សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 13, 2012

កម្មករខ្មែរក្រោមនៃរោងចក្រ My Phong នៅតែបន្តធ្វើកូដកម្ម


នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នេះ កម្មកររោងចក្រស្បែកជើង My Phong ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង នៅតែបន្ត ធ្វើកូដ កម្ម  ដើម្បីទាមទារឲ្យថៅកែរោងចក្រ ដំឡើងប្រាក់ខែ ។ ក្រុមសន្តិ សុខ  រោងចក្រ និងប៉ូលិស្ត ១១៣ នៃអាជ្ញាធរវៀត ណាមបាន ប្រើ អំពើហិង្សលើកម្មករ និងបានចាប់ខ្លួនកម្មករម្នាក់ ដែលគេចាត់ ទុកថា ជាមេខ្លោង ។   

លោក ចន្ទ ហេន កម្មករខ្មែរក្រោមមួយរូបដែលបាន ចូលរួម នៅក្នុងការធ្វើកូដកម្មនេះដែរនោះ បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា “ នៅថ្ងៃនេះកម្មកររោងចក្របានធ្វើកូដកម្មជាលើកទី ២ តែថ្ងៃ នេះពួកសមត្ថកិច្ច បានប្រើនូវអំពើ ហិង្សា ដាក់កម្មករ ។ ពួកនគរ បាល បានស្លៀកពាក់ខោអាវស៊ីវិលលាយឡំជាមួយកម្មករ រួចក៏ បានចាប់ជំរិតដល់កម្មករជន ជាតិយួនម្នាក់ដែលជាមេក្លោង ដោយដាក់ខ្នោះដៃ “។
អំពើហិង្សាបានកើតឡើងដោយនគរបាលបានប្រើគ្រាប់បែកផ្សែងបាញ់លើកម្មករ ខណៈដែលក្រុមកម្មករ បាននាំគ្នា សម្រុកចូល ជួយ អន្តរាគមន៍កម្មករម្នាក់ដែលត្រូវចាប់ខ្លួន ។
លោក ចន្ទ ហេន បានបន្តថា ៖ “ពួកគេបានយកគ្រាប់បែកផ្សែង បាញ់ ចូលភ្នែកកម្មករបណ្តាល ឲ្យកម្មករជា ច្រើននាក់បាន រកាំភ្នែក ” ។
មិនមានអ្នកយកព័ត៌មានទេ ខណៈដែលកម្មកររាប់ពាន់អ្នកធ្វើ កូដកម្ម ៣ ថ្ងៃមកហើយ ដែលលោក ចន្ទ ហេន ប្រាប់ថា “ថៅកែ រោង ចក្របានប្រើលុយទិញដាច់ពួកអាជ្ញាធរទៅហើយ ព្រោះ ពេល សមត្ថកិច្ចចុះមក  គឺមិនមែន ការពារកម្មករទេ គឺជាការពារ ដល់រោងចក្រទៅវិញ” ។
កម្មករខ្មែរក្រោមម្នាក់ត្ រូវបានអាជ្ញាវៀតណាមហាមឃាត់មិនឲ្យ ថតរូបពួកគេទេ ខណៈដែលពួក គេប្រើ អំពើហិង្សាលើកម្មករ ។
សូមបញ្ជាក់ថា ការធ្វើកូដកម្មនេះ អូសបន្លាយ ៣ ថ្ងៃមកហើយ ដោយ កម្មករខ្មែរក្រោម រួមជាមួយកម្មករជន ជាតិយួនសរុប ទាំង អស់ ប្រមាណជាង ១ ម៉ឺននាក់ ធ្វើកូដកម្ម នៅមុខរោងចក្រ ដើម្បី ទាមទារឲ្យ ថៅកែរោង ចក្រដំឡើងប្រាក់ខែឲ្យពួកគេថែម ៣ សែន ដុង ( ៣០០.០០០ d) ទៀតក្នុងមួយខែ ដែលបច្ចុប្បន្ន ប្រាក់ខែរបស់ ពួក គេបានត្រឹមតែ ១ លាន ៤ សែន ៩ ម៉ឺន ៨ ពាន់ ដុង (១.៤៩៨. ០០០d) ប្រហាក់ប្រហែល ៧០ ដូល្លារ តែប៉ុណ្ណោះ  ៕

No comments:

Post a Comment

yes