-អាជ្ញាធរវៀតណាមបានកោះនិមន្តព្រះតេជព្រះគុណព្រះនាម លីវ នី នៃវត្តសិរីតាសេក ឃុំតាសេក ភូមិវិញហាយ ស្រុកវិញចូវ ខេត្តសុកត្រាំង ឲ្យទៅរួមប្រជុំនៅវត្តឃ្លាំង ខេត្តសុកត្រាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ។
នៅក្នុងអង្គប្រជុំនោះ អាជ្ញាធរវៀតណាមបានរៀបផែន ការឲ្យ ព្រះសង្ឃ ដែលត្រូវបានចាត់តាំង ជាសមាជិក សមាគម ព្រះសង្ឃ ស្នេហាជាតិវៀតណាម ដែលជាអង្គការចាត់ តាំង ក្រោមឆត្រពុទ្ធ សាសនាមហាយានវៀតណាម ដើម្បីធ្វើការ ចោទប្រកាន់ ចំពោះព្រះតេជព្រះគុណ លីវ នី ពីបទរំលោភ បំពានច្បាប់ពុទ្ធ សាសនា ដោយមិនព្រមចាប់ ផ្សឹកព្រះតេជព្រះ គុណ ថាច់ ធឿន ដែលអាជ្ញាធរ វៀតណាម ចង់ចាប់ផ្សឹកមិន បានសម្រេច កាលពី ខែកក្កដាក្នុងឆ្នាំនេះ។
ក្រោយដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌ចំពោះព្រះតេជព្រះគុណ លីវ នី អនុប្រធាននៃរណ សិរ្សបិតាមាតុភូមិ វៀតណាម ខេត្តសុកត្រាំង លោក លី វិញកាង បានស្នើឲ្យព្រះតេជ ព្រះគុណ លីវ នី លាតំណែងជាចៅអធិការ។ ព្រះតេជព្រះគុណ លីវ នី បានប្រកែកមិនព្រមលាតំណែង ហើយបានគេចរួច ចេញពីអង្គប្រជុំដើម្បីនិមន្តត្រឡប់ទៅវត្តដែលព្រះតេជព្រះគុណគង់នៅ ។
ឥឡូវនេះ អាជ្ញាធរវៀតណាមបានផ្ញើលិខិតកោះហៅ ចំពោះគណកម្មការវត្តសិរីតាសេក ឲ្យមករួមប្រជុំនៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។ វាជាព្រឹត្តិការណ៍គម្រាមកំហែង ដ៏គួរយក ចិត្ត ទុក ដាក់ ដែលអាជ្ញាធរវៀតណាម អាចនឹងចេញបញ្ជាឲ្យ ភ្នាក់ងារធ្វើការក្រោម បង្គាប់របស់រដ្ឋាភិបាល ឲ្យធ្វើបទចោទប្រ កាន់ចំពោះ ព្រះតេជ ព្រះគុណ លីវ នី ឲ្យលាចាកពីតំណែង ហើយ ចាប់ផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានធ្វើឲ្យ សម្រេច បានជាបន្តបន្ទាប់ ក្នុងការ បង្ខំ ឲ្យ ព្រះសង្ឃខ្មែរក្រោម ចូល រួមជាមួយសមាគមព្រះសង្ឃស្នេហាជាតិ។ ក្រោយពីបាន ចូលក្នុងសមាគមនេះរួច មក ព្រះសង្ឃខ្មែរក្រោមទាំងនោះ បានក្លាយទៅ ជាមន្ត្រី របស់រដ្ឋាភិ បាល (ដោយទទួលប្រាក់ខែ ពីរដ្ឋាភិបាល) ហើយក៏ធ្វើការឃោសនាកម្មវិធី នយោបាយ របស់ រដ្ឋាភិបាល ក្នុងទិសដៅគាបសង្កត់ចំពោះព្រះសង្ឃខ្មែរក្រោម ដែលមានសេចក្តីក្លាហាន ហ៊ានធ្វើការ តវ៉ាទាមទារសេ រីភាពសាសនា ។ នាពេលនេះ ព្រះសង្ឃខ្មែរក្រោមកំពុង តែធ្វើកិច្ច ប្រតិ បត្តិ ព្រះពុទ្ធសាសនាដោយការភ័យខ្លាច។
ចំពោះហេតុការណ៍នេះ យើងស្នើចំពោះអង្គទូតនានាក្នុងប្រទេស វៀតណាម ព្រមទាំងអង្គការសង្គមស៊ីវិល នានា នៅក្នុងពិភពលោក សូមមេត្តាចាត់វិធានការជាបន្ទាន់ដូចតទៅនេះ ៖
ប្រញាប់ធ្វើការព្រមានដល់វៀតណាម ឲ្យបញ្ឈប់បង្ខំព្រះតេជព្រះ គុណ លីវ នី លាពីតំណែងជា ចៅអធិការ ។
ប្រញាប់ធ្វើ ការ ព្រ មានដល់ វៀតណាម ឲ្យឈប់បង្ខំចាប់ផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន។
ប្រញាប់ធ្វើការព្រមានដល់វៀតណាម ឲ្យអនុញាតិចំពោះខ្មែរ ក្រោម អាចប្រតិបត្តិព្រះពុទ្ធសានា ថេរវាទ បានដោយសន្តិភាព គ្មានអន្តរាគមន៍រំខានសំណាក់ពីរដ្ឋាភិបាល ។
ធ្វើការរំឮកចំពោះវៀតណាម ថាសាសនាជាសិទ្ធិមួយ មិនមែន ជាបុព្វសិទ្ធផ្តល់ ពីរដ្ឋាភិបាលទេ។
ព័ត៌មានទាន់ហេតុការណ៍
សូមទាក់ទងលោក ត្រាន់ យ៉ាប់
Email: giap.tran@khmerkrom.org
Tel: (856) 655-3838
No comments:
Post a Comment
yes