​បូម​យក​ប្រេង​នេះ។
និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិក​សីហនុរាជ ឈ្មោះ ស៊ីនួន បាន​លើក​ឡើង​ថា វា​ជា​កត្តា​សំខាន់​ណាស់​នៅ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា បច្ចុប្បន្ន សម្រាប់​ក្រុម​យុវជន​ទទួល​បាន​ព័ត៌មាន​អំពី​ចំណូល​នានា​របស់​រដ្ឋាភិបាល ពិសេស​គឺ​ចំណូល​បាន​មក​ពី​ធនធាន​រ៉ែ និង​ប្រេង ហើយ​ប្រើប្រាស់​ចំណូល​ពី​ធនធាន​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គ្មាន​អំពើ​ពុក​រលួយ។
ក្រុមហ៊ុន​សឺវរ៉ុន ជា​ក្រុមហ៊ុន​ប្រេង​ធំ​មួយ​របស់​អាមេរិក ក្រុមហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​អភិវឌ្ឍ​តំបន់​អណ្ដូង​ប្រេង​លើ​ផ្ទៃ​សមុទ្រ​ជា​លើក​ដំបូង​នៅ​កម្ពុជា នា​ឆ្នាំ​ក្រោយ។ ម្យ៉ាង​ទៀត គេ​សង្ឃឹម​ថា កម្ពុជា នឹង​ក្លាយ​ជា​គោលដៅ​ចាប់​អារម្មណ៍​នៅ​ក្នុង​តំបន់ សម្រាប់​អ្នក​វិនិយោគ​មក​បណ្ដាក់​ទុន​លើ​វិស័យ​ប្រេង និង​ឧស្ម័ន។ ក្រុមហ៊ុន​សឺវរ៉ុន មាន​ចំណែក ៣០% នៅ​ក្នុង​ប្លុក​អេ ដោយ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​ដៃគូ​ពាណិជ្ជកម្ម ដូចជា ក្រុមហ៊ុន​មីតស៊ុយ (Mitsui & Co) ក្រុមហ៊ុន​គ្រីស អ៊ីននើជី (Kris Energy) និង​ក្រុមហ៊ុន​ជីអេស កាល់តិច (GS Caltex Corp) នឹង​មាន​មុខ​ងារ​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​គម្រោង​នេះ។
ប្រទេស​កម្ពុជា គ្រោង​បូម​យក​ប្រេង​ពី​បាត​សមុទ្រ​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​គម្រោង​នេះ បាន​ពន្យារ​រហូត​ដល់​ចុង​ឆ្នាំ​២០១២។ ប៉ុន្តែ​នៅ​ពេល​នេះ គម្រោង​នេះ​ត្រូវ​បាន​ពន្យារ​ជា​ថ្មី​ម្ដង​ទៀត រហូត​ដល់​ឆ្នាំ​២០១៦។
លោក ជាម យៀប បញ្ជាក់​ទៀត​ថា នៅ​ខណៈ​ដែល​ទីផ្សារ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ មាន​តម្លៃ​ខ្ពស់​នោះ រដ្ឋាភិបាល​បាន​បញ្ចេញ​ទុន​ជួយ​ទប់​តម្លៃ​ប្រេង​កុំ​ឲ្យ​ឡើង​ថ្លៃ​ខ្ពស់​ពេក​ក្នុង​មួយ​ខែ​ជាង ២០​លាន​ដុល្លារ​អាមេរិក៕

No comments:

Post a Comment

yes